ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
អ្នកដែលជួបសញ្ញាទាំងនេះ មានន័យថា យើងអាចមានបញ្ហាខ្សោយបេះដូងហើយគួតែ....
Fri,31 May 2019 (Time 08:31 AM)
ដោយ ៖ TNC (ចំនួនអ្នកអាន: 362នាក់)

ក្មេងៗឥឡូវ ក៏មានបញ្ហានេះដែរ កុំថាតែចាស់
សញ្ញាទាំងនេះ មានន័យថា គ្នាយើងអាចមានបញ្ហាខ្សោយបេះដូងហើយ
—–ដែលធ្លាប់អត់ នៅសុខៗ ស្រាប់តែចុកទ្រូង ញ័រទ្រូង ថប់ដង្ហើម វិលមុខ បេះដូងលោតញាប់ខុសធម្មតា? វាអាចបង្កគ្រោះថ្នាក់ដល់ជីវិតបាន។ ថ្ងៃនេះ “Hello គ្រូពេទ្យ” នឹងលម្អិតពាក់ព័ន្ធជំងឺខ្សោយបេះដូង និងវិធីបង្ការក្រោយកើតជំងឺ។វាជាជំងឺបង្កឡើង ពេលបេះដូងមិនអាចច្របាច់ឈាម ឬឈាមមិនអាចបំពេញឲ្យបេះដូងគ្រប់គ្រាន់ ធ្វើឲ្យបេះដូងធ្វើការកាន់តែញាប់ ដើម្បីនាំឈាមទៅសារពាង្គកាយ។ រោគសញ្ញានេះមានខុសៗគ្នា ចាប់ពីខ្សោយទៅធ្ងន់ ឬអាចឈានដល់បាត់បង់ជីវិតទៀត។
១- #រោគសញ្ញាខ្សោយបេះដូងដំបូងអាចគ្មានរោគសញ្ញា តែយូរៗទៅបេះដូងមិនច្របាច់យកឈាមបានល្អ នាំឲ្យស្ថានភាពកាន់តែធ្ងន់ទៅៗ និងបណ្តាលឲ្យ៖– ចង្វាក់បេះដូងលោតញាប់ទាំងពេលកំពុងគេង– ហត់ វិលមុខ– ពិបាកដកដង្ហើម នាំឲ្យពេលគេងត្រូវកើយខ្នើយច្រើនជាន់– ហើមជើង កជើង ឬក្បាលពោះ។
២- #វិធីធ្វើតេស្តរកជំងឺខ្សោយបេះដូងមានវិធីជាច្រើនសម្រាប់ធ្វើតេស្តរកមើលជំងឺនេះ ដោយធ្វើតាមការណែនាំពីពេទ្យ ពេលសង្ស័យមានជំងឺខ្សោយបេះដូង៖– វាស់ចង្វាក់បេះដូង– អេកូបេះដូង– វាស់ចង្វាក់បេះដូងពេលហាត់ប្រាណ– ថតកាំរស្មី X លើទ្រូង– ធ្វើតេស្តឈាម– ឆ្លុះសរសៃឈាមបេះដូង និងដាក់ឧបករណ៍ចូលសរសៃឈាមបេះដូងដើម្បីពិនិត្យ។ ៣- #ផលវិបាកបើមិនព្យាបាល វានឹងវិវត្តធ្ងន់ទៅៗ អាចបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិត ហើយការព្យាបាល អាចកាត់បន្ថយរោគសញ្ញា បន្ថយផលវិបាក ពន្យារ ឬបញ្ឈប់ការវិវត្ដរបស់ជំងឺ។ ផលវិបាកបង្កដោយខ្សោយបេះដូង អាចវិត្តទៅជា៖– ចង្វាក់បេះដូងដើរមិនទៀងទាត់– ជំងឺតម្រងនោម– ជំងឺថ្លើម។
៤- #វិធីការពារបេះដូងក្រោយកើតជំងឺខ្សោយបេះដូងខ្សោយបេះដូងមានវិធីសាស្ត្រដើម្បីការពារ ធ្វើឲ្យសុខភាពធូរស្រាល មិនចាំបាច់ទៅមន្ទីរពេទ្យញឹកញាប់ ដោយគ្រាន់តែ៖– លេបថ្នាំតាមការកំណត់ ទោះមានអារម្មណ៍ធូរស្រាល ឬធម្មតាក៏ដោយ– សម្គាល់រោគសញ្ញាខ្លួនឯង និងអនុវត្តតាមវេជ្ជបញ្ជា– ឡើងទម្ងន់ ត្រូវប្រាប់គ្រូពេទ្យ– ហាមញ៉ាំប្រៃពេក– បញ្ចុះគីឡូ បើលើសទម្ងន់– ឈប់ជក់បារី– បន្ថយផឹកស្រា– ហាត់ប្រាណ ឬធ្វើឲ្យរាងកាយសកម្ម– ពិគ្រោះជាមួយពេទ្យ មុនលេបថ្នាំណាមួយ។ខ្សោយបេះដូង ជាជំងឺឧស្សាហ៍ឃើញលើមនុស្សចាស់ ប៉ុន្តែមិនមានន័យថាក្មេងមិនមានទេ។ ទោះមិនអាចព្យាបាលជាទាំងស្រុង តែកុំអស់សង្ឃឹម នៅតែអាចព្យាបាល ឫជួយបន្ធូររោគសញ្ញាបាន។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
123 នាក់
ម្សិលមិញ :
239 នាក់
សប្តាហ៍នេះ :
2635 នាក់
ខែនេះ :
11952 នាក់
3 ខែនេះ :
39449 នាក់
សរុប :
1649674 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ