ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
កម្ពុជាគ្រោងទិញយន្តហោះស៊ើបការណ៍៣-៤គ្រឿងបន្ថែមទៀត និងសព្វាវុធមួយចំនួនពីប្រទេសឆែក ខណៈកាលពីលើកមុនបានទិញយន្តហោះស៊ើបការណ៍អស់៦គ្រឿងរួចហើយ
Tue,15 October 2019 (Time 06:55 AM)
ដោយ ៖ TNC (ចំនួនអ្នកអាន: 139នាក់)

(ឆែក)៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងពីទីក្រុងប្រាក ថា ដើម្បីពង្រឹងវិស័យយោធារបស់កម្ពុជាឲ្យកាន់តែរឹងមាំបន្ថែមទៀត កម្ពុជាគ្រោងនឹងទិញយន្តហោះស៊ើបការណ៍ប្រភេទ L39 ចំនួន៣-៤គ្រឿងបន្ថែមទៀត និងសពា្វវុធមួយចំនួនប្រទេសឆែក ខណៈកាលពីមុនកម្ពុជា បានទិញយន្តហោះស៊ើបការណ៍ L39 ចំនួន៦គ្រឿងពីប្រទេសឆេករួចហើយ។

ការប្រកាសគ្រោងទិញសព្វាវុធបន្ថែម ដើម្បីពង្រឹងក្នុងវិស័យទំនាក់ទំនងសន្តិសុខ និងការពារជាតិរបស់កម្ពុជាបែបនេះ ធ្វើឡើងនៅក្នុងឱកាស នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ បានរួមគ្នាធ្វើសន្និសីទសារព័ត៌មាននៅទីក្រុងប្រាក ប្រទេសឆែក ក្រោយពីជំនួបកំពូលទ្វេភាគី និងកិច្ចពិភាក្សាចង្អៀត រវាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរបានបញ្ចប់ដោយជោគជ័យ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «នៅក្នុងឱកាសនេះ ខ្ញុំសូមបញ្ជាក់ថា កាលពីពេលមុនកម្ពុជាបានទិញយន្តហោះស៊ើបការណ៍ L39 ចំនួន៦គ្រឿងទៅកម្ពុជារួចហើយ ឥឡូវនេះព្រឹកនេះខ្ញុំបានស្នើសុំពិភាក្សាអំពីលទ្ធភាពដែលកម្ពុជាអាចទិញយន្តហោះស៊ើបការណ៍ L39 ស៊េរីប្រភេទថ្មី ៣-៤គ្រឿងបន្ថែមទៀត ហើយយើងនឹងបន្តការពិភាក្សាអំពីបញ្ហានេះ រួមទាំងអាវុធមួយចំនួនដែលកម្ពុជាកំពុងនាំចូល នឹងអាចបន្ថែមនូវអាវុធធុនស្រាល មួយចំនួនផ្សេងទៀត នៅក្នុងវិស័យទំនាក់ទំនងសន្តិសុខ និងការពារជាតិរបស់យើង»។

សូមជំរាបថា សម្ដេចតេជោ ហ៊ុន សែន ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ និងរ៉ាក់ទាក់បំផុតពីសំណាក់លោក Andrej Babis នាយករដ្ឋមន្ត្រីឆែក នៅក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។ បន្ទាប់ពីបដិសណ្ឋារកិច្ចជាផ្លូវការ សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឆែក បានអញ្ជើញជួបពិភាក្សាចង្អៀត និងប្រជុំកំពូលទ្វេភាគី រួមទាំងពិធីទទួលទានអាហារការងារថ្ងៃត្រង់ ក្នុងបរិយាកាសស្និទ្ធស្នាល និងរ៉ាក់ទាក់បំផុត៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
304 នាក់
ម្សិលមិញ :
277 នាក់
សប្តាហ៍នេះ :
2077 នាក់
ខែនេះ :
12793 នាក់
3 ខែនេះ :
40159 នាក់
សរុប :
1646903 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ