ខេត្តបាត់ដំបង ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មុននេះបន្តិច មានអគ្គិភ័យកំពុងឆាបឆេះលេបត្របាក់ផ្ទះប្រជាពលរដ្ឋ៣ខ្នងយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។សេចក្តីរាយការណ៍បន្តទៀតថា អគ្គិភ័យខាងលើផ្តើមចេញពីម្ចាស់ផ្ទះទី១-ឈ្មោះ សាំង ចាគន ភេទស្រី អាយុប្រហែល៧០ឆ្នាំ រួចរាលដាលដល់ម្ចាស់ទី២-ឈ្មោះ យស់ សារិទ្ធ ភេទប្រុស អាយុប្រហែល៦០ឆ្នាំ និងទី៣-ឈ្មោះ អ៊ាម សារួម ភេទស្រី អាយុប្រហែល៧០ឆ្នាំ ហើយផ្ទះទាំង៣ខ្នងនេះ ខាងលើធ្វើអំពីឈើប្រក់ស័ង្កសី ក្រោមធ្វើអំពីថ្ម ។សេចក្តីរាយការណ៍បន្តថា ពាក់ព័ន្ធករណីអគ្គិភ័យខាងលើនេះ គឺផ្តើមចេញពីផ្ទះទី១ រួចក៏ឆាបឆេះរាលដាលបន្តរហូតដល់ផ្ទះទី២ និងទី៣តែម្តង ចំពោះមូលហេតុនៃការឆាបឆេះនេះនៅមិនទាន់ដឹងនៅឡើយទេ ហើយខណៈពេលសមត្ថកិច្ចកំពុងតែជួយអន្តរាគមន៍នៅកន្លែងកើតហេតុហើយ ។សេចក្តីរាយការណ៍បន្តទៀត បច្ចុប្បន្ននេះរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងបានទៅដល់កន្លែងកើតហេតុខាងលើ កំពុងតែអន្តរាគមន៍ជួយបាញ់ពន្លត់ ប៉ុន្តែមិនទាន់គ្រប់គ្រងស្ថានការណ៍បាននោះទេ ខណៈភ្លើងនៅតែឆាបឆេះយ៉ាងខ្លាំងនៅឡើយ ហើយចំពោះផ្ទះទាំង៣ខ្នងខាងលើនេះគឺរងការខូចខាតទាំងស្រុង។
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ