ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ក្រុមនគរបាលមួយក្រុម ចូលKTVលួចដាក់ថ្នាំឲ្យនារីកំដរផឹក រហូតស្លាប់ម្នាក់ និងដេកពេទ្យ ៣នាក់ ....
Mon,17 June 2019 (Time 03:03 PM)
ដោយ ៖ TNC (ចំនួនអ្នកអាន: 292នាក់)

នារីបម្រើការងារ​នៅហាងខារ៉ាអូខេ យីហោ ម៉ីម៉ី ម្នាក់បានស្លាប់ ៣នាក់ទៀតរងរបួសធ្ងន់ស្រាល បន្ទាប់ពីត្រូវបានភ្ញៀវមួយក្រុមមានគ្នា៥នាក់ លាយថ្នាំឲ្យផឹកជាមួយភេសជ្ជះ បានរយៈពេលប្រមាណ៥នាទី ។ ករណីនេះ បង្កឲ្យមាន ការភ្ញាក់ផ្អើលនៅវេលាម៉ោង១និង៣០នាទី ទៀបភ្លឺ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងបន្ទប់លេខ៧៧៧៧ នៃហាងខារ៉ាអូខេយីហោ ម៉ីម៉ី ស្ថិតក្នុងភូមិក្អមសំណរ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្ដកណ្ដាល ។ក្រោយពីមានហេតុការណ៍​កើតឡើង ជនសង្ស័យ៤នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ត្រូវបាននគរបាល​ឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋានគរបាលស្រុកលើកដែក ដើម្បីធ្វើការសាកសួរ និងកសាង​សំណុំរឿង​ចាត់ការតានីតិវិធីច្បាប់ ។ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ដដែលនេះ សមត្ថកិច្ច​នគរបាលព្រហ្មទណ្ឌ​កម្រិត ស្រាល​ខេត្ដកណ្ដាល សហការជាមួយ​សមត្ថកិច្ច​នគរបាល​ស្រុកលើកដែក​ក្រោមការដឹកនាំ​សម្របសម្រួលនីតិវិធីច្បាប់ ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង បានចុះទៅពិនិត្យ នឹងស្រាវជ្រាវ នៅ​ចំណុចទីតាំងកើតហេតុផងដែរ ។ប្រភពពីសមត្ថកិច្ចនគរបាល​ស្រុកលើកដែកបានឲ្យដឹងថា ជនសង្ស័យ៤នាក់ដែលត្រូវបានឃាត់ខ្លួន ទី១ឈ្មោះ ទឹម វឌ្ឍនៈ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទី២ឈ្មោះ ចន្រ្ដា វណ្ណៈ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ទី៣ឈ្មោះ កែវ វឌ្ឍនៈពូន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ។ ជនសង្ស័យទាំង៣នាក់នេះ ស្នាក់នៅតំបន់ច្រកទ្វារអន្ដរជាតិក្អម​សំណរ ទី៤ឈ្មោះ វ៉ាន់ ជីវ័ន្ដ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ។ ចំណែកឯជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួនឈ្មោះ វណ្ណា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី ប្រចាំច្រកទ្វារអន្ដរជាតិក្អមសំណរ ។ប្រភពដដែលបន្ដថា ជនរងគ្រោះ​ស្លាប់បាត់ បង់ជីវិតឈ្មោះ អ៊ិច ចន្នី ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រីឯ៣នាក់ទៀតរងរបួសនោះទី១ឈ្មោះ សន ស្រីនាង ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ រងរបួសធ្ងន់ ទី២ឈ្មោះ រ៉ា សំណាង ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ ទី៣ឈ្មោះ ជា សម្ភស្ស ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ។ ជនរងគ្រោះទាំង៤នាក់នេះ សុទ្ធសឹងជាបុគ្គលិក បម្រើការងារ​នៅហាងខារ៉ាអូខេយីហោម៉ីម៉ី បច្ចុប្បន្ន ស្នាក់នៅទីតាំងហាងនេះតែម្ដង ។ប្រភពសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ វេលាយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យ​មានគ្នា៥នាក់ខាងលើនេះ បានចូលទៅផឹកស៊ីនិងច្រៀងលេងកំសាន្ដ​នៅក្នុងហាងខារ៉ាអូខេយី​ហោម៉ីម៉ី ដោយចូលទៅក្នុងបន្ទប់លេខ៧៧៧៧ បន្ទាប់ពីផឹកស្រាស្រវឹងស្រឿងៗ ជនសង្ស័យទាំង៥នាក់ បានស្រុះស្រួលគ្នា យកថ្នាំប៉ុនម្រាមដៃចំនួន២ដប (សង្ស័យថ្នាំសម្រើប) ចាក់លាយជាមួយភេចសជ្ជះ​ប៉ូវកំលាំងគោជល់ រួច បង្ខំឲ្យនារីរងគ្រោះទាំង៤នាក់ផឹក ។បន្ទាប់ពីផឹកបានប្រមាណ៥ទៅ១០នាទី ស្រាប់តែក្រុមនារីរងគ្រោះ មានអក្ការៈខុសប្លែកពីធម្មតា ទើបបង្កឲ្យឆោឡោឡើង ដឹងដល់ម្ចាស់ហាងប្ដឹងសមត្ថកិច្ចឲ្យជួយអន្ដរាគមន៍ តែជាអកុសលនារីរងគ្រោះម្នាក់ ក្នុងចំណោមគ្នា៤នាក់ បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ខណៈដែលនារីរងគ្រោះ៣នាក់ទៀត រងរបួសធ្ងន់ស្រាល ។រហូតដល់រសៀលនេះ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ សមត្ថកិច្ចកំពុងបន្ដស្រាវជ្រាវ និងសាកសួរជនសង្ស័យបន្ថែមទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ ដោយឡែក នារីរងគ្រោះ៣នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ រីឯសាកសពនារីរងគ្រោះម្នាក់ ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
81 នាក់
ម្សិលមិញ :
521 នាក់
សប្តាហ៍នេះ :
2627 នាក់
ខែនេះ :
12022 នាក់
3 ខែនេះ :
39982 នាក់
សរុប :
1648949 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ