ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
មេឈ្មួញដឹកជញ្ជូនឈេី ជេីងខ្លាំងឈ្មោះ ស៊ាម គឹមទឹម កំពុងធ្វេីព្យុះធ្វេីភ្លៀងតាមអំពេីចិត្ត នៅក្នុងអាណាចក្រខេត្តក្រចេះ
Sat,16 February 2019 (Time 12:30 PM)
ដោយ ៖ អគ្គនាយកការផ្សាយ (ចំនួនអ្នកអាន: 361នាក់)

ប្រភពពី​មន្ត្រី​យោធា​ខេត្តក្រចេះ​÷ បាន​បង្ហើប​ឲ្យ​ដឹងថា  បច្ចុប្បន្ន​មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម  នៅតែ​បន្តស កម្មភាព​ដឹក ជញ្ជូន ​ឈើ​នៅពេល​យប់​ពី​ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ  យកទៅ​ចែកចាយ​តាម​បណ្ដា​ ខេត្ត​មួយចំនួន​ដូ ចជា​ខេត្ត​ ត្បូងឃ្មុំ ខេត្តស្វាយរៀង និង​ខេត្តព្រៃវែង ជាដើម ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម តែងតែ​យកឈ្មោះ លោក ណៃ តឹង​ឡឹង មេបញ្ជាការ​យោធា​ខេត្តក្រចេះ ទៅប្រើ​ដើម្បី​ឲ្យ​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់ខ្លួន​ប្រព្រឹត្តទៅ​យ៉ាង​រលូន​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ សូម្បីតែ​លោក សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​អាវុធហត្ថ​ខេត្តក្រចេះ ដែល​ចេញ​វិធានការ​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ខេត្តក្រចេះ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​ក៏​មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម ដែលជា​មន្ត្រី​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តក្រចេះ នោះដែរ​ព្រោះ​សុទ្ធតែជា​គ្នាឯង​ហើយ​មាន​ផលប្រយោជន៍​រួមគ្នា​ជា​យូរ​មកហើយ។
ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម មាន​ឃ្លាំង​ស្តុក​ឈើ​ប្រភេទ​លេខ​២ ដ៏​ធំ​មួយកន្លែង​ក្នុងភូមិ​ស្រែ​ស្បូវ ហើយ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ក្រុង​ក្រចេះ ចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រជាពលរដ្ឋ​បានលើកឡើង​ថា​មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម ជា​មន្ត្រី​យោធា​សឹក​រង​ខេត្តក្រចេះ ហើយ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​សំបូរ ខេត្តក្រចេះ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ក្នុងនោះ​លោក ទ្រី សុភ័ក្ត្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ គឺជា​អ្នក​ឃុបឃិត​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​សំបូរ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ហើយ​ទុក​ឲ្យ​មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម បន្ត​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​យ៉ាង​ពេញបន្ទុក​។
​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​ក្បាលដំរី ស្រុក​សំបូរ បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម មាន​ឃ្លាំង​ស្តុក​ឈើ​ប្រភេទ​លេខ​២ ដ៏​ធំ​ក្នុងភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ហើយ​មិន​ដែលមាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ សូម្បីតែ​មន្ត្រី​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​ចុះទៅ​បំពេញបេសកកម្ម​នៅ​ខេត្តក្រចេះ ក៏​មិនដែល​ទៅ​ក្បែរ​ទីតាំង​ស្តុក​ឈើ​របស់​មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម នៅ​ភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំបូរ នោះដែរ​ព្រោះ​ដឹងថា​ឈ្មួញ​ម្នាក់នេះ​មាន​បង្អែក​រឹងមាំ​។ បើតាម​ប្រភពពី​មន្ត្រី​យោធា​នៅក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តក្រចេះ មួយចំនួន​បាន​ឲ្យ​ដឹងថា លោក ណៃ តឹង​ឡឹង មេបញ្ជាការ​យោធា​ខេត្តក្រចេះ គឺជា​បង្អែក​រឹងមាំ​របស់​មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម ទើប​មេ​ឈ្មួញ​ម្នាក់នេះ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
30 នាក់
ម្សិលមិញ :
440 នាក់
សប្តាហ៍នេះ :
2187 នាក់
ខែនេះ :
12454 នាក់
3 ខែនេះ :
40055 នាក់
សរុប :
1647069 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ