ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
(ភ្នំពេញ)៖ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖​ ការប្រឡងជ្រើសរើសនាយទាហានឆ្នាំ២០២០នេះ ត្រឹមត្រូវ​ មានតម្លាភាព «អ្នកចេះគឺជាប់»
Sun,22 December 2019 (Time 02:23 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 344នាក់)

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការប្រឡង បានប្រកាសថា​ ការប្រឡងជ្រើសរើសនាយទាហាន នៃកងយោធពលខេមរភូមិន្ទ សម្រាប់ឆ្នាំ២០២០នេះ គឺធ្វើឡើងដោយភាពត្រឹមត្រូវ តម្លាភាព គ្មានការសូកប៉ាន់ ឬរត់ការដើម្បីថ្នូរនឹងការជាប់នោះទេ​ ពោលមានន័យថា «អ្នកចេះ គឺជាប់»។

ការប្រកាសបែបនេះ របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រឡងជ្រើសរើសនាយទាហាន នៃកងយោធពលខេមរភូមិន្ទ និងកាត់វិញ្ញាសារ នៅវិទ្យាល័យបាក់ទូក រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩នេះ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា មានបេក្ខជនបានដាក់ពាក្យប្រឡងនាយទាហាន នៃកងយោធពលខេមរភូមិន្ទ ជាង៨,០០០នាក់ ប៉ុន្តែជ្រើសរើសយកចំនួន ៦២០នាក់។ លោកឧត្តមសេនីយ៍ ក៏បានថ្លែងអរគុណដល់យុវជន និងយុវតី ដែលបានដាក់ពាក្យប្រឡងចូលនាយទាហាន ដើម្បីបម្រើជាតិមាតុភូមិ។

លោកបានបញ្ជាក់ថា កុំជឿជនឱកាសនិយមណាម្នាក់ ដែលបានអះអាងថា សិស្សអាចសូកប៉ាន់ដើម្បីជាប់ឱ្យសោះ «សូមប្រយ័ត្នចាញ់បោកគេ» (ពួកស៊ីឡាក់)។

លោកបានធ្វើការផ្ដាំផ្ញើដល់បេក្ខជន-បេក្ខនារី ធ្វើយ៉ាងណាប្រឹងប្រែងខិតខំយកចិត្តទុកដាក់ក្នុងការប្រឡងសំណេរ នឹងបន្តប្រឡងវិញ្ញាសារកាយសម្បទាឱ្យទទួលបានជោគជ័យ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានក្រើនរំលឹកដល់បេក្ខជនទាំងអស់ឱ្យខិតធ្វើកិច្ចប្រឡងរបស់ខ្លួន ឱ្យអស់ពីសមត្ថភាព ជាពិសេសត្រូវធ្វើបានគ្រប់មុខវិជ្ជា តាមវិញ្ញាសារ ដែលត្រូវបានដាក់ឱ្យប្រឡង បន្ថែមពីនេះបេក្ខជនទាំងអស់ មិនត្រូវធ្វើឱ្យខុសតាមបទបញ្ជាផ្ទៃក្នុង របស់គណៈកម្មការដែលបានចែងនោះឡើយ។

សម្រាប់វិញ្ញាសារកាយសម្បទានឹងរៀបចំធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅស្ដាតចាស់ ក្បែររង្វង់មូលស្ពានជ្រោយចង្វារ។

គួរជម្រាបថា ការប្រឡងជ្រេីសរេីសទាហានលេីកនេះ​ មានបេក្ខជន បេក្ខនារី បានដាក់ពាក្យប្រឡងទូទាំងប្រទេសសរុប ចំនួន៨,០៦៣នាក់ (ប្រុស៤,៦៧០នាក់/ ស្រី៣,៣៣នាក់) ស្មើនឹង ៣២៧បន្ទប់ បើប្រៀបធៀបនឹងឆ្នាំ២០១៩កន្លងទៅ​ មានបេក្ខជនបានដាក់ពាក្យប្រឡងសរុបចំនួន ៨,៣៥២នាក់ គឺថយចំនួន ២៨នាក់ ស្មើនឹង ៣,៤៦%។

ការប្រឡងរបស់បេក្ខជន​ និងបេក្ខនារីប្រព្រឹត្តទៅតាមមណ្ឌល ដែលគេបានដាក់ពាក្យប្រឡង ក្នុងនោះរួមមាន៖ រាជធានីភ្នំពេញ នៅវិទ្យាល័យបាក់ទូក, នៅយោធភូមិភាគទី១ នៅវិទ្យាល័យហ៊ុនសែន ស្ទឹងត្រែង, នៅយោធភូមិភាគទី២ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម, នៅយោធភូមិភាគទី៣ នៅវិទ្យាល័យជាស៊ីមតាកែវ, នៅយោធភូមិភាគទី៤ នៅវិទ្យាល័យអង្គរខេត្តសៀមរាប និងនៅយោធភូមិភាគទី៥ នៅវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
158 នាក់
ម្សិលមិញ :
440 នាក់
សប្តាហ៍នេះ :
2315 នាក់
ខែនេះ :
12582 នាក់
3 ខែនេះ :
40183 នាក់
សរុប :
1647197 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ