ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាលោក គុណ ញឹម ចូលរួមកិច្ចប្រជុំអគ្គនាយកគយអាស៊ី-អឺរ៉ុប
Sat,12 October 2019 (Time 09:05 AM)
ដោយ ៖ TNC (ចំនួនអ្នកអាន: 195នាក់)

គណៈប្រតិភូអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអញ្ជើញទៅចូលរួមកិច្ចប្រជុំអគ្គនាយកគយអាស៊ី-អឺរ៉ុប លើកទី១៣ (13th ASEM Customs Directors-General/Commissioners Meeting) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងហាឡុង ប្រទេសវៀតណាម។

កិច្ចប្រជុំនេះដឹកនាំដោយលោក NGUYEN VAN CAN អគ្គនាយកនៃ រដ្ឋបាលគយវៀតណាម ដែលមានការចូលរួមរបស់អគ្គនាយក និងគណៈប្រតិភូរដ្ឋបាលគយនៃបណ្តាប្រទេសជាសមាជិកអាស៊ី-អឺរ៉ុបសរុបប្រមាណ ១១៥រូប មកពី ៤១ប្រទេស ក្រោមអធីបតីភាពលោក Do Hoang Anh Tuan អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុវៀតណាម, លោក Kunio Mikuriya អគ្គលេខាធិការអង្គការគយពិភពលោក (WCO) និងមន្ត្រីជាន់ខ្ពស់របស់លេខាធិការដ្ឋានសហគមន៍អឺរ៉ុប (European Commission)។

លោកអគ្គលេខាធិការអង្គការគយពិភពលោក បានលើកឡើងពីសារៈសំខាន់នៃកិច្ចប្រជុំនេះ នៅក្នុងបរិបទនៃការថមថយសាកលភាវូបនីយកម្ម និងការវិវឌ្ឍនៃតំបន់អាស៊ីនិងអឺរ៉ុប និងប្រធានបទថ្មីមួយចំនួនដូចជា៖ ពាណិជ្ជកម្មអេឡិកត្រូនិកឆ្លងកាត់ព្រំដែន, ប្រព័ន្ធបញ្ជរតែមួយ, សហប្រតិបត្តិការគយ-វិស័យឯកជន, សន្តិសុខនិងសុវត្ថិភាព និងការការពារបរិស្ថាន។ល។

អង្គប្រជុំបានពិភាក្សា និងអនុម័តលើការងារសំខាន់ៗមួយចំនួនរួមមាន៖

១. វឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០១៨-២០១៩ ដែលបានអនុម័តកាលពីកិច្ចប្រជុំអគ្គនាយកគយអាស៊ី-អឺរ៉ុបលើកទី១២ កាលពីឆ្នាំ ២០១៧ មានដូចជា៖ i)កិច្ចសម្រួលពាណិជ្ជកម្មនិងនីតិវិធីគយ ii) ការជំរុញប្រតិបត្តិការគយតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម iii)ការគ្រប់គ្រងពាណិជ្ជកម្មអេឡិកត្រូនិកឆ្លងកាត់ព្រំដែន iv)ការតភ្ជាប់និងការដឹកជញ្ជូនឆ្លងកាត់ v) បញ្ជរតែមួយសម្រាប់ការបញ្ចេញទំនិញបានរហ័ស, ប្រព័ន្ធស្វ័យប្រវត្តិកម្ម និង គ្រប់គ្រងហានិភ័យ vi)ការធ្វើប្រតិបត្តិការរួមគ្នាក្នុងការត្រួតពិនិត្យ ទំនិញប្រើប្រាស់ប្រចាំថ្ងៃក្លែងក្លាយដែលប៉ះពាល់ដល់សុខភាព និងបរិស្ថាន មានដូចជា៖ ផលិតផលគ្រឿងសម្អាង ផលិតផលអនាម័យ ចំណីអាហារ និង ភេសជ្ជៈជាដើម vii) ការពង្រឹងអនុលោមភាពលើកញ្ចប់ប្រៃសណីយ៍ និង viii) ការជំរុញយន្តការផ្សព្វផ្សាយលទ្ធផលការងារសហប្រតិបត្តការគយក្រោមក្របខណ្ឌអាស៊ី-អឺរ៉ុប។

២. កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តផែនការសកម្មភាព ២០១៨-២០១៩។ ទោះជាយ៉ាងណាក៏ដោយការងារមួយចំនួនត្រូវបន្តអនុវត្តថែមទៀត។ ក្នុងន័យនេះ កិច្ចប្រជុំបានឯកភាពដាក់បញ្ចូលការងារទាំងនោះ ក្នុងផែនការសកម្មភាពថ្មី សម្រាប់ឆ្នាំ២០២០-២០២១ ដែល មាន៧ការដ្ឋានការងារគឺ៖ i)ការតភ្ជាប់និងការដឹកជញ្ជូនឆ្លងកាត់ ii)ការគ្រប់គ្រង តាមដាននិងអន្តរាគមន៍គយពាក់ព័ន្ធនឹងការដឹកជញ្ជូននិងផ្ទេរទំនិញ iii)ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពនៃការអនុវត្តច្បាប់តាមព្រំដែនដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ iv) បញ្ជរតែមួយសម្រាប់ការបញ្ចេញទំនិញបានរហ័ស ប្រព័ន្ធស្វ័យប្រវត្តិកម្ម និង គ្រប់គ្រងហានិភ័យ v)ប្រតិបត្តិការគយរួមគ្នាលើការទប់ស្កាត់ការដឹកជញ្ជូនខុសច្បាប់នូវសារធាតុគ្រោះថ្នាក់និង កាកសំណល់ vi)ការគ្រប់គ្រងពាណិជ្ជកម្មអេឡិកត្រូនិកឆ្លងកាត់ព្រំដែន vii) ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងកិច្ចប្រជុំ យន្តការទំនាក់ទំនងនៃសហប្រតិបត្តិការគយ។ អង្គប្រជុំក៏បានឯកភាពកំណត់ប្រទេសសម្របសម្រួលក្នុងការអនុវត្តផែនការសកម្មភាពទាំងនេះ ដែលក្នុងនោះ រដ្ឋបាលគយកម្ពុជាទទួលសម្របសម្រួលផែនការសកម្មភាពទី៥ ស្ដីពី «ប្រតិបត្តិការគយរួមគ្នាក្នុងការទប់ស្កាត់ការដឹកជញ្ជូនខុសច្បាប់នូវសារធាតុគ្រោះថ្នាក់ និងកាកសំណល់ »។

៣. អង្គប្រជុំបានបញ្ចប់ក្រោមបរិយាកាសរីករាយនិងស្និទ្ធស្នាល និងបាន វាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អកន្លងមករវាងរដ្ឋបាលគយអាស៊ី-អឺរុប និងបាន ចេញសេចក្តីប្រកាសហាឡុង (Ha Long Declaration) ដែលឆ្លុះបញ្ចាំងលទ្ធផលនៃកិច្ចប្រជុំនេះ ព្រមទាំងផែនការសកម្មភាពឆ្នាំ ២០២០-២០២១ផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
216 នាក់
ម្សិលមិញ :
277 នាក់
សប្តាហ៍នេះ :
1989 នាក់
ខែនេះ :
12705 នាក់
3 ខែនេះ :
40071 នាក់
សរុប :
1646815 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ