ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ទាហ៊ានថៃ​ ឲ្យប្រជាពលរដ្នខ្មែរ ដកដំឡូងមីចេញពីបន្ទាត់ព្រំដែនចន្លោះបង្គោលសីមាលេខ ៤២-​៤៣
Sun,17 February 2019 (Time 06:34 PM)
ដោយ ៖ អគ្គនាយកការផ្សាយ (ចំនួនអ្នកអាន: 278នាក់)

ខេត្តបន្ទាយមានជ័យ៖ ក្រុមទាហ៊ានថៃ បានយកត្រាក់ទ័រមួយគ្រឿង មកបញ្ជាឲ្យប្រជាពលរដ្ឋខ្មែរ ដកដំឡូងមី ចេញពីបន្ទាត់ព្រំដែន នៅនៅត្រង់និយាមកា 257026-1530208 ដល់ និយាមកា 257413-1530599 ចន្លោះបង្គោលសីមាលេខ ៤២-៤៣ មុខភូមិសាស្ត្រភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ (កម្ពុជា) ទល់មុខភូមិណងយ៉ាកែវ ឃុំគោកធ្យូង ស្រុកគោកធ្យូង ខេត្តស្រះកែវ (ថៃ) ។
យោងតាមរបាយការណ៏របស់សមត្ថកិច្ចកម្ពុជា បានឲ្យដឹងថា កាលពីម៉ោង០៨ព្រឹក ថ្ងៃទី១៦ ​ខែកុម្ភ:​ ឆ្នាំ២០១៩ មានក្រុមទាហ៊ានប៉ារ៉ា និងតម្រួត ត.ឆ.ដ សរុបចំនួន ២៩នាក់ ជាមួយត្រាក់ទ័រ០១គ្រឿង ដឹកនាំដោយលោកអនុសេនីយ៍ទោ ស៊ីលីលើក ផានិតចំរើន មេបញ្ជាការកងអនុសេនាតូចនៃកងអនុសេនាធំលេខ១២៦ (ថៃ) បានចុះមកតវ៉ាជាមួយប្រជាពលរដ្ឋកម្ពុជា ឲ្យដកដំឡូងចេញជាបន្ទាន់នៅចំណុចខាងលើរួមទាំងកំណត់ ជម្រៅ១៥០ម៉ែត្រ ប្រវែង ៥៥០ម៉ែត្រ រ៉បតាមផ្លូវគ្រួសក្រហម(សម័យកងទ័ពប៉ារ៉ាឈជើង) ។

របាយការណ៍ដដែលបានបញ្ជាក់ថា ដោយមានការសម្របសម្រួលពីសមត្ថកិច្ច កម្លាំងវរសេនាតូច៩១១ ចំនួន១០នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ពុត រុណ នាយប៉ុស្ដិ៍ថ្នល់បំបែក ក្រោមការបញ្ជារណែនាំពីលោកវរសេនីយ៍ត្រី សួន បូរ៉ាមេបញ្ជាការសេនាធិការ កម្លាំងយោធាកងការពារព្រំដែន៥០៣ ចំនួន០៥នាក់ដឹកនាំដោយលោកអនុសេនីយ៍ឯក យី យ៉ា មេបញ្ជាការរងកងល្បាត២ និងអាជ្ញាធរភូមិ/ឃុំ/ស្រុក សុំដកតែជម្រៅ៥០ម៉ែត្រ ប្រវែង៥៥០ម៉ែត្រ ខាងភាគីថៃបានឯកភាពយល់ព្រម ពលរដ្ឋដែលជាម្ចាស់ដំណាំ បានសុខចិត្តដកតែសុំរយះពេល០១សប្តាហ៍ដើម្បីដកឲ្យរួច និងបញ្ចប់រឿង ។

ជុំវិញករណីនេះលោកអភិបាលស្រុកស្វាយចេកលឿង សុភក្ត័ ប្រាប់ថា លោកទទួលបានព័ត៌មាននេះដែរ តែមិនទាន់គ្រប់ជ្រុងជ្រោយ ម្យ៉ាងទៀតលោកជាប់រវល់ខ្លាំងចាំដល់ថ្ងៃច័ន្ទទើបលោកបកស្រាយជុំវិញករណីនេះ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
443 នាក់
ម្សិលមិញ :
521 នាក់
សប្តាហ៍នេះ :
2989 នាក់
ខែនេះ :
12384 នាក់
3 ខែនេះ :
40344 នាក់
សរុប :
1649311 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ