ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
លោក​ ផៃ ស៊ីផាន​បាន​ចាត់​ទុក​ការ​គំរា​ម ​របស់​លោ​ក​សម រង្ស៉ីជា​រឿ​ងមិន​ចាប់​អារ​ម្មណ៍​
Sun,23 December 2018 (Time 12:06 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 215នាក់)

អ្នក​នាំពាក្យ​រដ្ឋាភិបាលលោក​ ផៃ ស៊ីផាន​បាន​ចាត់​ទុកថា​ការ​គំរាម​របស់​លោក​សម រង្ស៉ីគឺជា​រឿង​យក​ពលរដ្ឋ​កម្ពុជា​មក​ដាក់​សម្ពាធ​លើសម្តេចនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដើម្បី​ចរចារ​ដែលជា​រឿងមិន​ចាប់​អារម្មណ៍​នោះ​ទេ។ក្រោយ​ពេល​ដែល​មេដឹកនាំ​ក្រុម​ជំទាស់​គឺ​លោក​ សម រង្ស៉ី​ព្រមាន​ថា​នឹង​នាំ​ពលរដ្ឋ កម្ពុជា​ងើបឈរ​ឡើង​ដើម្បី​តតាំង​ជាមួយ​នឹង​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ នៅ ពេល​សម្តេចចូលមក​កាន់​ប្រទេស​កម្ពុជា​នា​ពេល​ខាងមុខ​នោះ ​មិនបាន​ធ្វើឲ្យ​មន្ត្រី រដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​នោះទេ ​ដោយ​ថែមទាំង​ចាត់ទុក​ថា​នេះ​គឺជា​ការ​គំរាម​រក​ការ​ចរចា​រដែល​មិនអាច​ទៅរួច។

លោក​ ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​ប្រាប់វិទ្យុបរទេសថា​ការ​គំរាម​របស់​លោក​សម រង្ស៉ី ​គឺជា​រឿង​យក​ពលរដ្ឋ​កម្ពុជា​មក​ដាក់​សម្ពាធ​លើសម្តេចនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដើម្បី​ចរចា​រដែលជា​រឿងមិន​ចាប់​អារម្មណ៍​នោះ​ទេ។«អាស្រ័យ​ដូច្នេះ ​សម រង្ស៉ី ​ត្រូវ​ប្រឌិត​សាច់រឿង​ឲ្យ​បាន​ច្រើន​ដើម្បី​យក​គំនាប​ សម្ពាធ របស់​ប្រជាពលរដ្ឋ​ដើម្បី​ទៅ​តទល់​នឹង​នាយក​រដ្ឋមន្ត្រី​ដែល​កើត​ឡើង​ចេញ​ពី​ការ​បោះ​ឆ្នោត។

​ចំណុច​ទី២ ​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​ហាក់បី​ដូចជា​លែង​ចាប់​អារម្មណ៍​នឹងការ​លើក​ឡើង​របស់​គាត់​ ទោះជា​គាត់​ខំប្រឹង​ភូតភរ​ដើម្បី​ឲ្យមាន​សេចក្តី​សង្ឃឹម​តតាំង ទៅមុខ​ទៀត​ដូចជា​មិនមាន​ទេ។ ​ភាគ​ច្រើន​នោះ ​សូម្បី​តែ​នៅ​ខាងក្រៅ​យើង​ឃើញ​ថា ពលរដ្ឋ​ភាគតិច​ណាស់​ដែល​ទៅ​គាំទ្រ​គាត់‍»។លោក​ ផៃ​ ស៊ីផាន ​បាន​និយាយ​យោង​ទៅលើ​មហា​បាតុកម្ម​នៅ​ញូវយ៉ក​ដែល​លោក សម រង្ស៉ី​មិនអាច​ប្រមូល​មនុស្ស​ច្រើន​បាន ​ការបាក់​បែក​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះជាតិ ហើយនឹង​រូបភាព​នយោបាយ​ដែល​បាត់បង់​ជំនឿ​គាំទ្រ។

​លោក​សង្កត់​ធ្ងន់ថា​ការ​ចរចាជាមួយ​លោក ​សម រង្ស៉ី​ទំនង​ជា​មិន​កើត​មាន​ទេ ​ដោយ​លោក​បាន​ដក​ស្រង់​អត្ថាធិប្បាយ​របស់​សម្តេចនាយក​រដ្ឋមន្ត្រីហ៊ុន សែន ​មក​បញ្ជាក់​ទាក់ទង​នឹងការ​ស្បថ​កាត់ដៃ​បើ​សម្តេចស្នើឲ្យ​មាន​ការ​លើកលែង​ទោស​ដល់​លោក ​សម រង្ស៉ី។មេដឹកនាំ​ក្រុម​ជំទាស់​គឺ​លោក​ សម រង្ស៉ី​ ដែល​ទើប​បាន​ទទួល​តំណែង​ជា​ប្រធាន​ស្តីទី គណបក្ស​សង្គ្រោះជាតិ​ដ៏ច្របូក​ច្របល់​នោះ​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​គាំទ្រ​របស់​លោក និង​ប្រាប់​វិទ្យុបរទេស​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ថា​ លោក​នឹង​ចាប់​ផ្តើម​ធ្វើឲ្យ​មាន​ការផ្លាស់ប្តូរ​នៅឆ្នាំ​២០១៩​ នៅពេល​លោក​ដាក់​គម្រោងការ​ចូល​ទៅកាន់​ប្រទេស​កម្ពុជា​វិញ ទោះជា​ជាប់​ក្តីក្តាំ​នៅ​តុលាការ​ដែលអាច​ឲ្យលោក​ត្រូវជាប់​គុកក្តី។

«ខ្ញុំចង់​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ អ្នកដែល​នៅ​ប្រទេស​ជិត​ខាង។​ យើងនឹង​ជួបជុំគ្នា​ហើយ​យើងនឹង​ដើរចូល​ប្រទេស​កម្ពុជា​ឲ្យបាន​មនុស្ស​១លាន​នាក់។​ ហ៊ុន សែន ធ្វើ​អី​យើង​អត់​បាន​ទេ​ដូចជា​សមុទ្រ​យក្ស​ស៊ូណាម៊ី​អីចឹង។ ​បើ​ប្រជាពលរដ្ឋ​១លាន​នាក់​បុក​សម្រុក​ទៅ​ទីក្រុង​ភ្នំពេញ​ខ្ញុំជឿ​ថា​ប្រជារាស្ត្រ​នឹង​ងើបឈរ​ទាំងអស់​គ្នា​ មិនមែន១លាន​នាក់ទេ​ ទាំងអស់​គ្នា​១៥លាន​នាក់​ យើងនឹង​ងើបឈរ​ទាំងអស់​គ្នា​ដើម្បី​នាំមកនូវការ​ផ្លាស់ប្តូរ​ដូច​ដែល​ប្រជារាស្ត្រ​ខ្មែរ​ចង់បាន​យូរ​ហើយ‍»។អត្ថាធិប្បាយ​របស់​លោក​សម រង្ស៉ី ​ហាក់​ដូចជា​គ្មាន​ប្រតិកម្ម​ខ្លាំង​ពីមន្ត្រី ​និង​មេដឹក​នាំ រដ្ឋាភិបាល ​ដែល​ធ្លាប់​បាន​ព្រមាន​ចាត់​វិធានការ​យោធា​បង្ក្រាបការ​បះបោរផ្តួល​រំលំ រដ្ឋាភិបាល​កាលពី​កន្លង​មក​ទេ​ ក្នុងពេល​ដែល​គេឃើញ​ថា​រដ្ឋាភិបាល​គណបក្ស​កាន់ អំណាច​ហាក់ដូច​ជា​បន្ទន់​ជំហរខ្លះ​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​សម្រាប់​បើកផ្លូវ​ឲ្យ​ក្រុមឥស្សរជន​នយោបាយ​គណបក្ស​ជំទាស់​ចំនួន​១១៨ ​បាន​ចូលរួម​ក្នុង​ឆាក​នយោបាយ ឡើងវិញ។​

ពួកគេ​ត្រូវ​តុលាការ​កំពូល​សម្រេច​រារាំង រយៈពេល​៥ឆ្នាំ​មិនឲ្យ​មាន​សកម្ម ភាព​នយោបាយ ​នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវរំលាយ ​ហើយ​លោក ​កឹម សុខា ត្រូវចាប់​ឃុំខ្លួន​ដោយ​ការថ្លែង​សារ​នយោបាយ ​ដែល​អាជ្ញាធរ​កម្ពុជា​ចាត់ទុក​ថា​ជា សកម្មភាព​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​សម្តេចនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។លោក​សម រង្ស៉ី​ជឿថា​សហគមន៍​អន្តរជាតិ​ធ្វើការ​ដាក់​សម្ពាធ​កាន់តែ​ខ្លាំងឡើង​ដើម្បី ឲ្យមាន​ដំណោះ​ស្រាយ​ជារួម​ ៥ចំណុច ​តែមិន​មែន​ជាបំណែកៗ​នោះ​ទេ​ ទោះជា រដ្ឋាភិបាល​ប្រកាស​ថា​មិន​បារម្ភ​ក្តី។‍

«តាម​កាណ៍​ពិត​នោះ​គេព្រួយ​បារម្ភ​ណាស់​ពីព្រោះ​ជំហរ​អន្តរជាតិ​រឹងមាំ​គឺជំហរ​អន្តរជាតិ គេ​ជំរុញ​ឲ្យមាន​ដំណោះ​ស្រាយ​រួម ​៥ចំណុច​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​បាន​ស្គាល់​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ។​ ខ្ញុំសូម​រំលឹក​ចំណុច​ទី១​គឺឲ្យ​ដោះលែង​លោក​ កឹម សុខា​ជា បន្ទាន់​និង​ដោយ​ឥត​លក្ខខណ្ឌ។ ​ចំណុចទី២​ គឺឲ្យ​គណបក្ស​សង្គ្រោះជាតិ​ដំណើរការ ឡើង​វិញ។​ ចំណុច​ទី៣ ​គឺឲ្យ​ទម្លាក់​ចោល​រាល់ការ​ចោទ​ប្រកាន់​មកលើ​មន្ត្រី​ មកលើ​ថ្នាក់ ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ ហើយមក​លើ​ សកម្មជន​ សកម្មនារី​គណបក្ស​សង្គ្រោះ ជាតិ​ទាំងអស់។​

ចំណុចទី​៤​គឺ​ប្រគល់​តំណែង​ ជាពិសេស​សមាជិក​ក្រុមប្រឹក្សា​ឃុំសង្គាត់ ​៥០០៧​ នាក់​ តំណែង​មេឃុំ ​ចៅសង្កាត់ ​ហើយ​សមាជិក​សាមញ្ញ​ក្រុមប្រឹក្សាឃុំសង្កាត់​ត្រូវតែ​ប្រគល់​សងមក ឲ្យវិញ។​ ហើយ​ចំណុច​ទី៥ ​ត្រូវតែ​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​ទាំង​រដ្ឋសភា ​ទាំង​ព្រឹទ្ធសភា​ ការ​បោះឆ្នោត​ដែលមាន​ការ​ចូលរួម​ពីគណបក្ស​សង្គ្រោះ​ជាតិ ​ហើយ​ដោយមាន​ការត្រួត​ពិនិត្យ​ពី​អន្តរជាតិ‍»។

សហភាព​អឺរ៉ុប​នៅដើម​ខែតុលា​ បានជូន​ដំណឹង​ទៅ​រដ្ឋាភិបាល​កម្ពុជា​ថា​ ប្រទេស​កម្ពុជា​នឹងបាត់​បង់​ឋានៈអនុគ្រោះ​ពន្ធ​សម្រាប់​នាំ ទំនិញ​ចូល​ទីផ្សារ​របស់​សហភាព​អឺរ៉ុប​ ដោយសារ​តែការ​រំលោភ​សិទ្ធិមនុស្ស​ និងការ ធ្លាក់ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ។ ​សហភាព​អឺរ៉ុប​ក៏បាន​ទុក​ពេល​ឲ្យកម្ពុជា​រយៈពេល ១២ខែ ​ដើម្បី​ស្តារ​ស្ថានភាព​ប្រជាធិបតេយ្យ​ឡើងវិញ​ មុននឹង​សម្រេច​ដកព័ន្ធ​អនុគ្រោះព័ន្ធ​ដែលផ្ដល់​ផល​ចំណេញ​ដល់​កម្ពុជា​ប្រមាណ ​៧០០លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំៗ។សហរដ្ឋ​អាមេរិក​ដែល​កំពុង​ធ្វើច្បាប់​ដាក់​ទណ្ឌកម្ម​នានា​លើ​មន្ត្រី​រដ្ឋាភិបាល​ដែល​ពាក់​ព័ន្ធនឹង​ការ​ធ្វើឲ្យ​ខូច​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ ហើយសហភាព​អឺរ៉ុបបាន​ស្នើសុំ​ឲ្យ​ក្រុម​អ្នក​នយោបាយ​ស្តារ​ស្ថានការណ៍​ឡើងវិញ​ដើម្បី​បញ្ចៀស​ទណ្ឌកម្ម៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
206 នាក់
ម្សិលមិញ :
440 នាក់
សប្តាហ៍នេះ :
2363 នាក់
ខែនេះ :
12630 នាក់
3 ខែនេះ :
40231 នាក់
សរុប :
1647245 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ