(ដោយTNCបន្ទាយមានជ័យ)ប្រភពពីមន្ត្រីតាមមន្ទីរ មួយចំនួននៅខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅពេលដែលពួកគេរត់ការឯកសារដកប្រាក់ឬទូទាត់សាច់ប្រាក់ឆ្លងកាត់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ គឺត្រូវតែផ្ដល់លុយទឹកតែមួយផ្នែកឲ្យលោក បឹង គឹមសឹង គឺមិនតិចជាង៥ភាគរយ នៃប្រាក់ដែលស្នើសុំដក ឬត្រូវទូទាត់នោះឡើយ។ប្រភពបានឲ្យដឹងទៀតថា មុនពេលឯកសារត្រូវបានបញ្ជូនទៅដល់ដៃលោក បឹង គឹមសឹង គឺអ្នកកាន់ឯកសារត្រូវចេះចែកលុយ ឲ្យមន្ត្រីក្រោមឱវាទលោក បឹង គឹមសឹង តាមលំដាប់លំដោយពីតូចទៅធំអស់ទឹក ប្រាក់មួយចំនួន ហើយចុងក្រោយត្រូវកាត់ភាគរយឲ្យលោក បឹង គឹមសឹង តាមការកំណត់។ ការដែលលោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារគាត់បានអាងខ្នង់បង្អែក ដែលជារដ្ឋលេខាធិការដ៏មានអំណាចម្នាក់នៅក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអ្នកចាំជួយការពារ។ ប្រភពពីមន្ត្រីគណនេយ្យ តាមបណ្ដាមន្ទីរនានាក្នុងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ពួកគេប្រឈមនឹងការលំបាកយ៉ាងខ្លាំងនៅពេលត្រូវបើកលុយគម្រោងផ្សេងៗ ហើយត្រូវស៊ីញ៉េឆ្លងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ ព្រោះលោក បឹង គឹមសឹង មានអំណាចធំធេងក្នុងការទាមទាភាគរយ យកធ្វើមានធ្វើបានផ្ទាល់ខ្លួន។ ប្រភពបានឲ្យដឹងទៀតថា មួយរយៈកន្លងទៅនេះលោក បឹង គឹមសឹង ដែលអាងមានខ្នងបង្អែករឹងមាំ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រព្រឹត្តអំពើពុករលួយទាប្រាក់ទឹកតែថ្លៃស៊ីញ៉េដោយគិតជាភាគរយពីការ បើកប្រា ក់ឬការទូទាត់ប្រាក់សម្រាប់មន្ទីរនានា យ៉ាងងងើលដោយសារអាងខ្លួនគាត់ មិនមែនជាអ្នករស់នៅក្នុងខេត្តបន្ទាយមានជ័យ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរចាត់វិធានការទៅលើលោក បឹង គឹមសឹង ជាបន្ទាន់ដើម្បីកុំឲ្យមន្ត្រីរូបនេះ ប្រើអំណាចប្រព្រឹត្តអំពើពុករលួយ យ៉ាងកំរោលបន្តទៀតព្រោះធ្វើឲ្យប៉ះពាល់ដល់ការងារមន្ទីរផ្សេងៗក្នុងខេត្តបន្ទាយមានជ័យ កាន់តែខ្លាំងឡើងៗ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ