ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ ប្រធានក្រុមហ៊ុន Angkor TK Travel & Tours និងក្រុមហ៊ុន Desd Nadion Asia Cambodia ដែលបាន មកជួបពិភាក្សាការងារ ដើម្បី.......
Thu,12 December 2019 (Time 07:41 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 477នាក់)

(ព្រះសីហនុ)រសៀលថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុន Angkor TK Travel & Tours និងក្រុមហ៊ុន Desd Nadion Asia Cambodia ដើម្បីឈ្វេងយល់ពីការខ្វះខាត និងកែសម្រួលដោះស្រាយបានទាន់ពេលវេលា ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍បរទេសតាមនាវា។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ ប្រធានក្រុមហ៊ុន Angkor TK Travel & Tours និងក្រុមហ៊ុន Desd Nadion Asia Cambodia ដែលបាន មកជួបពិភាក្សាការងារ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម ព្រោះវិស័យទេសចរណ៍មានសារ:សំខាន់បង្កើនកំណើនសេដ្ឋកិច្ច និងផ្តល់ការងារជូនប្រជាពលរដ្ឋ។ ស្របតាមគោលនយោបាយជាតិ ចាត់ទុកវិស័យទេសចរណ៍គ្មានផ្សែងនាំមកនូវកំណើនសេដ្ឋកិច្ច បង្កើនប្រាក់ចំណូល របស់ប្រជាពលរដ្ឋ ។ ដូច្នេះយើងត្រូវទាក់ទាញ កៀងគរភ្ញៀវទេសចរមកកាន់ព្រះរាជាណាចក្រកម្ពុជា ពិសេសមកកាន់ខេត្តព្រះសីហនុរបស់យើង ទាមទារឱ្យយើងទាំងអស់គ្នាកែលម្អសោភណភាព បរិស្ថាន និងបង្គន់អនាម័យ ព្រមទាំងឱ្យមន្ទីរធម្មការ និងសាសនា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈចូលរួមថែរក្សាសោភណភាព វប្បធម៌ ប្រពៃណី ដើម្បីកំណើនភ្ញៀវទេសចរ និងបង្កើនចំណូលថវិកា ។

ដោយឡែក លោកឧកញ៉ា សាយ ជិញ ប្រធានក្រុមហ៊ុន Angkor TK Travel & Tours បានជំរាបជូនថា ក្រុមហ៊ុន បានចាប់ផ្តើមដំណើរការនៅឆ្នាំ២០០៥ នាំភ្ញៀវទេសចរមកពីអឺរ៉ុប និងអាមេរិក ក្នុងមួយឆ្នាំមានភ្ញៀវទេសចរប្រមាណ ៥០.០០០នាក់ មកតាមនាវាទេសចរណ៍មកកាន់ខេត្តព្រះសីហនុ ភ្ញៀវទេសចរកម្សាន្តខេត្តព្រះសីហនុ និងខ្លះទៀតបានបន្តទៅទស្សនារមនីយដ្ឋានអង្គរ ខេត្តសៀមរាប ទន្ទឹមនោះបានស្នើសុំឱ្យរដ្ឋបាលខេត្ត រៀបចំសណ្តាប់ធ្នាប់សាធារណៈ ពិសេសតុៗ និងតាក់ស៊ី ត្រូវមានក្រុមហ៊ុនធានា រ៉ាប់រង ដើម្បីបង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
302 នាក់
ម្សិលមិញ :
277 នាក់
សប្តាហ៍នេះ :
2075 នាក់
ខែនេះ :
12791 នាក់
3 ខែនេះ :
40157 នាក់
សរុប :
1646901 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ