ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
(បាត់ដំបង)ក្នុងពេលបុណ្យអ៊ុំទូកនេះសូមប្រុងប្រយ័ត្នផង! ស្នងការខេត្តបាត់ដំបង បង្ហាញមុខសញ្ញាជាជនសង័្សយ​មិនក្រោម២០០នាក់ទេ ដែលធ្លាប់បានធ្វើសកម្មភាពលួច-ឆក់ទ្រព្យសម្បត្តិ...
Sat,12 October 2019 (Time 08:10 PM)
ដោយ ៖ TNC (ចំនួនអ្នកអាន: 169នាក់)

បាត់ដំបង៖ ដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាពសម្រាប់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញចូលរួមកម្សាន្តសប្បាយក្នុងពិធីអំុទូក នៅខេត្តបាត់ដំបង ដែល​ប្រព្រឹត្តិទៅចាប់ពីថ្ងៃសៅរ៍ ១៤ កើត ខែ អស្សុជ ឆ្នាំកុរឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ទី ១២ និងទី ១៣ ខែ តុលា ឆ្នាំ២០១៩ នេះស្នងការនៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំង បានបង្ហាញរូបភាពមុខសញ្ញាជាជនសង័្សយ​ដែលធ្លាប់បានធ្វើសកម្មភាពល្មើសច្បាប់ដូចជាករណី (លួច-ឆក់) ទ្រព្យសម្បត្តិរបស់ប្រជាពល​រដ្ឋ ក្នុងទីប្រជុំជន​ឬពិធីកម្សាន្ត សប្បាយផ្សេងៗ​នាពេលកន្លងទៅ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការផ្សព្វផ្សាយនូវរូបភាពនាពេលនេះគឺជាការរួមចំណែកក្នុងភារកិច្ចបង្កាទប់ស្កាត់ និងការពារបានសន្តិសុខ សណ្តាប់ធ្នាប់សង្គមដែលករណី​នេះអាចកើតឡើងដោយក្រុមជនសង័្សយ​មួយចំនួនដែលតែងតែឆ្លៀតឳកាសធ្វើសកម្មភាព​ល្មើស​ច្បាប់ក្នុងពេលដែលប្រជាពលរដ្ឋអញ្ជើញចូលរួមក្នុងពិធីកម្សាន្តសប្បាយឬទីប្រជុំជនហើយ​មិនបានប្រុ​ងប្រយ័ត្នចំពោះទ្រព្យសម្បត្តិផ្ទាល់ខ្លួន ។ ក្នុងករណីដែលប្រជាពលរដ្ឋ ឬមហាជនបាន​ឃើញមនុស្សដូចមានក្នុងរូបភាពខាងលើ និងមានហេតុផលគួរសង័្សយដោយកិរិយាណាមួយនោះសូមមេត្តាប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិឬអាចរាយការណ៍មកសមត្ថកិច្ចនគរបាលដែលនៅជិតបំផុត ឬនគរបាលដែលប្រចាំការនៅទីបញ្ជាការស្រាលក្នុងពិធីអំទូកស្ថិតនៅខាងមុខសណ្ឋាគារក្លាស៊ី ឬតាមរយៈលេខទូរស័ព្ទ៖ -092 232 337 -012 654 449 -012 384 954 -095 868 886 -092 935 544 -092 229 667​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បញ្ជាក់ថាករណីម្ចាស់រូបភាពខាងលើបាន​ឃើញ ហើយច្បាស់លាស់ថា រហូតដល់ពេលបច្ចុប្បន្ន ខ្លួនពិតជាបាន កែប្រែរួចហើយនូវសកម្មភាពដែលពាក់ព័ន្ធផ្ទាល់ខ្លួននាពេលកន្លងទៅ សាមីខ្លួនអាចផ្តល់ព័ត៌មានមកអង្គភាពស្នង​ការ​ដ្ឋាន​​នគរបាល ខេត្តបាត់ដំបង តាមរយៈលេខ​ទូរ​ស័ព្ទខាងលើ ស្នងការដ្ឋាននឹងពិនិត្យពិចារណាចំពោះរូបភាពរបស់សាមីខ្លួននោះ។ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​មានក្តីសង្ឈឹមយ៉ាងមុតមាំចំពោះការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីធ្វើឲ្យពិធីអំទូកនៅក្នុងខេត្តបាត់ដំបងរបស់យើងបាន​ប្រព្រឹត្តិទៅដោយបរិយាកាសសប្បាយរីករាយនិងប្រកបដោយសន្តិសុខល្អប្រើសើរបំផុត សូមអរគុណ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
209 នាក់
ម្សិលមិញ :
444 នាក់
សប្តាហ៍នេះ :
2922 នាក់
ខែនេះ :
12201 នាក់
3 ខែនេះ :
39710 នាក់
សរុប :
1649521 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ