ថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៩ នេះជាថ្ងៃដែលសិស្សនិទ្ទេស A គ្រប់រូបរង់ចាំជាយូរមកហើយ តាំងពីថ្ងៃនៃការប្រកាសលទ្ធផលបាក់ឌុប កាលពីថ្ងៃ ទី ៩ និង ទី១០ ខែកញ្ញា ឆ្នាំ ២០១៩ មកម្ល៉េះ ដោយសារតែថ្ងៃនេះ ជាថ្ងៃដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់ដល់សិស្សនិទ្ទេស A ទូទាំងប្រទេស ចំនួន៤៤៣នាក់ ដែលពិធីនេះត្រូវបានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ។ក្នុងឱកាសសំណេះសំណាលនោះដែរ សម្តេច ហ៊ុន សែន ក៏អនុញ្ញាតឱ្យសិស្សនិទ្ទេស A មួយរូបបានថតរូបជាមួយសម្តេច និង ទទួលរង្វាន់មុនគេ ដោយមូលហេតុថា ប្អូនស្រីត្រូវបូជាសពឳពុកបង្កើតរបស់ខ្លួន នៅថ្ងៃជាមួយគ្នានេះ ។ អ្វីដែលគួរឱ្យរំជួលចិត្តនោះ គឺក្រោយពីបានដឹងពីគោលបំណងរបស់ ឪពុកប្អូនស្រីដែលចង់ឃើញកូនថតរូបជាមួយសម្តេច តែបែរជាពេលនេះមិនទាន់បានឃើញរូបថតកូនផង។ ប្អូនស្រីនិទ្ទេស A ដែលជួបរឿងដ៏គួរឱ្យរំជួលចិត្តនេះ មានឈ្មោះថា តែ សុខលី ជាសិស្សពូកែ រៀននៅសាលាសុវណ្ណភូមិ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ។គួរបញ្ជាក់ឱ្យដឹងផងដែរថា ឳពុករបស់ប្អូនស្រីបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ហើយត្រូវបូជាសពនៅព្រឹកនេះ ដោយក្នុងនោះសម្តេច ក៏ចូលរួមថវិការចូលរួមរំលែកទុក្ខចំនួន ៥ លានរៀលផងដែរ ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ