ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ហេតុកាភ្ញាក់ផ្អើលកំពុងសោមទៀតហើយ! ប្រជាពលរដ្ឋប៉ុន្មាននាក់នាំគ្នាកាប់ដើមឈើបិទផ្លូវជាលេខ៤ទាំងព្រឹក ដោយសារតែសមត្ថកិច្ចបាន
Thu,18 April 2019 (Time 01:34 PM)
ដោយ ៖ TNC (ចំនួនអ្នកអាន: 211នាក់)

(ដោយភ្នាក់ងារTNCព្រះសីហនុ)នៅវេលាព្រឹកនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានករណីតវ៉ាបិទផ្លូវមួយ នៅលើផ្លូវជាតិលេខ៤ ទាំងព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ ស្ថិតនៅឃុំបិទត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បន្ទាប់ពីអាជ្ញាធរចុះរុះរើសំណង់អនាធិបតេយ្យមួយចំនួន ដែលប្រជាពលរដ្ឋមួយចំនួនបានសាងសង់នៅលើដីមានម្ចាស់។បើតាមសមត្ថកិច្ចបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរបានបញ្ចប់ លោកអភិបាលស្រុកព្រៃនប់ បានដឹកនាំកម្លាំងចម្រុះ ចុះរុះរើសំណង់អនាធិបតេយ្យ នៅឃុំបិទត្រាំង ស្រុកព្រៃនប់ ប៉ុន្តែនៅពេលដែលអាជ្ញាធរចុះរុះរើ ស្រាប់តែប្រជាពលរដ្ឋប្រមាណ៤០ ទៅ៥០នាក់ ដែលបានទៅចាប់ដីនៅលើដីមានម្ចាស់នេះ បាននាំគ្នាតវ៉ាកាប់ដើមឈើយកទៅបិទផ្លូវជាតិលេខ៤ បណ្តាលឱ្យមានការកកស្ទះអស់មួយស្របក់ធំ។ក្រោយមានករណីនេះ អាជ្ញាធរបានចុះសម្របមស្រួល ហើយពន្យល់ដល់ប្រជាពលរដ្ឋ ដែលបានចាញ់បោកមេខ្យល់ឱ្យបានយល់ដឹងអំពីទង្វើខុសច្បាប់ ដោយទៅកាន់កាប់លើដីមានម្ចាស់រួចហើយ។ ក្រោយពីសម្របសម្រួលនេះ ប្រជាពលរដ្ឋទាំងនោះក៏បានដកថយ ហើយសមត្ថកិច្ចក៏បានយកឈើដែលពលរដ្ឋដាក់ឃាំងបិទផ្លូវនោះចេញ ដើម្បីឱ្យអ្នកដំណើរអាចឆ្លងកាត់ធម្មតាឡើងវិញ។បើតាមការអះអាងរបស់នគរបាល គឺករណីនេះមិនមានការប៉ះទង្គិចគ្នានោះឡើយ ដោយសារតែប្រជាពលរដ្ឋទាំងនោះ បានទទួលយកនូវអ្វីដែលជាការពន្យល់ផ្នែកច្បាប់របស់អាជ្ញាធរ និងសមត្ថកិច្ច ប៉ុន្តែករណីបានធ្វើឱ្យកកស្ទះដល់ដំណើររបស់ប្រជាពលរដ្ឋ ដែលចេញពីការកម្សាន្តនៅខេត្តមាត់សមុទ្រក្នុងឱកាសបុណ្យចូលឆ្នាំថ្មី មួយសន្ទុះធំផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
205 នាក់
ម្សិលមិញ :
521 នាក់
សប្តាហ៍នេះ :
2751 នាក់
ខែនេះ :
12146 នាក់
3 ខែនេះ :
40106 នាក់
សរុប :
1649073 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ