ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ផ្លូវច្រករបៀងតានូ និង ច្រករបៀងគ្រួស កំពុងរងការខូចខាតដោយរថយន្តធន់ធ្ងន់ដឹកអេតចាយ
Fri,15 February 2019 (Time 03:35 PM)
ដោយ ៖ អគ្គនាយកការផ្សាយ (ចំនួនអ្នកអាន: 207នាក់)

ខេត្តស្វាយរៀង ៖ រថយន្តធុនយក្សដឹកដែកអេតចាយកំពុងតាមផ្លូវជាច្រើនខ្សែក្នុងស្រុកស្វាយជ្រំឆ្ពោះមកកាន់ច្រករបៀងតានូ និងច្រករបៀងគ្រួសជាប់ព្រំដែនវៀតណាមនោះកំពុងតែត្រូវបានបំផ្លាញបណ្តាលខូចបណ្តើរៗហើយដែលមានក្រឡុកធំៗ ខណៈដែលមានរថយន្តធុនយក្សដឹកដែកអេតចាយទាំងអស់ជាច្រើនគ្រឿងក្នុងមួយថ្ងៃៗ (ពោលគឺដឹកទាំងថ្ងៃទាំងយប់នោះ) ចាប់តាំងពីមុនសែនចូលឆ្នាំចិន ហើយគឺបានសម្រាកដឹកតែ២-៣ថ្ងៃប៉ុណ្ណោះដែលជាថ្ងៃសែន និងបន្តដឹករហូតមកដល់ថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០១៩នេះសង្ស័យត្រូវរ៉ូវជាមួយសមត្ថកិច្ចជំនាញណាមួយអស់ហើយមើលទៅទើបក្រុមក្បួនរថយន្តដឹកអេតចាយទាំងនេះដឹកបានយ៉ាងរលួនគ្មានអ្នកឃាត់បែបនេះ។

ប្រជាពលរដ្ឋរស់នៅតំបន់នោះបានប្រាប់ក្រុមអ្នកសារព័ត៌មានយើងឲ្យដឹងថា នាកន្លងមកផ្លូវដែលមកកាន់ច្រករបៀងទាំង២មានភាពល្អប្រសើរដែលងាយស្រួលក្នុងការធ្វើដំណើរទាំងដឹកកសិផលមកកាន់ទីផ្សារ ប៉ុន្តែមួយរយៈនេះសង្កេតឃើញមានក្បួនរថយន្តធុនយក្សដឹកដែកអេតចាយសម្រុកទាំងយប់ទាំងថ្ងៃមិនខ្វល់ពីការខូចផ្លូវស្អីនោះឡើយសំខាន់ឲ្យតែបានដឹកទៅប្រសើរហើយ។

ក្នុងឆ្នាំ២០១៨កន្លងមកនេះលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានដាក់បទបញ្ជាមន្ត្រីជំនាញទប់ស្កាត់រាល់រថយន្តដឹកលើសទម្ងន់ គ្រប់ប្រភេទដែលបង្កឲ្យខូចផ្លូវជាតិ និងផ្លូវលំផ្សេងៗ ផ្លូវដី ផ្លូវក្រាលខ្សាច់ និងទប់ស្តាត់កុំឲ្យមានរថយន្តធុនធំដឹកតាមផ្លូវអស់ទាំងនេះ។ ក៏ប៉ុន្តែការជួសជុលរបស់អាជ្ញាធរមិនទាន់បានរួចរាល់ផង ក្រុមឈ្មួញនៅតែដឹកអេតចាយតាមរថយន្តយក្សមកកាន់ព្រំដែនច្រករបៀងតានូ និងច្រកគ្រួសដដែលប្រហែលមានមនមន្ត្រីខិលខូចមួយចំនួនបើកដៃឲ្យឈ្មួញប្រើប្រាស់រថយន្តធុនយក្សដឹកអេតចាយ បំផ្លាញផ្លូវបន្តទៀត។ ដូច្នេះសូមអំពាវនាវលោកអភិបាលខេត្តមេត្តាជួយអន្តរាគមន៍ករណីរឿងនេះផង។

ពលរដ្ឋរស់នៅតំបន់នោះសំណូមពរដល់ស្ថាប័នជំនាញទាំងអស់ដែលមានការពាក់ព័ន្ធមេត្តាជួយចុះមកមើលផ្លូវមួយនេះផង បើមិនដូច្នេះទេផ្លូវមកកាន់ច្រករបៀងតានូ និងគ្រួស (ក្រសាំងជ្រំ) នេះប្រាកដជារងខូចខាតទាំងស្រុងមិនខានទេ។ ទន្ទឹមនោះពលរដ្ឋលើកឡើងទៀតថា បើគ្មានការទប់ស្តាត់នោះទេ កុំថាឡើយជិះម៉ូតូសូម្បីតែជិះកង់មិនរួចផងបាទ ព្រោះកន្លងមកធ្លាប់ជិះកាត់ភក់ល្បាប់ និងក្រឡុកធំៗរួចមកហើយ។ ហើយពលរដ្ឋខាងឆ្ងល់ថា នៅខាងលិចផ្សារស្វាយជ្រំមានដាក់កន្លែងត្រួតពិនិត្យរថយន្តលើសទម្ងន់ និងដឹកខុសបច្ចេកទេសដែរ តែនៅមានការដឹកដដែលសង្ស័យមានអី?៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
436 នាក់
ម្សិលមិញ :
277 នាក់
សប្តាហ៍នេះ :
2209 នាក់
ខែនេះ :
12925 នាក់
3 ខែនេះ :
40291 នាក់
សរុប :
1647035 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ