ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ផ្ទុះអំពើហិង្សាជាលើកទី២ នៅផ្លូវជាតិលេខ៤ ក្នុងខេត្តព្រះសីហនុ ខូចខាតរថយន្តចំនួនពីគ្រឿង និងបណ្តាលសមត្ថកិច្ច មួយចំនួនរងរបួស
Fri,19 April 2019 (Time 05:14 PM)
ដោយ ៖ TNC (ចំនួនអ្នកអាន: 172នាក់)

(ដោយភ្នាក់ងារTNCព្រះសីហនុ)ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ឯកឧត្តម​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ បាន ប្រាប់​បណ្ដាញ​ព័ត៌មាន ឲ្យដឹងថា ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៩​ថា នៅពេល​នេះ​កម្លាំង​នគរបាល​របស់​ឯកឧត្តម បាន​ចាប់​ខ្លូន​មនុស្ស​៦​នាក់ ដែល​បាន​ដឹកនាំ​និង​ចូលរួម​ប្រើ​ហិង្សា​ទៅ​លើ​មន្ដ្រីនគរបាល និង​ប្រជា​ការពារ នៅពេល​ដែល​កងកម្លាំង​បាន​ចុះ​ទៅ​អន្ដរាគមន៍ ឲ្យ​ពួកគេ​បើក​ផ្លូវជាតិ​លេខ​៤​ឡើងវិញ ដោយ​ពួក​គាត់​យក​ដុំថ្ម និង​មែកឈើ​ទៅ​ដាក់​បិទ​ផ្លូវ​ជាតិ​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​ប្រហែល​១​ម៉ោង នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០១៩​នេះ​។​

ឯកឧត្តមឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា ពេលដែលកម្លាំងរបស់យើង និងប្រជាការពារចុះទៅសម្របសម្រួល និងរើសដុំថ្មចេញពីផ្លូវជាតិស្រាប់តែ ប្រជាពលរដ្ឋទាំងនោះ បានគប់ដុំថ្មទៅលើពួកគេបណ្ដាលឲ្យមន្ដ្រីនគរបាលរបស់យើង៤នាក់ និងប្រជាការពារ២នាក់ រងរបួសបែកក្បាល ហើយរថយន្ដ៣គ្រឿង បានរងការខូចខាតផងដែរ។

​ការចាប់ខ្លួន​មនុស្ស​ទាំង​៦​នាក់​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ខណៈ​ឃាត់ខ្លួន​២​នាក់​កាលពី​ម្សិលមិញ សរុប​រហូតដល់​ពេល​នេះ​ឃាត់​ខ្លួន​ចំនួន​៨​នាក់​ហើយ ឯកឧត្តម​ឧត្តមសេនីយ៍​ស្នងការ​បាន​ចាត់ទុកថា គឺជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មិន​អាច​លើកលែងឲ្យ​បាន នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​តែ​ម្ដង​។

​សូមបញ្ជាក់​ថា​នេះ​ជា​ថ្ងៃ​ទី​២​ហើយ ដែល​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​នាំគ្នា​បិទ​ផ្លូវ​ជាតិ​លេខ​៤ ដោយសារ​ខឹង​អាជ្ញាធរ​ចុះទៅ​រុះរើ​ខ្ទម និង​សំណង់​អនាធិបតេយ្យ​ខុសច្បាប់​របស់​ពួកគាត់ នៅ​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​ដែល​សង់​លើដី​មាន​ម្ចាស់​កម្មសិទ្ធិ​ពិតប្រាកដ កាល​ពី​ម្សិលមិញ​ជាង​៦០០​ខ្នង​៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
370 នាក់
ម្សិលមិញ :
277 នាក់
សប្តាហ៍នេះ :
2143 នាក់
ខែនេះ :
12859 នាក់
3 ខែនេះ :
40225 នាក់
សរុប :
1646969 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ