ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
គួអោយគោរពជីវប្រវត្តិឯកឧត្តម គួច ចំរើន រៀនក្រោមផ្ទះគេ ធ្វើការពីបុគ្គលិកខណ្ឌ រហូតឡើងជាអភិបាលខេត្ត……
Mon,24 June 2019 (Time 07:39 PM)
ដោយ ៖ TNC (ចំនួនអ្នកអាន: 309នាក់)

ឯកឧត្តម គួច ចំរើន ត្រូវ​បាន​ព្រះ​មហាក្សត្រ​តែង​តាំង​ជា​អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ចាម តាម​ ព្រះ​រាជក្រឹត្យ​ចុះ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៧ ហើយ​នៅ​ពេល​ខាង​មុខ​នេះ នឹង​ផ្ទេរ​តំណែង​ទៅ​ជា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ ជំនួស​លោក យន្ត មីន ដែល​សុំ​លាលែង​ពី​តំណែង។ បើ​ក្រឡេក​មើល​ប្រវត្តិ​វិញ ឯកឧត្តម គួច ចំរើន ធ្លាប់​រៀន​ក្រោម​ផ្ទះ​គេ ធ្លាប់​ធ្វើ​ជា​ទាហាន និង​ជា​បុគ្គលិក​ខណ្ឌ រហូត​ឡើង​តំណែង​បន្ត​បន្ទាប់​ជា​អភិបាល​ខេត្ត។មុន​ពេល​កាន់​តំណែង​ជា​អភិបាល​ខេត្ត​កំពង់ចាម ឯកឧត្តម គួច ចំរើន ​មាន​មុខតំណែ​ង​ជាម​ន្ត្រី​កង​ទ​ព័ ជា​អភិបាល​រង​ខណ្ឌ​ចំការមន ជា​អភិបាលខណ្ឌ​មាន​ជ​យ័ ជា​អភិបាល​ខណ្ឌដូនពេញ ​និង​ជា​អគ្គនាយក​រង​រដ្ឋបាល​ក្រសួង​មហាផ្ទៃ រហូត​ត្រូវ​បាន​ត្រាស់​បង្គាប់​តែង​តាំង​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​។ ក្នុង​អាណត្តិ​របស់​លោក ប្រជាជន​មាន​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​លោក​ជា​មន្ត្រី​សកម្ម ហើយ​ចុះ​ផ្ទាល់​ជា​និច្ច ប៉ុន្តែ​នៅ​ពេល​ខាង​មុខ​លោក​នឹង​ផ្ទេរ​ទៅ​កាន់​ខេត្ត​ព្រះ​សីហនុ​ហើយ។ ​
ឯកឧត្តម គួច ចំរើន ( KuochChamroeun) កើត​នៅ​ថ្ងៃទី​៤ ខែ​វិច្ឆិកា ឆ្នាំ​១៩៧២ សញ្ជាតិ​ខ្មែរ​នៅ​ភូមិ​តាព​រ័លើ ឃុំ​ពង្រ​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប​។ បច្ចុប្បន្ន​មាន​អាស​យ័ដ្ឋា​ន​អចិន្ត្រៃយ៍​នៅ​រាជធានី​ភ្នំ​ពេញ​។ ក្រោយ ថ្ងៃ​រំដោះ​ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩ ឯកឧត្តម គួច ចំរើន ដែល ស្ថិតនៅក្នុង វ​យ័​កុមារ​នៅឡើយ បាន​ចូល​រៀន ថ្នាក់​ដំបូល​ក្រោម​ផ្ទះ​មួយ​នៅ​ក្នុងភូមិ​ត្រាច​ថ្មី ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប។ចូលដល់​ថ្នាក់​ទី​២ បាន​ទៅ រៀន​នៅ​សាលា​គំ​រូ​កំ​ពង់​ក្តី បន្ទាប់មក​បាន​បន្ត ការ សិក្សា​រហូតដល់​ចប់​ចំណេះដឹង​ទូទៅ​នៅ​សាលា​១០​មករា​សៀម រាប​នៅ​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​១៩៨៩​។ នៅ​ឆ្នាំ​១៩៩០ ឯកឧត្តម​គួច ចំរើន បាន​ចូល​រៀន​នៅ​មហា​វិទ្យា​ល​យ័ បច្ចេកទេស​កង​ទ​ព័ ប្រទេស​វៀតណាម។ ក្រោយ​មក​នៅ ថ្ងៃ​២៨ ខែ​មីនា ឆ្នាំ​១៩៩៣ បាន​សិក្សា​បន្ត​នៅ​មហា​វិទ្យា​ល​យ័​និតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ដែល​បញ្ចប់​នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​១៩៩៧ ដោយ​ទទួលបាន​បរិ​ញ្ញាប​ត្រ័​វិទ្យាសាស្ត្រ សេដ្ឋកិច្ច​។
នៅ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០០៤ បាន​ចូល​សិក្សា​នៅ​សាកល​វិទ្យា​ល​យ័​និតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ទទួលបាន បរិ​ញ្ញាប​ត្រ័ជាន់ ខ្ពស់​រដ្ឋបាល​សាធារណៈ​នៅ​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០០៧​។ ឯកឧត្តម គួច ចំរើន អាច​ប្រើប្រាស់​បាន​នូ​វ ភាសា​អង់គ្លេស និង វៀតណាម​។ ក្រៅពី​ការសិក្សា​នៅតាម​មហា​វិទ្យា​ល​យ័ និង សាកលវិទ្យា​ល​យ័ ឯកឧត្តម​ក៏​បាន​ទទួល​ការ​ប​ណ្តុះ​បណ្តាល​និងវ​គ្គ​សិក្សា​ខ្លីៗ កម្រិត​វិញ្ញាបនបត្រ័​ជា​ច្រើន។ក្នុង​នោះ​លោក​បាន​ទទួល​ពី​អង្គការ​JICA​លើ​ការ​គ្រប់​គ្រង​រដ្ឋបាល​មូលដ្ឋា​ន​នៅ​ប្រទេស​ជប៉ុន ឆ្នាំ​២០០០ ពី​ក្រសួង​រៀបចំ​ដែនដី​ន​គ​រូបនីយកម្ម​និង សំណង់​លើ​ផ្នែក​ច្បាប់​ភូមិបាល​,​ពី​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិ​ការ​និង​សន្តិភាព លើ​ផ្នែក​ហ្វឹកហ្វឺន​ទំនាក់ទំនង​អន្តរជាតិ ,​ពី​វិទ្យាស្ថាន កម្ពុជា​ដើម្បី​សិទ្ធិមនុស្ស លើ​ការងារ​រដ្ឋបាល​សម្រាប់​ម​ន្ត្រី​ខេត្ត​-​ក្រុង ,​ពី UNIVERSITY OF SANFRANCISCO លើ​ច្បាប់​បោះឆ្នោត​,​ពី​វិទ្យា ស្ថាន កម្ពុជា​ដើម្បី​សិទ្ធិ​មនុស្សលើ​ផ្នែក​អភិបាលកិច្ច​ល្អ​និង​ទទួលបាន​វិ​ញ្ញាប​នប​ត្រ័​ពី​សាលាក្រុង​ភ្នំ​ពេញ​លើ​ការងារ​រដ្ឋបាល​។​
ក្រោយពេល​បញ្ចប់​ការសិក្សា​ចំណេះដឹង​ទូទៅ​ហើយ ឯកឧត្តម គួច ចំរើន បាន​និយាយ​ប្រាប់​រស្មី​កម្ពុជា​ថា ខ្ញុំ​បាន​ចូល​បម្រើ​ការងារ ជា កង​ទ័ព​នៅ​យោធា​ខេត្តសៀមរាប​ថ្ងៃ​២៨ ខែមិថុនា ឆ្នាំ​១៩៨៩ មិនមែន​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​១៩៨៩​ទេ​។ ​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​១៩៨៩​សរសេរ​ច្រឡំ​ដោយ អ្នក​ធ្វើ​ជំរឿន​នៅ​ឆ្នាំ​២០០០​ហើយ​មិនបាន​កែ​ក៏​ប្រើ​រហូតដល់​សព្វថ្ងៃ ។ ពេល​ធ្វើ​ជា​កង​ទ​ព័នៅ​ខេត្តសៀមរាប មាន​តួនាទី​ជា​ប្រធាន​ខ​នៃ​កា​រិយាល​យ័​កំណែន​យោធា​ខេត្ត ។នៅ​ថ្ងៃទី​១៥​កញ្ញា​ឆ្នាំ​១៩៨៩​ត្រូវបាន អ​ង្គភាព​បញ្ជូនទៅ​រៀន​នៅ​សាលា​វ​ប្បធ​ម៍ក​ង​ទ​ព័​ស្វាយ​រ​លំ​ខេត្ត កណ្តាល​។ នៅ​ថ្ងៃទី​៤​ខែកញ្ញា​ឆ្នាំ​១៩៩០​ដល់​ថ្ងៃទី​២៨​មីនា​ឆ្នាំ​១៩៩១ មាន​តួនាទី​ជា​ប្រធាន​ខ នៅ​សាលា​វ​ប្បធ​ម៍ក​ង​ទ​ព័​។​ ឯកឧត្តម​បានអោយដឹង​ទៀត​ថា៖ “​ដោយសារ​ខ្ញុំ​មាន​ស​ញ្ញាប​ត្រ័ បញ្ចប់​ការសិក្សា​ចំណេះដឹង​ទូទៅ ក្រសួង​ការពារជាតិ​បាន ជ្រើស រើសយក​រូប​ខ្ញុំ​អោយទៅ​បន្ត​ការសិក្សា​នៅ​មហា​វិទ្យា​ល​យ័​បច្ចេកទេស​កង​ទ​ព័ ប្រទេស​វៀតណាម​រយៈពេល មួយឆ្នាំ (១៩៩០) និង បន្ទាប់ពី មាន កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​រួចមក​ក​ង​ទ​ព័​ដែល​បាន បញ្ជូនទៅ​រៀន​នៅ​បរទេស ទាំងអស់​ត្រូវបាន ក្រសួងការពារជាតិ​ហៅ​អោយ​ត្រឡប់​ចូល​មក​ស្រុក​វិញ​នៅ​ឆ្នាំ​១៩៩១​។”​
ពេល​ត្រឡប់​ចូល​ស្រុក​វិញ​ឯកឧត្តម​គួច ចំរើន​បាន​ចូល​ទៅ​នៅ អង្គភាព​ង​៧០(​ដេ​អិន​)​និង​បាន​ស្នាក់ នៅ​ប​ណ្តោះ​អាសន្ ន​មួយ​រយៈ ពេល​ខ្លី នៅ​សាលា​យោធា​ឬ​ស្សី​កែវ​ហើយ​បាន​បន្តទៅ​នៅក្នុង​កង​ពល លេខ​៧(​ឧ​ត្ត​ង្គ​) រហូតដល់​ថ្ងៃទី​២៨ ខែ​មីនាឆ្នាំ​១៩៩៣​ក្រសួង​ការពារ ជាតិ​បានស្នើ​ទៅ​ក្រសួង​អប់​រំអោយ​ជួយ​បើក​សា​លាប​ណ្តុះ​បណ្តាល ដល់​នាយ​ទាហាន​ដែល​រៀន​មិន​ទាន់ចប់​មកពី​បរទេស​អោយបាន​រៀ​ន​បន្ត​ដល់​ចប់​។ប៉ុន្តែ​ដោយសារ​ប្រទេស​កម្ពុជា​នៅពេល​នោះ មិនទាន់ មាន​សាលា​បច្ចេកទេស​(​រថ​ក្រោះ​)​កង​ទ​ព័​នៅឡើយ​ខ្ញុំក៏​ត្រូវបាន​ផ្ទេរ ទៅ រៀន​នៅ​សាលា​សេដ្ឋកិច្ច​ដល់​ចប់ ក៏​ផ្ទេរ​ក្របខណ្ឌ​ចេញពី​ក្រសួង ការពារជាតិ​ទៅ​ក្រសួង​មហាផ្ទៃ និង មក​បម្រើ​ការងារ នៅ​សាលា ក្រុង ភ្នំពេញ​។​ ក្នុងពេល​បម្រើ​ការងារ​នៅ​នៅ​រាជធានី​ភ្នំពេញ នៅ​ឆ្នាំ​១៩៩៨​ដល់ ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​១៩៩៩ ឯកឧត្តម​គួច ចំរើន ជា​បុគ្គលិក​ចាត់ តាំង សាលាខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​។
ពី​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ ១៩៩៩​ដល់​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០០៤ ជា​អភិបាល​រង​ខ​ណ្ឌ្ចំ​ការ មន​។ ពី​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០០៤ ដល់​ថ្ងៃទី​១៦​ខែឧសភា​ឆ្នាំ​២០១៤ ជា អភិបាលខណ្ឌ​មាន​ជ​យ័ ។​ពី​ថ្ងៃទី​១៦​ខែឧសភា​ឆ្នាំ​២០១៤ ដល់​ថ្ងៃ ទី​៦​ខែធ្នូ​ឆ្នាំ​២០១៦ ជា​អភិបាល​ខណ្ឌដូនពេញ​។​ពី​ថ្ងៃទី​០១​ខែធ្នូ​ឆ្នាំ ២០១៦​ដល់​ថ្ងៃទី​១៦​ខែមិថុនា​ឆ្នាំ​២០១៧ ជា​អគ្គនាយក​រង​រដ្ឋបាល ក្រសួង​មហាផ្ទៃ​ហើយ​និង​បច្ចុប្បន្ន ជា​អភិបាល នៃ​គណៈ​អភិបាល ខេត្ត​កំពង់ចាម​។​ ឯកឧត្តម​គួច ចំរើន មាន​ភរិយា​ឈ្មោះ អ៊ូ ធីតា​ពៅ កើត​ថ្ងៃទី ២៤​ខែមេសា​ឆ្នាំ​១៩៨៤ មាន​មុខរបរ​ជា​មេធាវី ស្នាក់នៅ​ផ្ទះ​លេ​១៤ ផ្លូវ លេខ​៤៤៦ ភូមិ​៥​សង្កាត់​ទួល​ទំពូង​ខណ្ឌ​ចំ​ការ​មន រាជធានី​ភ្នំពេញ​។​មាន​កូន​ប្រុស​បីនាក់ ឈ្មោះ​គួច ចំរើន​រដ្ឋ , គួច ចំ​រើនជាតិ​និង​គួច ចំរើន​ភព អ្នក​ទាំងបី​កំពុង​សិក្សា​។​ ​ឯកឧត្ម​ត​គួច ចំរើន មាន​ឪពុក​បង្កើត​ឈ្មោះ គួច​ណាំហេង ដែល​បាន​ទទួល​ម​រណ​កាល​ក្នុង​របប​ប៉ុល​ពត ។ មាន​ម្តាយបង្កើត ឈ្មោះ​សុខ ឈាង កើត​នៅ​ថ្ងៃទី​១​ខែមករា​ឆ្នាំ​១៩៤៤ នៅ​ភូមិ​ត្នោត ឃុំ​កំពង់ចិន ស្រុក​ស្ទោង​ខេត្ត​កំពង់ធំ បច្ចុប្បន្ន​រស់នៅ​រាជធានី ភ្នំពេញ​។​
ឯកឧត្តម​គួច​ចំរើន មាន​បង​ប្អូន​ប្រុស​ស្រី​បង្កើត​៥​នាក់​ដោយ បងស្រី​ទី​១​ឈ្មោះ​គួច ខា​ណៃ សព្វថ្ងៃ​នៅ​ខេត្តសៀមរាប , បង​ប្រុស​ទី ២​ឈ្មោះ គួច ប៊ុន​ប៉ោ សព្វថ្ងៃ​នៅ​ភ្នំពេញ , បង​ប្រុស​ទី​៣​ឈ្មោះ​គួច ចំណាន នៅ​ភ្នំពេញ​, ប្អូនស្រី​ពៅ​ទី​៥​ឈ្មោះ គួច សូរិយា រស់នៅ​ខេត្ត សៀមរាប​។ លោក​គួច ចំរើន ជា​កូន​ទី​៤ នៃ​បង​ប្អូន​ទាំង​៥​នាក់​។ កាល​ក្នុង​របប​ប៉ុល​ពត ឯកឧត្តម គួច ចំរើន ស្ថិតក្នុង​វ​យ័​កុមារ ភាព នៅឡើយ​ដោយ​រស់នៅ​ភូមិ​តាព​រ័លើ ឃុំ​ពង្រ​ក្រោម ដែល​ជាទី កំណើត របស់​លោក​រហូតដល់​ឆ្នាំ​ឆ្នាំ​១៩៧៨​ទើប​គេ​ចាប់ផ្តើម​ប្រើ​អោយ​ជួយ​ធ្វើ​ការងារ​ដូចជា​កុមារ​ដទៃ​ទៀត​ដែរ​។​
ឯកឧត្តម​គួច ចំរើន និយាយថា នៅសល់​មួយឆ្នាំ​ចុងក្រោយ នៃ របប​ប៉ុល​ពត​(១៩៧៨) គេ​បាន​ប្រើ​ខ្ញុំ​អោយ​ដើ​ររើស​គួរ​ស្រូវ រើស​អាចម៍ គោ​តាម​វាលស្រែ​និង​សែង​លាមក​យកទៅអោយ​គេ​ធ្វើ​ជី ។ ឪពុក​របស់ ខ្ញុំ​បាន​បាត់ដំ​ណឹ​ង​សូន្យ​រហូតដល់​សព្វថ្ងៃ ចាប់តាំងពី​ក្រោយពេល អង្គការហៅ​អោយទៅ​រៀនសូត្រ​ក្នុង​សម​យ័​នោះ​។​តាមពិត​ខ្ញុំ​កើត​នៅ​ឆ្នាំ ១៩៦៩​មិនមែន​ឆ្នាំ​១៩៧២​ទេ តែ​ដោយសារ​នៅពេល​ចុះឈ្មោះ​ចូល រៀន​នៅ​ឆ្នាំ​១៩៧៩ គ្រូ​មើលឃើញ​មាឌ​របស់​ខ្ញុំ​តូច​និង​ស្គ​ម គ្រូ​ក៏​ដាក់ ថ្ងៃខែ​ឆ្នាំ​(៤ ខែ​វិច្ឆិកា ឆ្នាំ​១៩៧២)​អោយ​ដើម្បី​បាន​ចូល​រៀន​ហើយ​ខ្ញុំ​ក៏ បាន​ប្រើប្រាស់​ថ្ងៃខែ​ឆ្នាំ​នេះ​ជាប់​រហូតដល់​បច្ចុ​ប្បន្ន​ប្បន្ន​។
នៅពេល​សួរថា ហេតុ​អី​បាន​ជា​អ្នក​ខ្លះ​ហៅ​ឈ្មោះ​លោក​ថា​ប៉េ​៥ (P5) ឯកឧត្តម​គួច ចំរើន បាន​ដំណា​លថា​ក្រោយ​ការ​បោះ ឆ្នោត​ឆ្នាំ ១៩៩៣ ដែល​រៀបចំឡើង​ដោយ UNTAC នៅ​ភ្នំពេញ​មាន​ចលនា យុ​វ ជន​ជាច្រើន​ក្រុម​បម្រើអោយ​គណបក្សនយោបាយ​ផ្សេង​ផ្សេងៗ​គ្នា​។ ដោយ មើលឃើញ​ការ​ទទួលខុសត្រូវ​ខ្ពស់​ខាង​នយោបាយ​របស់​សម្តេច​ហ៊ុនសែន​សហ​នាយក​រដ្ឋ​ម​ន្ត្រី​នាពេលនោះ ខ្ញុំ​រួម​ជាមួយនឹង​មេដឹកនាំ និស្សិត​តាម​បណ្តា​គ្រឹះ​ស្ថាន​ឧ​ត្ត​ម​សិក្សា នានា​សម្រេច​ចូលរួម​ក្នុង​ក្រុម​យុវ​ជន​បក្ស​ប្រជា​ជន​កម្ពុជា​ដោយ​រក​គ្រប់​វិធី​ដើម្បី​បាន​ចូលជួប​សម្តេច​សហ​នាយ​ក​រដ្ឋ​ម​ន្ត្រី បន្ទាប់ពី​ប្រមូល​ផ្តុំ​មេ​ក្រុមនិស្សិត​នៅតាម​មហាវិទ្យា​ល​យ័​និង​សាកល​វិទ្យា​ល​យ័​នានា​មក​ចងក្រង​ជា​ក្រុម​បាន​ហើយ។សកម្មភាព​ពេល​នោះ ក្នុង​គោល​បំណងសុំ​ការណែនាំ​និង​តម្រង់​ទិស​និ​ស្សិត​ពី​សម្តេច​។ ឯកឧត្តម​បាន​និយាយ​ទៀត​ថា​ពេល​ចងក្រង​បាន​ជា​ក្រុម​ហើយ នៅ​ឆ្នាំ​១៩៩៥​ដែល​កាល​នោះ សម្តេច​ជា​នាយក​រដ្ឋ​ម​ន្ត្រី​ទី​២ បាន​អនុ ញ្ញាត​អោយ​ក្រុម​និស្សិត​ដែល​មាន​គ្នា​ចំ​នួន​២២​នាក់ ចូលជួប​សំ​ណេះ សំណាល​នៅ​ភូមិ​គ្រឹះ​វិមានឯករាជ្យ​។ ពេល​នោះ​សម្តេចបាន​ប្រ​សិ​ទ្ធិ នាម​ក្រុម​និស្សិត​នេះថា​ជា​ក្រុម​២២ ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
166 នាក់
ម្សិលមិញ :
513 នាក់
សប្តាហ៍នេះ :
2051 នាក់
ខែនេះ :
13015 នាក់
3 ខែនេះ :
40488 នាក់
សរុប :
1645812 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ