ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
សម្រាប់ប្តីរឺប្រពន្ធគួតែយល់ដឹង៖ ទ្រព្យរួម និងទ្រព្យដោយឡែករបស់ប្តីប្រពន្ធ
Thu,18 April 2019 (Time 07:41 AM)
ដោយ ៖ TNC (ចំនួនអ្នកអាន: 188នាក់)

នៅក្នុងសង្គមបច្ចុប្បន្ន បញ្ហាចម្រូសចម្រាសនៅក្នុងទំនាក់ទំនងប្តីប្រពន្ធ អំពីការគ្រប់គ្រង ប្រើប្រាស់ ចាត់ចែង និងបែងចែកទ្រព្យសម្បត្តិអាចនាំទៅរកវិវាទ ទាំងនៅក្នុងពេល ជាប់ចំណងអាពាហ៍ពិពាហ៍ ក៏ដូចជានៅពេលលែងលះ។ ដើម្បីបង្កា និងដោះស្រាយវិវាទទាំងនេះ ក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ នៃព្រះរាជាណាចក្រកម្ពុជា បានចែងអំពីប្រព័ន្ធ គ្រប់គ្រងទ្រព្យសម្បត្តិប្តីប្រពន្ធ។ ប្រព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិប្តីប្រពន្ធជាមូលដ្ឋានរួមមាន៖ «ប្រព័ន្ធទ្រព្យដោយឡែក» គឺជាប្រព័ន្ធដែលមិនធ្វើឲ្យមានផលប៉ះពាល់ដល់ទំនាក់ទំនង ទ្រព្យសម្បត្តិរបស់ប្តីប្រពន្ធទេ ទោះបីជាបានរៀបអាពាហ៍ពិពាហ៍ក៏ដោយ និង«ប្រព័ន្ធទ្រព្យរួម» គឺជាប្រព័ន្ធដែលនឹងមានផលប៉ះពាល់ទៅដល់ទ្រព្យសម្បត្តិរបស់ប្តីប្រពន្ធ នៅក្រោយពេលរៀបអាពាហ៍ពិពាហ៍ ហើយទ្រព្យទាំងនោះ ត្រូវក្លាយជាទ្រព្យរួម។តើទ្រព្យសម្បត្តិណាខ្លះ ត្រូវចាត់ទុកជាទ្រព្យសម្បត្តិរួម ហើយទ្រព្យសម្បត្តិណាខ្លះត្រូវចាត់ទុកជាទ្រព្យដោយឡែក? ១៖ ទ្រព្យសម្បត្តិដោយឡែក
ទ្រព្យសម្បត្តិដោយឡែក គឺជាទ្រព្យសម្បត្តិដែលស្ថិតនៅក្រោមកម្មសិទ្ធិរបស់សហព័ទ្ធ (ប្តី ឬ ប្រពន្ធ)ណាម្នាក់ ដូចខាងក្រោម៖ក. ទ្រព្យសម្បត្តិដែលប្តី ឬប្រពន្ធមាននៅមុនពេលរៀបអាពាហ៍ពិពាហ៍ មានន័យថាភាគីប្តី ឬប្រពន្ធមានទ្រព្យនោះ នៅមុនពេលរៀបអាពាហ៍ពិពាហ៍ ទោះបីក្រោយរៀប អាពាហ៍ពិពាហ៍ក៏ដោយ ក៏គេចាត់ទុកថា ទ្រព្យនោះ ជាទ្រព្យដោយឡែករបស់ប្តី ឬប្រពន្ធនោះដដែល។ ឧទាហរណ៍៖ ប្តីមានផ្ទះមួយល្វែងមុនពេលរៀបអាពាហ៍ពិពាហ៍ ទោះក្រោយរៀបអាពាហ៍ពិពាហ៍ ក៏ផ្ទះនោះ នៅតែជាទ្រព្យរបស់ប្តីដដែល គឺមិនអាចរាប់ជាទ្រព្យរួមនោះទេ។ខ. ទ្រព្យសម្បត្តិដែលប្តីឬប្រពន្ធទទួលបានដោយប្រទានកម្ម សន្តតិកម្ម ឬអច្ច័យទាន នៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ ។ ក្នុងករណីប្រសិនបើម្ចាស់អំណោយទ្រព្យអោយទៅប្តី ឬប្រពន្ធនោះមានន័យថា អំណោយនោះនឹងក្លាយទៅជាទ្រព្យដោយឡែករបស់ប្តី ឬប្រពន្ធនោះ។ លើកលែងតែម្ចាស់អំណោយបានបញ្ជាក់ថាឱ្យទាំងប្តី និងប្រពន្ធ ទើបទ្រព្យនោះក្លាយទៅជាទ្រព្យរួមរបស់ប្តី និប្រពន្ធ ។ ឧទាហរណ៍៖ ឪពុករបស់លោក “ក” បានប្រគល់ផ្ទះមួយល្វែងឱ្យគាត់នៅក្នុងពេលចំណងអាពាហ៍ពិពាហ៍។ នោះ គេចាត់ទុកថាផ្ទះនោះជាទ្រព្យដោយឡែករបស់លោក “ក” ទោះបីជាទ្រព្យនោះបានមកក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ក៏ដោយ។ គ. ទ្រព្យសម្បត្តិជាតម្លៃតបទាក់ទងនឹងការចាត់ចែងទ្រព្យដោយឡែក គេចាត់ទុកថាជាទ្រព្យដោយឡែក។ឧទាហរណ៍៖ ប្តីមានផ្ទះមួយខ្នងដែលជាទ្រព្យដោយឡែករបស់ខ្លួន ក្រោយមកនៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ ប្តីបានលក់ផ្ទះនោះក្នុងតម្លៃ៥ម៉ឺនដុល្លារ ដូច្នេះប្រាក់ដែលបានមក ពីការលក់ផ្ទះនោះ ក៏គេចាត់ទុកថាជាទ្រព្យរបស់ប្តីដដែល ទោះបីជាប្តីលក់នៅក្នុងអំឡុងពេលជីវិតអាពាហ៍ពិពាហ៍ក៏ដោយ។ ម្យ៉ាងវិញទៀតប្រសិនបើប្តីយកលុយនោះទៅទិញដីហើយ លក់ទៅវិញបានប្រាក់ចំណេញបន្ថែមទៀតក៏ដោយ ក៏វានៅតែជាទ្រព្យដោយឡែករបស់ប្តីព្រោះផលចំណេញនោះកើតចេញពីតម្លៃតបនៃវត្ថុដែលជាទ្រព្យដោយឡែករបស់ប្តី ។ ២៖ ទ្រព្យសម្បត្តិរួម
ទ្រព្យសម្បត្តិរួម គឺជាទ្រព្យសម្បតិ្តទាំងឡាយណា ដែលប្តីប្រពន្ធទាំងសងខាង ឬ តែម្ខាងទទួលបាននៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ក្នុងលក្ខណៈជាប្រាក់បៀវត្សរ៍ ឬ ប្រាក់ឈ្នួល ឬ ប្រាក់កម្រៃឬ ប្រយោជន៍នានាផ្សេងពីចំនុចទាំង ៣ ខាងលើ ។ឧទាហរណ៍៖ ប្តីធ្វើការជាមន្ត្រីរាជការ និងទទួលបានប្រាក់បៀវត្ស១លានរៀល ក្នុងមួយខែ ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍។ ហេតុដូច្នេះហើយប្រាក់បៀវត្សរបស់ប្តី ត្រូវចាត់ទុកជាទ្រព្យសម្បត្តិរួមរបស់ប្តី និងប្រពន្ធ។ ក្នុងករណីប្រាក់ចំណូលដែលប្តីរកបានតែម្ខាង ហើយប្រពន្ធត្រឹមតែជាស្រ្តីមេផ្ទះ ធ្វើតែការងារគេហកិច្ច (ការងារក្នុងផ្ទះ) តើប្រាក់ចំណូលដែលប្តីរកបានតែម្ខាងត្រូវចាត់ទុកថាវាជាទ្រព្យរួម ឬ ទ្រព្យដោយឡែក?ជាគោលការណ៍ច្បាប់ការងារគេហកិច្ច (ការងារនៅក្នុងផ្ទះ) ត្រូវចាត់ទុកថាមានតម្លៃស្មើនឹងការងារដែល ធ្វើនៅក្រៅផ្ទះដែរ មានន័យថា ប្តីមិនអាចបដិសេធចំពោះចំណូលដែលខ្លួនរក បានពីការងារក្រៅផ្ទះ ថាមិនមែនជាទ្រព្យរួម ឬបន្ថយសិទ្ធិរបស់ប្រពន្ធលើចំណូលរបស់ខ្លួន ដោយសំអាងថាប្រពន្ធរបស់ខ្លួនធ្វើតែការងារផ្ទះ មើលថែទាំកូន ដាំស្ល បោកគក់…ល ដោយមិនបានប្រឡូកនឹងការងារខាងក្រៅ ដែលនឿយហត់ដូចការងាររបស់ខ្លួនឡើយ។
ចំពោះប្រាក់ឈ្នួលដែលបានមកពីការជួលផ្ទះ ដែលជាទ្រព្យរបស់ប្តី ឬ ប្រពន្ធមានមុនពេលរៀបអាពាហ៍ពិពាហ៍ តើយើងអាចចាត់ទុកថាជាទ្រព្យរួម ឬ ជាទ្រព្យដោយឡែក?ដូចនឹងឧទាហរណ៍ខាងលើ ដែលប្តីធ្វើការជាមន្ត្រីរាជការ និងទទួលបានប្រាក់បៀវត្ស ១លានរៀល ក្នុងមួយខែ ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍។ ហេតុដូច្នេះហើយប្រាក់បៀវត្សរបស់ប្តី ត្រូវចាត់ទុកជាទ្រព្យសម្បត្តិរួមរបស់ប្តី និងប្រពន្ធ។ ស្របពេលគ្នានោះដែរ ប្តីក៏មានផ្ទះមួយល្វែងដែលជាទ្រព្យដោយឡែករបស់ខ្លួន ហើយប្តីបានដាក់ផ្ទះនោះជួលដើម្បីបាន ថ្លៃឈ្នួលប្រចាំខែ។ ដូច្នេះថ្លៃឈ្នួលប្រចាំខែ ដែលបានមកពីការជួលផ្ទះនោះ គេចាត់ទុកថាជាទ្រព្យរួមរបស់ប្តី និងប្រពន្ធ។ក្នុងករណីបំណុលរួមប្តីប្រពន្ធត្រូវតែទទួលខុសត្រូវរួមគ្នា ទោះបីជាបំណុលនោះប្តីប្រពន្ធទាំងពីរជាអ្នកខ្ចីរួមគ្នា ឬក៏សហព័ទ្ធណាម្នាក់ជាអ្នកខ្ចីឱ្យតែមានការ ព្រមព្រៀងជាលាយល័ក្ខណ៍អក្សរពីសហព័ទ្ធម្នាក់ទៀត។ ប៉ុន្តែបើទោះបីជាគ្មានការព្រមព្រៀងជាលាយល័ក្ខណ៍អក្សរពីសហព័ទ្ធម្ខាងទៀតក៏ដោយ ក៏អាចចាត់ទុកថាជាបំណុលរួមបានផងដែរ ប្រសិនបើបំណុលនោះស្ថិតក្រោមរូបភាពជាបំណុលដែលជាប់ពាក់ព័ន្ធនឹងការរក្សាជីវភាពរួមរបស់ប្តីប្រពន្ធ ការអប់រំ ការថែទាំ និងព្យាបាលកូន, បំណុលដែលជាប់ពាក់ព័ន្ធនឹងការគ្រប់គ្រង និងរក្សាទ្រព្យសម្បត្តិរួម៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
162 នាក់
ម្សិលមិញ :
440 នាក់
សប្តាហ៍នេះ :
2319 នាក់
ខែនេះ :
12586 នាក់
3 ខែនេះ :
40187 នាក់
សរុប :
1647201 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ