ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
សិក្ខាសាលាផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការតែងតាំងសមាភាពអង្គភាពថវិកា និងផ្សព្វផ្សាយផែនការណ៍លទ្ធកម្មសម្រាប់ឆ្នាំ២០១៩
Sat,16 February 2019 (Time 03:26 PM)
ដោយ ៖ អគ្គនាយកការផ្សាយ (ចំនួនអ្នកអាន: 286នាក់)

ខេត្តសៀមរាប ៖ ថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ លោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការតែងតាំងសមាសភាពអង្គភាពថវិកា និងផ្សព្វផ្សាយផែនការ លទ្ធកម្មសម្រាប់ឆ្នាំ២០១៩ ដែលបានប្រព្រឹត្តទៅនៅខេត្តសៀមរាប ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង គ្រូបង្គោលមកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ត្រីក្រោមឱវាទក្រសួង សរុបប្រមាណ ១៥០នាក់។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីបង្កើនការយល់ដឹង ការគាំទ្រ និងការចូលរួមចំណែកយ៉ាងសកម្មពីគ្រប់អង្គភាពក្រោមឱវាទក្រសួងទាំងអស់។

សិក្ខាសាលានេះផ្តោតជាសំខាន់ទៅលើសារាចរណែនាំស្តីពីការអនុវត្តថវិកាឆ្នាំ២០១៦ នីតិវិធីអនុវត្តថវិកាកម្មវិធី សិទ្ធិអំណាច និងការទទួលខុសត្រូវក្នុងការអនុវត្តថវិកាកម្មវិធី ការរៀបចំសៀវភៅថវិកាកម្មវិធី ការបែងចែកថវិកាតាមអង្គភាពថវិកា និងចលនាឥណទានថវិកាកម្មវិធី ការរៀបចំនិងការអនុវត្តកម្មវិធីចំណូល-ចំណាយ និងការត្រួតពិនិត្យតាមដានការអនុវត្តថវិកាកម្មវិធី នីតិវិធីនៃការរៀបចំផែនការ ថវិការបស់អង្គភាពថវិកា ផែនការលទ្ធកម្មឆ្នាំ២០១៩ នីតិវិធីនៃការធ្វើផែនការលទ្ធកម្ម និងរបាយការណ៍លទ្ធកម្មផងដែរ។

ថ្លែងក្នុងសន្ទរកថាបើកលោករដ្ឋលេខាធិការបានគូសបញ្ជាក់អំពីសមិទ្ធផលកំណែទម្រង់នានា ដែលសម្រេចបានរបស់ក្រសួងដែលក្នុងនោះរួមមាន៖ ការប្តូរ និងពន្យារបណ្ណបើកបរ ការផ្តល់សេវាត្រួតពិនិត្យយានយន្តខុសលក្ខណៈបច្ចេកទេសនៅទូទាំងប្រទេសតាមប្រព័ន្ធស្វ័យប្រវត្តិកម្មដើម្បីបង្វិតសេវាឱ្យ គៀកទៅនឹងប្រជាពលរដ្ឋ និងការធ្វើកំណែទម្រង់កំពុងបន្តទាក់ទងនឹងការលុបចោលអង្គភាពកាំសាប ដើម្បីកាត់បន្ថយនីតិវិធីចំណាយលើការដឹកជញ្ជូនគោលបំណងទាក់ទាញវិនិយោគ បង្កើតការងារធ្វើជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះលោករដ្ឋលេខាធិការក៏បានជំរុញលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ស្តាប់គ្រូពន្យល់ ដើម្បីក្រេបយកចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អៗ យកទៅអនុវត្ត នៅតាមអង្គភាពរៀងៗខ្លួនក្នុងការបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលការងាររបស់ខ្លួន៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
235 នាក់
ម្សិលមិញ :
444 នាក់
សប្តាហ៍នេះ :
2948 នាក់
ខែនេះ :
12227 នាក់
3 ខែនេះ :
39736 នាក់
សរុប :
1649547 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ