(ដោយTNCបាត់ដំបង)ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៩ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុ ខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង ព្រមទាំងមតិណែនាំរបស់លោកឧត្តមសេ នីយ៍ត្រី កុយ ហៀង ស្នងការរងទទួលផែន ការ ងារ ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាន លោក វរសេ នីយ៍ទោ សារ៉េធ វិសេដ្ឋ អធិការនគរបាលស្រុកភ្នំព្រឹក ដឹកនាំធ្វេីការបង្រ្កាបករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀនមួយករណី នៅភូមិកណ្តាល ឃុំអូររំដួល ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបងដោយធ្វើការឃាត់ ខ្លួនបានជនសង្ស័យ ចំនួន០២នាក់គឺៈ1-ឈ្មោះ អ៉ិន សុភក្រ្ត ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹកខេត្តបាត់ដំបង2-ឈ្មោះ ទី ទុន ហៅ ហេង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអូរល្ហុង ឃុំអូររំដួល ស្រុក ភ្នំព្រឹក ខេត្ត បាត់ ដំបង ធ្វេីការចាប់យកនូវវត្ថុតាង រួមមាន៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE) ចំនួន ១៥កូនថង់ ទម្ងន់ ២,១០ ក្រាមអាវុធវែងម៉ាកCKCគ្មានបង់ គ្មានគ្រាប់ចំនួន០១ដេីមទូរស័ព្ទដៃចំនួន០២គ្រឿងសម្ភារ:សម្រាប់ច្រកថ្នាំញៀន សម្ភារ:សម្រាប់ប្រេីប្រាស់ថ្នាំញៀនមួយចំនួនករណីនេះកំលាំងនគរបាលជំនាញបាន ក សាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តបាត់ ដំ បងចាត់ការតាមនិតិវិធីច្បាប់ ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ