ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹងទៅ ACU ប្ដឹង អភិបាលខេត្ត ប៉ៃលិន ថា លក់ ដី ភ្នំ សា រ៉ា វ៉ាន់ ទៅឲ្យ ឧកញ៉ា តែលោកអភិបាលថា ឈូសឆាយដើម្បីងាយគ្រប់គ្រង តំបន់ការពារធម្មជាតិ និង ងាយស្រួល ល្បាត ទប់ស្កាត់ បង្ក្រាប បទល្មើស
Mon,01 July 2019 (Time 06:31 AM)
ដោយ ៖ TNC (ចំនួនអ្នកអាន: 285នាក់)

( ដោយTNCប៉ៃលិន) ៖ អង្គភាព ប្រឆាំង អំពើពុករលួយ កាលពីពេល ថ្មីៗ នេះ បាន ចេញផ្សាយ នៅ លើ គេហទំព័រ របស់ខ្លួន អំពី អត្ថបទ ស៊ើបអង្កេត របស់ អ . ប . ព . លើ ករណី ចោទប្រកាន់ ពី សកម្មភាព លក់ ដី ភ្នំ សា រ៉ា វ៉ាន់ ខេត្ត ប៉ៃលិន ។អង្គភាព ប្រឆាំង អំពើពុករលួយ បាន ទទួល ពាក្យ ប្តឹង កាលពី ថ្ងៃ ទី 22 ខែ មករា ឆ្នាំ 2019 លើ ករណី ចោទប្រកាន់ ថា ឯកឧត្តម ផាន់ ចាន់ ធុល អភិបាល នៃ គណៈ អភិបាលខេត្ត ប៉ៃលិន បាន បញ្ជា ឲ្យ ឯកឧត្តម ហុក សុផល អភិបាលរង ខេត្ត ចាត់តាំង មន្ត្រី សុរិយោដី និង មន្ត្រី បរិស្ថាន ឲ្យ ចុះចុច gps ដើម្បី លក់ ដី ភ្នំ សា រ៉ា វ៉ាន់ ខេត្ត ប៉ៃលិន ឲ្យទៅ ឧកញ៉ា ។
អង្គភាព ប្រឆាំង អំពើពុករលួយ បាន លើកឡើង ទៀត ថា ក្រោយ បាន ទទួល ព័ត៌មាន ពី អង្គភាព ប្រឆាំង អំពើពុករលួយ លោក ផាន់ ចាន់ ធុល អភិបាលខេត្ត ប៉ៃលិន បញ្ជាក់ថា ការចាត់ ក្រុមការងារ ដែល មាន លោក ហុក សុផល អភិបាលរង ខេត្ត ជា ប្រធាន និង មាន ការ សហការ ពី មន្ត្រី បរិស្ថាន មន្ត្រី រៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្ត ប៉ៃលិន អាជ្ញាធរ ពាក់ព័ន្ធ រួម នឹង ប្រជាពលរដ្ឋ ជាប់ ព្រំដី គឺ ធ្វើឡើង តាម សំណើរសុំឈូសឆាយ ធ្វើ ផ្លូវ ក្រវ៉ាត់ ព្រំ និង បោះបង្គោល ភ្នំ សា រ៉ា វ៉ាន់ យោងតាម លិខិត ចុះ ថ្ងៃ ទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៨ របស់ មន្ទីរ បរិស្ថាន ខេត្ត ប៉ៃលិន ធ្វើ ការរៀបចំ ព្រំប្រទល់ ក្រវ៉ាត់ ព័ទ្ធជុំវិញ ភ្នំ និង បោះបង្គោល ព្រំ បេតុង សម្រាប់ ងាយស្រួល ក្នុង ការ គ្រប់គ្រង តំបន់ការពារធម្មជាតិ និង ងាយស្រួល ល្បាត ត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើស ការកាប់ រុករាន ព្រៃ ទន្ទ្រាន យក ដី រដ្ឋ យកមក ធ្វើជា កម្មសិទ្ធិ ពី សំណាក់ ប្រជាពលរដ្ឋ ខូច ឱ្យមាន ប្រសិទ្ធភាព ខ្ពស់ ។ ដូចនេះ ការចោទប្រកាន់ថា បាន បញ្ជា ឲ្យ លោក ហុក សុផល អភិបាលរង ខេត្ត ចាប់ មន្ត្រី សុរិយោដី ជំនាញ និង មន្ត្រី បរិស្ថាន ជំនាញ ចុះ ចុច gps ដើម្បី លក់ ភ្នំ សា រ៉ា វ៉ាន់ ខេត្ត ប៉ៃលិន ព្រោះ ជា ភ្នំ មួយ បាន ចុះបញ្ជី ជា ទ្រព្យសម្បត្តិ សាធារណៈ របស់ រដ្ឋ ស្ថិតនៅក្រោម ការគ្រប់គ្រង របស់ ក្រសួង បរិស្ថាន ទៅឲ្យ ឧកញ៉ា គឺជា រឿង មិន ពិត ដូច ការចោទប្រកាន់ ទេ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
129 នាក់
ម្សិលមិញ :
277 នាក់
សប្តាហ៍នេះ :
1902 នាក់
ខែនេះ :
12618 នាក់
3 ខែនេះ :
39984 នាក់
សរុប :
1646728 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ