ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ហួសចិត្ត! ក្លាយជាសេដ្ឋីវ័យក្មេងម្នាក់ប្រចាំក្រុងប៉ោយប៉ែតក្រោយធ្វើជាមេគ្រឿងញៀន ធំ​ នៅស្រុកខ្មែរ .......
Sun,16 June 2019 (Time 04:00 PM)
ដោយ ៖ TNC (ចំនួនអ្នកអាន: 283នាក់)

ដោយTNCប៉ោយប៉ែត ៖ ម្ចាស់ក្លឹប AJR KTV ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឈ្មោះ ឡាយ ប៉េង អាន អាយុ ៣២ឆ្នាំ ជាក្រុមការងារយុវជន ស.ស.យ.ក ខេត្តស្វាយរៀង បុគ្គលនេះមានចរិកក្រអើតក្រទមអួតអាងខ្លួនមានខ្សែធំនៅក្រសួងមហាផ្ទៃ។បុគ្គលនេះនិយាយថា: ចំពោះការបើកអាជីវកម្មបែបនេះ (ក្លឹបការ៉ាអូខេកំសាន្តគ្រឿងញៀន)គឺចំណេញលុយច្រើនណាស់ហើយក៏មិនមានការរំខានពីសមត្ថកិច្ចដែរ ព្រោះគេបានទិញក្បាលសមត្ថកិច្ចអស់ហើយ ទាំងសិស្សសាលា ទាំងភ្ញៀវបរទេសបានមកកំសាន្តពេញៗរាល់យប់ថ្ងៃសឹងតែ 24ម៉ោងភ្ញៀវចូលវិលជុំ។បុគ្គលនេះថែមទាំងមានហាងបញ្ចាំម៉ូតូក្តៅ ឡានក្តៅ (ខុសច្បាប់) យកការប្រាក់ (3% ទៅ 5% ក្នុងមួយថ្ងៃ)មិនតែប៉ុណ្ណោះថែមទាំងមានឃ្លាំងលក់រថយន្តទំនើបដ៏ធំនៅបណ្តោយផ្លូវជាតិលេខ 5 ក្រុងប៉ោយប៉ែត។អាជីវកម្មបែបនេះទើបសេដ្ឋីវ័យក្មេងរូបនេះមានទ្រព្យសម្បត្តិមហាសាលក្នុងរយះពេលតែមួយប៉ប្រិចភ្នែក។សូមអរគុណនិងលើកទឹកចិត្តដល់កម្លាំងកងរាជអាវុធក្រុងប៉ោយប៉ែតដែលបានបង្ក្រាបសំបុកគ្រឿងញ្ញៀនដ៏ធំហើយបានសង្គ្រោះយុវវ័យខ្មែរ ក្មេងៗដែលធ្លាប់តែគេចពីសាលាសង្ងំជក់និងលេបថ្នាំញៀនក្នុងក្លឹបមួយនេះអោយមានអនាគតល្អ ប្រសើវិញ។ ក៏ប៉ុន្តែក៏សង្ឃឹមដែរថាប្រព័ន្ធផ្លូវច្បាប់ តុលាការអាជ្ញាធរមានសមត្ថកិច្ចនឹងមានចំណាត់ការក្តៅគគុកតាមប្រម៉ាញ់ចាប់យកបុគ្គលនេះមកផន្ទាទោសតាមផ្លូវច្បាប់ កុំបណ្តោយអោយអំណាចទឹកប្រាក់កាត់ដំរឹមរឿងក្តីនេះត្រឹមតែប៉ុនហ្នឹង។សូមអរគុណនូវអនុសាសដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់បង្ក្រាបអោយអស់បញ្ហាគ្រឿងញៀន។ ប្រភពពី៖Pipat KhueangKaew

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
121 នាក់
ម្សិលមិញ :
239 នាក់
សប្តាហ៍នេះ :
2633 នាក់
ខែនេះ :
11950 នាក់
3 ខែនេះ :
39447 នាក់
សរុប :
1649672 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ