ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
(បន្ទាយមានជ័យ)ដោយ អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអនុសេនីយ៍ឯក ស សុភក្ត្រា មេបញ្ជាការស្តីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំង ឃាត់ខ្លួនក្រុមចេារបានចំនួន១៤នាក់ និងម៉ូតូចំរុះ៧គ្រឿង ..
Thu,19 December 2019 (Time 05:30 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 269នាក់)

ចោរមួយសំបុកពូកែលួចកាច់សោរកម៉ូតូរបស់ប្រជាពលរដ្ឋត្រូវកំលាំងអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយលោកអនុសេនីយ៍ឯក ស សុភក្ត្រា មេបញ្ជាការស្តីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះបង្រ្កាបឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់បានចំនួន ១៤នាក់ នៅវេលាម៉ោង៧យប់ ១៩ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្សារត្រី ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនមកទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីធ្វើការសាកសួរបន្ត ។

លោកអនុសេនីយ៍ឯក ស សុភក្ត្រា បានឲ្យដឹងថាការឃាត់ខ្លួនជនសង្ស័យពូកែកាច់ក ម៉ូតូនោះបានយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះដែលបាត់ម៉ូតូជាបន្តបន្ទាប់ និងអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ រកមុខសញ្ញាជនសង្ស័យ រហូតឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន១៤នាក់ ។

មន្ត្រីអាវុធហត្ថខេត្តបាននិយាយថាជនសង្ស័យទាំង១៤នាក់នោះមានឈ្មោះ១លុនលួត អាយុ១៧ ឆ្នាំ ២ឡាធី អាយុ៣៦ឆ្នាំ៣ឆេងសុវឿន អាយុ៤៤ឆ្នាំ ៤ខាន់សម្បត្តិមុនីអាយុ១៥ឆ្នាំ ៥ប៉ែនឡុងស៊ាង អាយុ១៥ឆ្នាំ ៦ប៉ែនឆៃណាម អាយុ១៧ឆ្នាំ ៧សុខគឹមលៀនអាយុ១៥ឆ្នាំ ៨ហេងបូរ៉ា អាយុ១៧ឆ្នាំ៩ សេងបូរ៉ា អាយុ២៧ ឆ្នាំ ១០ឈាងសុភាព អាយុ២១ ឆ្នាំ ១១ ឈុំពេជ្រអាយុ២៥ឆ្នាំ ១២ជាឃុល អាយុ១៦ឆ្នាំ ១៣ថាតារ៉ា អាយុ១៤ឆ្នាំ១៤សុខគឹមលៀងអាយុ១៥ឆ្នាំ ។ជនសង្ស័យទាំង១៤នាក់នេះសុទ្ធតែប្រុសនិងរស់នៅក្នុងក្រុងប៉ោយប៉ែត កំលាំងអាវុធហត្ថដកហូតវត្ថុតាងរួមមានម៉ូតូចំរុះ៧គ្រឿងនិងគ្រឿងកាប់សាច់ម៉ូតូមួយចំនួន។

ក្រោយពីបញ្ចប់ការស៊ើបអង្កេត តាមការបំភ្លឺរបស់ជនសង្ស័យ បង្ហាញពីតម្រុយនៃបទល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យត្រូវបានចោទប្រកាន់ពីបទ លួចកាច់សោរកម៉ូតូជនសង្ស័យត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
91 នាក់
ម្សិលមិញ :
440 នាក់
សប្តាហ៍នេះ :
2248 នាក់
ខែនេះ :
12515 នាក់
3 ខែនេះ :
40116 នាក់
សរុប :
1647130 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ