ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
រដ្នបាលខេត្តព្រះសីហនុ គ្រោងរៀបចំសួនច្បារ៤កន្លែង ក្នុងពេលឆាប់ៗនេះ
Thu,14 February 2019 (Time 12:10 PM)
ដោយ ៖ អគ្គនាយកការផ្សាយ (ចំនួនអ្នកអាន: 173នាក់)

ខេត្តព្រះសីហនុ ៖ រដ្ឋបាលព្រះសីហនុគ្រោងរៀបចំនៅសួនច្បារ៤កន្លែងក្នុងក្រុងព្រះសីហនុ ពេលខាងមុខឆាប់ៗខាងមុខនេះ។ នេះបើយោងតាមហ្វេសបុកលោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុដែលបានបង្ហោះកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះ។


តាមរយៈហ្វេសបុកលោកអភិបាលខេត្តឲ្យដឹងថា សួនច្បារទាំង៤កន្លែងនោះរួមមាន ៖ ទីតាំងទី១ គឺ សួនកូនសោនៅក្បែរវិមានឯករាជ្យ សង្កាត់លេខ៣ ក្រុង-ព្រះសីហនុ។ ទីតាំងទី២ គឺ សួនច្បារនៅក្បែរអតីតមហោស្រព សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ដោយរដ្ឋបាលខេត្តនឹងរៀបចំឲ្យផ្លាស់ប្តូរចំណតរថយន្តបច្ចុប្បន្នទៅចំណតរថយន្តថ្មី នៅភូមិ១ (ក្បាលឆាយ) សង្កាត់លេខ១ ក្រុងព្រះសីហនុវិញ។ ទីតាំងទី៣ គឺ សួនច្បារកន្ទុយនាគ នៅសង្កាត់លេខ៤ ក្រង-ខេត្តព្រះសីហនុ។ និងទីតាំងទី៤ គឺ សួនកុមារនៅឆ្នេរអូរឈើទាល សង្កាត់លេខ៤ កែលំអឲ្យទៅជាសួនកុមារថ្មី និងបន្ថែមឧបករណ៍ សម្រាប់ចៅៗ តូចៗលេងកំសាន្ត។
លោក យន្ត មីន បានបញ្ជាក់ថា នៅក្នុងសួនច្បារនីមួយៗ គ្រោងនឹងរៀបចំឲ្យមាន ឧបករណ៍សម្រាប់បងប្អូន ហាត់ប្រាណ បំប៉នសុខភាព បន្ថយភាពតានតឹង ភាពហត់នឿយ និងបន្ថែម។


តើបងប្អូនប្រជាពលរដ្ឋមានយោបល់យ៉ាងណាដែរ ចំពោះការរៀបចំនេះ? មានក្មួយៗ ស្ថាបត្យករមានចំណាប់អារម្មណ៍ក្នុងការជួយក្នុងគំរោងទាំងនេះដែរទេ?

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
254 នាក់
ម្សិលមិញ :
513 នាក់
សប្តាហ៍នេះ :
2139 នាក់
ខែនេះ :
13103 នាក់
3 ខែនេះ :
40576 នាក់
សរុប :
1645900 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ