ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
កម្ពុជា​ ​ស្នើ​ថៃ​ ​បើក​ច្រក​អន្តរជាតិ​ចំនួន​ ​៤កន្លែង​ទៀត​ ​រួមមាន​ ​ច្រក​អានសេះ​ ​ច្រក​ជប់​គ​គី​ ​ច្រកភ្នំ​ដី​ ​និង​ច្រក​ថ្មដា​
Mon,22 April 2019 (Time 01:56 PM)
ដោយ ៖ TNC (ចំនួនអ្នកអាន: 205នាក់)

(ដោយភ្នាក់ងារTNCបន្ទាយមានជ័យ​ ​) ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​ស្នើ​នាយក​រដ្ឋមន្រ្តី​ថៃ​ ​បើក​ច្រក​អន្តរជាតិ​ ​៤កន្លែង​ផ្សេងទៀត​ ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ ​។​ ​​ការ​ស្នើ​នេះ​ ​ត្រូវ​បាន​ប្រកាស​ដោយ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​អគារ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​ ​និង​ផ្លូវ​តភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ៥​ ​ដែល​ស្ថិតនៅ​ក្នុង​ខេត្ត​បន្ទាយ​ ​មានជ័យ​ ​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ ​។​ ​
​បើ​តាម​សម្តេច​តេជោ​ ​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​ច្រក​អន្តរជាតិ៤កន្លែង​ ​ដែល​ស្នើ​ឱ្យ​បើក​បន្ថែម​ទៀត​នោះ​ ​រួមមាន​ ​ច្រក​អានសេះ​ ​ច្រក​ជប់​គ​គី​ ​ច្រកភ្នំ​ដី​ ​និង​ច្រក​ថ្មដា​ ​។​ ​
​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​បញ្ជាក់​ថា​ ​ការសម្រេច​ឱ្យ​មានការ​សាងសង់​ស្ពាន​ថ្មី​នៅ​ស្ទឹង​បត់​ដែល​ជា​ច្រកព្រំដែន​អន្តរជាតិ​ថ្មីនេះ​ ​គឺ​សម្រាប់​ការ​ដឹកទំនិញ​ ​ហើយ​ច្រក​ប៉ោយប៉ែត​ ​គឺ​ទុក​សម្រាប់​តែ​ការ​ចេញចូល​របស់​ភ្ញៀវ​ទេសចរ​ ​និង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​ ​។​

ជាមួយ​នេះ​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​ថ្លែង​ថា​ ​នៅ​ច្រក​ប៉ោយប៉ែត​ ​ក៏​នឹង​មានការ​សាងសង់​ស្ពានដែក​មួយទៀត​ ​ទុក​សម្រាប់​តែ​អ្នក​អូស​រទេះដឹក​ទំនិញ​ប៉ុណ្ណោះ​ ​។​ ​បើ​តាម​សម្តេច​ ​នាយក​រដ្ឋមន្រ្តី​ ​បានឱ្យ​ដឹង​ថា​ ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ថៃ​ ​គឺ​ធំ​ណាស់​ ​ដែល​មាន​រហូតដល់៦ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​។​

​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​ចាត់ទុក​ថ្ងៃនេះ​ ​ជា​ព្រឹត្តិ​ការណ៍​ប្រវត្តិសាស្ត្រ​ដែល​កម្ពុជា​ ​និង​ថៃ​ ​បាន​តភ្ជាប់​ស្ពាន​ឆ្លងកាត់​ព្រំដែន​ស្ទឹង​បត់​-​បាន​ណង​អៀន​ ​ដែល​ជា​ការ​តភ្ជាប់​ដ៏​សំខាន់​មួយ​រវាង​កម្ពុជា​ ​និង​ថៃ​ ​។​ ​សម្តេច​តេជោ​ ​ក៏បាន​អរគុណ​ថៃ​ ​ដែល​បាន​ជួយ​កសាង​ស្ពាន​ ​និង​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​សាងសង់​អគារ​ ​និង​ផ្លូវ​តភ្ជាប់​ផង​ដែរ​ ​៕​

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
210 នាក់
ម្សិលមិញ :
444 នាក់
សប្តាហ៍នេះ :
2923 នាក់
ខែនេះ :
12202 នាក់
3 ខែនេះ :
39711 នាក់
សរុប :
1649522 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ