ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
(ពត៌មានលំអិត ) ជនជាតិចិនចាប់ជំរិតរួចបាញ់សម្លាប់​ជនជាតិ​ចិន​ដូច​គ្នា​ ទម្លាក់​ចេញពី​រថយន្ត​ នៅ​ខេត្ត​ព្រះ​សីហ​នុ​ ត្រូវ​នគរបាល​ឃាត់ខ្លួន...
Mon,07 October 2019 (Time 07:38 AM)
ដោយ ៖ TNC (ចំនួនអ្នកអាន: 179នាក់)

ខេត្ត​ព្រះ​សីហ​នុ​ ៖​ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​ឃាត់​ជនសង្ស័យ​២​នាក់​ ជា​ជនជាតិ​ចិន​ប្រុស​ស្រី​ និង​ជនសង្ស័យ​២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ នៅ​ថ្ងៃ​ទី​៦​ ខែតុលា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ នៅ​ចំណុច​រង្វង់​មូល​តោ​២​ ស្ថិត​នៅ​ក្រុម​ទី​១៤​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​២​នាក់​រួម​មាន​ ៖​
១-​ឈ្មោះ​ DU​ QIANG​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ មិន​ពិតប្រាកដ​ លិខិតឆ្លងដែន​(​គ្មាន​)​ ស្នាក់​នៅ​ មិន​ពិតប្រាកដ​ ។​

២-​ឈ្មោះ​ CHEN​ MI​ XIANG​ ភេទ​ស្រី​ អាយុ​ ៣១​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ បុគ្គលិក​ KTV​ លិខិតឆ្លងដែន​(​គ្មាន​)​ស្នាក់​នៅ​ភូមិ​១​ សង្កាត់​៣​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ WU​ QINGWEI​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ ត្រូវ​ជនសង្ស័យ​បាញ់​ចំនួន​២​គ្រាប់​ (​មួយ​គ្រាប់​ចំ​កំភួនជើង​ខាងស្តាំ​ធ្លាយ​ និង​មួយ​គ្រាប់​ទៀត​ចំ​លើ​ដោះ​ខាងឆ្វេង​ធ្លាយ​ )​ ។​
​វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​ ៖​ សំបក​គ្រាប់​ចំនួន​២​គ្រាប់​ ប្រភេទ​ ៩mm​ (​នៅ​ក្នុង​រថយន្ត​),​ គ្រាប់កាំភ្លើង​ចំនួន​២​គ្រាប់​ ប្រភេទ​ ៩mm​ (​នៅ​ក្នុង​រថយន្ត​),​ ម្សៅ​ក្រាម​ ពណ៌​ស​ ២​កញ្ចប់​តូច​ សង្ស័យ​ជា​សារធាតុ​ញៀន​ (​នៅ​ក្នុង​រថយន្ត​),​ រថយន្ត​ម៉ាក​ Mitsubishi​ ពណ៌​ប្រផេះ​ ពាក់​ស្លាក​លេខៈ​ ភ្នំពេញ​ 2AJ-8653​ ។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ តាម​ចម្លើយ​សារភាព​ បឋម​របស់​ជនសង្ស័យ​ បានអោយ​ដឹង​ថា​ ៖
​ក​-​ករណី​ទី​១:​នៅ​ថ្ងៃ​ទី​០៥.១០.២០១៩​ វេលា​ម៉ោង​២៣:៥០​ នាទី​ ពួក​គេ​ទាំង​៣​នាក់​ បាន​ធ្វើ​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​ នៅ​ក្នុង​ហាង​លក់​ខោអាវ​យីហោរ​ ហូ​លី​វ៉ូត​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ម​ហោ​ ស្រព​ចាស់​ ស្ថិត​ក្នុងភូមិ​២​ សង្កាត់​២​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ហើយ​ពួក​វា​បាន​ចាប់​ចងដៃ​ជន​រង​គ្រោះ​ ជា​ជនជាតិ​ចិន​ ភេទ​ស្រី​ មក​ខាង​ ក្រោយ​ដោយ​ប្រើ​ខ្សែ​រិ​ត​(​ស៊ី​ល​)​ និង​បាន​យក​ខ្សែក្រវាត់​ ព្រមទាំង​ ក្រណាត់​ទៅ​ចង​មាត់​ជន​រង​គ្រោះ​កុំអោយ​ស្រែក​ រួច​យក​ទៅ​ឃុំ​ទុក​នៅ​ជាន់​ទី​៣​ យក​លុយ​អស់​ចំនួន​ ២,០០០$​ រួច​គេចខ្លួន​ ។​

​ខ​-​ករណី​ទី​២:​ នៅ​ថ្ងៃ​ទី​០៦.១០.២០១៩​ វេលា​ម៉ោង​៧:៣០​នាទី​ ពួក​វា​ទាំង​៣​នាក់​ដដែល​ បាន​ណាត់​ជនជាតិ​ចិន​ម្នាក់​ (​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​)​ មក​ជួប​ក្នុង​គោលបំណង​ចាប់ជំរិត​ លុះ​ពេល​ជន​ រង​គ្រោះ​ចូល​ដល់​ក្នុង​រថយន្ត​ ពួក​វា​ក៏​យក​កាំភ្លើងខ្លី​ភ្ជង់​ជន​រង​គ្រោះ​ មិន​អោយ​កំរើក​ តែ​ដោយ​ជន​រង​គ្រោះ​រើ​បំរាស់​ខ្លាំង​ពេក​ ពួក​វា​ក៏​បាញ់​ជន​រង​គ្រោះ​ ១​គ្រាប់​ ចំ​កំភួនជើង​ខាងស្តាំ​ធ្លាយ​ ពេល​នោះ​ជន​រង​គ្រោះ​រឹតតែ​រើ​បំរាស់​ខ្លាំង​ឡើង​ថែម​ទៀត​ ទើប​ពួក​វា​បាញ់​ជន​រង​គ្រោះ​ ១​គ្រាប់​ទៀត​ ចំ​លើ​ដោះ​ខាងឆ្វេង​ធ្លាយ​ បណ្តាល​អោយ​ស្លាប់​នៅ​ក្នុង​រថយន្ត​ ។​ បន្ទាប់​មក​ពួក​វា​បាន​ទម្លាក់​សព​ជន​រង​គ្រោះ​ចោល​តាម​ផ្លូវ​ រួច​បើករថយន្ត​គេចខ្លួន​ ដល់​ចំណុច​ផ្លូវ​ចូល​វត្ត​ក្រោម​ ក៏​ប្លុង​ទុក​រថយន្ត​ចោល​នៅ​ទីនោះ​ រួច​ចែកផ្លូវ​គ្នា​រត់គេច​រៀងៗ​ខ្លួន​ ។​

​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ ៖​ ជា​ក្រុម​ជនប្រដាប់អាវុធ​ (​ប្លន់​ និង​ចាប់ជំរិត​)​ ។​

​ចំពោះ​ករណី​នេះ​ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ កំពុង​តាម​រក​ចាប់ខ្លួន​បក្ខពួក​ និង​បន្ត​នីតិវិធី​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
442 នាក់
ម្សិលមិញ :
291 នាក់
សប្តាហ៍នេះ :
2875 នាក់
ខែនេះ :
12537 នាក់
3 ខែនេះ :
40285 នាក់
សរុប :
1648789 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ