(ដោយភ្នាក់ងារTNCសៀមរាប)មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តមួយភ្លាមៗ ក្រោយពីសមត្ថកិច្ចបានឆែកឆេរឃើញមានដឹកសុទ្ធតែដឹកសត្វអណ្តើក១៨ក្បាល ត្រកួត៤ក្បាល ដែលហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិទឹកវិល សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ខណៈបំពេញភារកិច្ច ត្រួតពិនិត្យច្បាប់ចរាចណ៍ស្រាប់តែប្រទះឃើញរថយន្តមួយគ្រឿងមានម៉ាកកាមរីឆ្លាម ភ្នំពេញ 2D-6618 ពណ៌ខ្មៅដែលបើកបរដោយមិនពាក់ខ្សែក្រវ៉ាត់ ដូចនេះហើយសមត្ថកិច្ចក៏បានហៅរថយន្តនោះឲ្យឈប់រួចក៏បានឆែកឆេរមើលនៅក្នុងគូទឡានស្រាប់តែប្រទះឃើញសុទ្ធតែសត្វព្រៃក្នុងរថយន្តតែម្តង។ ចំណែកអ្នកបើកបរក៏រត់គេចខ្លួន។ វត្ថុតាងទាំងអស់ ប្រគល់ឲ្យរដ្ឋបាលព្រៃឈើខេត្តសៀមរាបចាត់ការបន្ត៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ