បុរសម្នាក់បានជិះរថយន្ដមួយគ្រឿងមានបំណងមកកាត់សក់ ក៏បានជាន់ហ្គែរទៅបុកនិងទ្វារហាងកាត់សក់ចូលក្នុងហាងបណ្ដាលឲ្យមានមនុស្ស៣នាក់រងរបួសធ្ងន់ ។ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង ៤០នាទីព្រឹក នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ២២៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្ដមួយគ្រឿងម៉ាកកាមរីបាឡែនពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AF-5868 ជិះដោយបុរសម្នាក់បើកក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យម ពេលមកដល់និងចំនុចកើតហេតុក៏បានបើករថយន្ដបត់ឡើងចតទុកនៅមុខហាងដើម្បីកាត់សក់ ខណះនោះក៏ច្រលំជាន់ហ្គែរទៅបុកទ្វារកព្ចាក់ទម្លុះថែមទាំងបុកម៉ូតូមួយគ្រឿងទៀតនិងបណ្ដាលឲ្យជាងក្នុងហាងប្រុសស្រី៣នាក់រងរបួសធ្ងន់ធ្ងរ បានរថយន្ដសង្គ្រោះបន្ទាន់យកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកឯសម្ភារះក្នុងហាងរងការខូចខាតទាំងស្រុង ចំពោះម្ចាស់រថយន្ដត្រូវបានសមត្ថកិច្ចឃាត់ខ្លូនយកទៅប៉ុស្តិ៍និងយករថយន្ដដែរបង្កយកទៅរក្សារទុកដើម្បីដោះស្រាយពេលក្រោយ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ