ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
(ភ្នំពេញ)៖ ក្រសួងធនធានទឹក ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៤ ខែតុលា កម្រិតទឹកភ្លៀងធ្លាក់ចុះពីតិចទៅបង្គួរ សូមប្រជាពលរដ្ឋប្រុងប្រយ័ត្ន បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ...
Sat,19 October 2019 (Time 08:52 AM)
ដោយ ៖ TNC (ចំនួនអ្នកអាន: 253នាក់)

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩។

ឥទ្ធិពលនៃជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន បាន និងកំពុងរំកិលអូសបន្លាយមកលើភាគខាងជើង និងភាគឦសានកម្ពុជា និងភាគខាងក្រោមទទួលរងនូវខ្យល់ នាំមកនូវសំណើមបក់ពីសមុទ្រចិនខាងត្បូង ដែលលក្ខណៈបែបនេះធ្វើឲ្យ៖

១៖ ចាប់ពីថ្ងៃនេះដល់ ២៤ ខែតុលា៖ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តក្រចេះ កម្រិតទឹកភ្លៀងនឹងចុះពីតិចមកខ្សោយ។

២៖ ចាប់ពីថ្ងៃនេះ ដល់២៤ ខែតុលា៖ ខេត្តបាត់ដំបង ប៉ៃលិន សៀមរាប កំពង់ធំ ពោធិ៍សាត់ និងកំពង់ឆ្នាំង នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម។

៣៖ ចាប់ពីថ្ងៃនេះ ដល់ ២១ ខែតុលា៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ កណ្តាល ព្រៃវែង ស្វាយរៀង តាកែវ កំពត ព្រះសីហនុ កែប កោះកុង និងរាជធានីភ្នំពេញ នឹងអាចមានភ្លៀងពីតិចទៅបង្គួរ ទន្ទឹមនោះអាចមានភ្លៀងធ្លាក់ច្រើននៅផ្នែកខ្លះ។ ចាប់ពីថ្ងៃទី២២ ដល់ ២៤ ខែតុលា កម្រិតទឹកភ្លៀងនឹងបន្តពីកម្រិតតិចមកមធ្យម។

ក្រសួងអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតឡើងជាយថាហេតុ ពិសេសខេត្តតំបន់វាលទំនាប៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
70 នាក់
ម្សិលមិញ :
408 នាក់
សប្តាហ៍នេះ :
1904 នាក់
ខែនេះ :
12688 នាក់
3 ខែនេះ :
40135 នាក់
សរុប :
1646392 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ