( ដោយTNCសៀមរាប)កាលពីពេលថ្មីៗនេះ មានករណីគួរឲ្យភ្ញាក់ផ្អើលមួយកើតឡើង បន្ទាប់ពីស្ត្រីម្នាក់ធ្វើដំណើរជាមួយស្វាមីពីសៀមរាប ភ្នំពេញ ដោយជិះយន្តហោះ តែរឿងដែលហួសចិត្តនោះគឺគាត់ត្រូវបានបាត់ទឹកប្រាក់ចំនួន៥០០$ ដែលដាក់ក្នុងវ៉ាលី រីឯរបស់របរផ្សេងទៀតត្រូវបានរើជជុះគ្មានសល់។ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Sreyrath Pen បានរៀបរាប់ចែករំលែកឲ្យមនុស្សគ្រប់គ្នាបានដឹង និងឲ្យមានការប្រុងប្រយ័ត្នថា៖«ជិះយន្តហោះព្រឹកមិញបាត់លុយអស់ ៥០០$ អីវ៉ាន់ខ្ញុំរើខ្ទេចខ្ទីអស់គ្មានសល់អីបន្តិច ថោកទាបណាស់បុគ្គលិករៀបចំអីវ៉ាន់នៅក្នុងព្រលានយន្តហោះ សៀមរាប-ភ្នំពេញ។ សូមបងប្អូនប្រយ័ត្នប្រយែងរបស់របរមានតម្លៃ»។ លុយរបស់អ្នកដំណើររូបនេះ បានដាក់នៅក្នុងកាបូបដៃតូច ហើយរុំជាមួយខោអាវទៀតមុនដាក់ក្នុងវ៉ាលី។ យ៉ាងណានេះគ្រាន់តែជាការចោទប្រកាន់របស់ភាគីអ្នកដំណើរ យើងពុំទាន់ដឹងមូលហេតុបាត់នោះច្បាស់នៅឡើយទេ។ស្ត្រីខាងលើបានបញ្ជាក់ផងដែរថា ខ្លួនបានធ្វើដំណើរតាមជើងហោះហើរជាច្រើនលើកច្រើនសារមកហើយ ក៏ច្រើនប្រទេសមកហើយដែរ តែពុំធ្លាប់មានបាត់របស់អ្វីសោះឡើយ ទើបតែធ្វើដំណើរក្នុងស្រុកពីសៀមរាបទៅភ្នំពេញនេះទេដែលបាត់របស់នោះ។ អ្នកដំណើរដដែលបន្ថែមថា ទឹកប្រាក់បាត់មានចំនួន៥០០$ នោះគាត់បានដាក់ក្នុងកាបូបតូចហើយរុំក្នុងខោអាវទៀតយ៉ាងជិត មិននឹកស្មានថា បុគ្គលិកនៅអាកាសយានដ្ឋានសៀមរាប ភ្នំពេញ ធ្វើបែបនេះទៅកើតសោះ។បើតាមការផ្តល់មតិក្នុងខំមិនក៏បានអះអាងស្រដៀងគ្នាថា មិនមែនមានតែស្ត្រីខាងលើទេដែលបានបាត់របស់ ពោលគឺមានអ្នកដំណើរជាច្រើនក៏ធ្លាប់បាត់របស់របរដូចគ្នា។ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Sothear reaksmey បានឲ្យដឹងផងដែរថា ខ្លួនធ្វើដំណើរពីសៀមរាបមកភ្នំពេញកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ក៏ត្រូវបានចោរលួចកាត់សោវ៉ាលីហើយលួចលុយអស់ជិត១០០អឺរ៉ូផងដែរហើយគ្មានដំណោះស្រាយជូនគាត់សោះ។អ្នកខ្លះទៀតបានផ្តល់ជាយោបល់ថា មិនគួរទុករបស់របរមានតំលៃដូចជាលុយ ឬរបស់មានតម្លៃផ្សេងទៀតទុកក្នុងវ៉ាលីនោះទេ ពោលគឺអ្នកអាចផ្ទុករបស់របរមានតំលៃជាប់នឹងខ្លួនរហូតដល់ទៅ ៧គីឡូក្រាមដែលក្នុងនោះរួមមាន៖ ទូរស័ព្ទ កុំព្យួទ័រ ទឹកប្រាក់ក្រោម១០ ០០០$ ដាក់ជាប់នឹងខ្លួនបាន ជៀសវាងបាត់របស់របរដូចជនរងគ្រោះខាងលើ។ដូចនេះសូមស្នើដល់ខាងថ្នាក់គ្រប់គ្រងអាកាសយានដ្ឋានទាំងភ្នំពេញទាំងនៅខេត្តសៀមរាប មេត្តាត្រួតពិនិត្យមើលករណីខាងលើនេះឲ្យបានត្រឹមត្រូវផង ជាពិសេសបុគ្គលិកទុកដាក់អីវ៉ាន់តែម្តង ព្រោះពួកគេបាននៅក្បែរអីវ៉ាន់ភ្ញៀវ។គួរបញ្ជាក់ផងដែរថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីកន្លងទៅមានជនបរទេសសរសើរមិនដាច់ពីមាត់ថា ធ្វើការងារបានល្អ ចេះទុកដាក់របស់របរភ្ញៀវបានត្រឹមត្រូវមិនទ្រគោះបោះបោក។ ហើយសង្ឃឹមថា ភាពល្អនេះនៅតែបន្តមានជារៀងរហូត៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ