ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
(ខេត្តពោធិ៍សាត់)៖ ក្រដាសមួយសន្លឹក គ្រាន់តែជាចំណាត់តាំង តែខ្លឹមសារពិត គឺទង្វើ និងសកម្មភាពរបស់មន្ត្រីដែលមានតួនាទី និងអំណាច
Wed,09 October 2019 (Time 07:10 AM)
ដោយ ៖ TNC (ចំនួនអ្នកអាន: 160នាក់)

អភិបាលខេត្តពោធិ៍សាត់លោក ម៉ៅ ធនិន បានស្នើដល់មន្ត្រីដែលមានតួនាទី និងអំណាចទាំងអស់ ធ្វើយ៉ាងណាប្រើប្រាស់តួនាទីដែលខ្លួនមាន ឲ្យសមស្របទៅនឹងសុខទុក្ខរបស់ពុកម៉ែ ប្រជាពលរដ្ឋ ដោយគិតពីភាពសុក្រិត យុត្តិធម៌ ព្រហ្មវិហារធម៌ និងការសណ្តោសប្រណី។ លោកបានបន្ថែមថា ក្រដាសមួយសន្លឹក ដែលប្រគល់ជូនលោកអធិការស្រុក និងលោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថស្រុកនៅមុននេះ គឺគ្រាន់តែជាចំណាត់តាំងតែប៉ុណ្ណោះ ប៉ុន្តែអត្ថន័យ និងខ្លឹមសារដែលសំខាន់នោះ គឺទង្វើរ និងសកម្មភាព ក្នុងការអនុវត្តន៍ច្បាប់របស់យើង។

លោកអភិបាលខេត្ត បានថ្លែងបែបនេះ នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ នៅបរិវេណសាលាស្រុកតាលោសែនជ័យ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោកវរសេនីយ៍ត្រី ហែម មុន្នី ជាអធិការនគរបាលស្រុកតាលោសែនជ័យ និងអធិការរងស្រុក៧នាក់ផ្សេងទៀត ព្រមទាំងលោកវរសេនីយ៍ត្រី ហួត វ៉ាន់ ជាមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុក។

បន្ទាប់ពីលោកវរសេនីយ៍ត្រី ហែម មុន្នី អធិការនគរបាលស្រុកតាលោសែនជ័យ ដែលទើបចូលកាន់តំណែងថ្មី បានធ្វើការប្តេជ្ញាចិត្ត និងអនុវត្តឲ្យបានជោគជ័យ រាល់ភារកិច្ចដែលរាជរដ្ឋាភិបាល ប្រគល់ជូន ព្រមទាំងក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំខេត្ត បានដាក់ចេញរួចមក, លោក ម៉ៅ ធនិន បានថ្លែងថា ការប្រកាសតែងតាំងនាពេលនេះ គឺជាការរៀបចំបំពេញបន្ថែម នូវរចនាសម្ព័ន្ធដឹកនាំ ទាំងក្បាលម៉ាស៊ីនរដ្ឋបាល និងកងម្លាំងប្រដាប់អាវុធ។

លោកបន្តថា កន្លងមកយើងបានប្រកាសអភិបាលស្រុក ថ្នាក់ដឹកនាំស្រុក នាយករដ្ឋបាល ប្រធានការិយាល័យភូមិបាលស្រុក ដើម្បីទទួលយកកិច្ចការថ្មី ជាប្រយោជន៍បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចខ្លួន ឲ្យទទួលបានទាំងបរិមាណ និងគុណភាព។ លោកបានបន្ថែមថា ស្រុកនេះគឺជាស្រុកកូនពៅគេ ដែលទើបនឹងបង្កើតថ្មី ដូចនេះត្រូវបន្តការខិតខំប្រឹងប្រែង ឲ្យអស់ពីកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី មានមនសិការលះបង់ ជំនះពុះពារ នូវរាល់គ្រប់ឧបសគ្គ ភាពស្មុគស្មាញ គ្រប់បែបយ៉ាង ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ។

លោកបានលើកឡើងទៀតថា ការអភិវឌ្ឍរីកចម្រើន នៃសង្គមជាតិយើងនាពេលបច្ចុប្បន្ននេះ គឺមិនអាចកើតមានបានទេ បើមិនមានសន្តិភាព ហេតុនេះយើងត្រូវចូលរួមថែរក្សា សុខសន្តិភាព ស្ថេរភាពនេះឲ្យបានគង់វង្ស សម្រាប់ប្រយោជន៍ដល់កូនចៅយើងជំនាន់ក្រោយៗទៀត បានឃើញបានស្គាល់អំពីសមិទ្ធផលទាំងនោះ។ លោកបានផ្តាំផ្ញើ សូមឲ្យក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក រដ្ឋបាលឃុំ ភូមិ ជាពិសេសកងកម្លាំងប្រដាប់អាវុធ ដែលទើបចូលកាន់តំណែងថ្មី ត្រូវបង្កើននូវចំណងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងចូលរួមអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឲ្យបានល្អប្រសើរ ព្រោះវាជាគ្រឹះផ្តល់នូវភាពសុខសាន្តជូនប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ធនិន ក៏បានបន្តចុះពិនិត្យទីតាំង គ្រោងសាងសង់អាគារសិក្សាបន្ថែម ១ខ្នង ៥បន្ទប់ រួមទាំងរបង និងក្លោងទ្វា ក្នុងសាលាមត្តេយ្យសិក្សាតាលោ ដែលកន្លងមកមានការខ្វះខាតពិបាកក្នុងការបង្រៀន និងរៀនជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
286 នាក់
ម្សិលមិញ :
291 នាក់
សប្តាហ៍នេះ :
2719 នាក់
ខែនេះ :
12381 នាក់
3 ខែនេះ :
40129 នាក់
សរុប :
1648633 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ