មិនធម្មតាខេត្តបាត់ដំបងទទួលបានភ្ញៀវច្រើនជាងគេ ខណៈសៀមរាបស្ថិតនៅលេខ៣ ក្នុងអំឡុងចូលឆ្នាំខ្មែរ ៣ថ្ងៃ
យោងតាមស្ថិតិរបស់ក្រសួងទេសចរណ៍បង្ហាញថា ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៩ កម្ពុជា ទទួលបានភ្ញៀវទេសចរសរុបជាង ៤,៧២លាននាក់ កើនឡើង ៦៧,០២ភាគរយ បើធៀបនឹងឆ្នាំមុន។ ក្នុងនោះ ខេត្តបាត់ដំបង គឺទទួលបានភ្ញៀវទេសចរច្រើនជាងគេដែលមានចំនួនរហូតដល់ជាង ៨៧ម៉ឺននាក់ (ភ្ញៀវជាតិជាង ៨៦,៩១ម៉ឺននាក់ និងអន្តរជាតិចំនួន ៨៥២នាក់)។
បន្ទាប់ពីខេត្តបាត់ដំបង គឺខេត្តស្វាយរៀង ដែលមានចំនួនជាង ៤៦,៧៥ម៉ឺននាក់ ក្នុងនោះភ្ញៀវជាតិជាង ៤៦,៧៤ម៉ឺននាក់ និងភ្ញៀវអន្តរជាតិចំនួន ៣២នាក់។ ដោយឡែក ខេត្តសៀមរាប គឺស្ថិតនៅលេខ៣ ដែលទទួលបានភ្ញៀវជាង ៣៨,៦៦ម៉ឺននាក់ ក្នុងនោះ ភ្ញៀវជាតិ ៣៦ម៉ឺននាក់ និងអន្តរជាតិជាង ២,៦ម៉ឺននាក់។
ក្រៅពីនេះ រាជធានី-ខេត្តដែលទទួលបានភ្ញៀវទេសចរសរុប ក្នុងអំឡុងចូលឆ្នាំខ្មែរ៣ថ្ងៃនេះរួមមាន៖
-ភ្នំពេញ៖ ជាង ២០,៨១ម៉ឺននាក់
-កំពង់ធំ៖ ជាង ២១,៧៥ម៉ឺននាក់
-ឧត្តរមានជ័យ៖ ជាង ៣,៣ម៉ឺននាក់
-ព្រះវិហារ៖ ជាង ១៣,៥៩ម៉ឺននាក់
-ព្រះសីហនុ៖ ជាង ១៩,១៤ម៉ឺននាក់
-កំពត៖ ជាង ១៣,៧១ម៉ឺននាក់
-កែប៖ ជាង ១៤,៥៩ម៉ឺននាក់
-កោះកុង៖ ជាង ៣,៦ម៉ឺននាក់
-ក្រចេះ៖ ជាង ១២,៣៤ម៉ឺននាក់
-មណ្ឌលគិរី៖ ជាង ២,៥ម៉ឺននាក់
-រតនគិរី៖ ជាង ៧,៨ម៉ឺននាក់
-ស្ទឹងត្រែង៖ ជាង ៤,៧ម៉ឺននាក់
-បន្ទាយមានជ័យ៖ ជាង ១៦,៥៤ម៉ឺននាក់
-ប៉ៃលិន៖ ជាង ៨,២ម៉ឺននាក់
-ពោធិ៍សាត់៖ ជាង ៤,៩ម៉ឺននាក់
-កំពង់ចាម៖ ជាង ៣៣,២៦ម៉ឺននាក់
-កំពង់ឆ្នាំង៖ ជាង ១៦,០៨ម៉ឺននាក់
-កំពង់ស្ពឺ៖ ជាង ១១,៧៣ម៉ឺននាក់
-កណ្តាល៖ ជាង ៣១,៦២ម៉ឺននាក់
-ព្រៃវែង៖ ជាង ៣១,៩២ម៉ឺននាក់
-តាកែវ៖ ជាង ៥,៤ម៉ឺននាក់
-និងត្បូងឃ្មុំ៖ ជាង ២,៣ម៉ឺននាក់៕