ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
លេងគ្នាហើយ ឧកញ៉ាសង ថន ប្តឹងអភិបាលរងខេត្តបាត់ដំបង ឃុបឃិតគ្នាក្លែងឯកសារស៊ីដាច់ដី ជិត២០០០ហិកតា
Sun,23 December 2018 (Time 12:05 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 303នាក់)

លោក ស៊ូ អា​រ៉ា​ហ្វា​ត់​ អភិបាលរ​​​​​ង​ខេត្ត​បាត់ដំបង ដែលមាន​​នាទី​ក្នុង​ការ​រក​ដំ​​​​​​​​​​​​​ណោះ​ស្រា​​​​​​​​​​​​​​​​​​​​យ​រឿង​វិវាទ​​​​​​​​​​​​​​​​​​ដីធ្លី ទិស​​ស្រុក​គាស់ក្រឡ និង​លោក​​​​​​​​​​​​​​​ ទា គឹមហុង​ អតី​​​​​​​​​​​​​​​​​​​​ត​ទីប្រឹក្សា ក្រសួងម​​​​​​​​​​​​​​​​​​​​​ហាផ្ទៃ កំពុង​ប្រឈ​​​​​​​​​​​​​​​​ម​​​​​​​​​​​​​​មុខ​​​​​​​នឹង​ផ្លូវច្បាប់​ ជុំវិញ​ក​​​​​​​​​​​​​​​​រណី ឆបោក​ និង​រំ​​​​​​​​​លោ​ភ​លើ​សេច​​​​​​​​​​​​​​​​​​​​​​​​ក្ដីទុកចិត្ត ប​​​​​​​​​​​​​​ន្ទាប់ពី​ត្រូវ​លោក​​​​​​​​​​​​​​​​​​​ឧកញ៉ា​ម្នាក់​ ​​​​​​​​​​​​​​​​​​​​​​​​​​ដាក់​​​​​​ពាក្យ​ប្តឹង​ទៅ​​​​​តុលាការ។​

​គួរ​បញ្ជាក់ដែរថា ជុំវិញ​ក​រណី​ក្លែង​ឯកសារ​​​​​​​​​​​​​​​​ ផ្ញើ​ទៅកាន់​ខុទ្ទកា​​​​​​​​​​​​​​​​ល័យ សម្ដេច ស​​​​​​​​​​​​ ខេង ដោយ​​​​​​​​​​​មាន​បំណង​​​​​​​​​​​​​​ស៊ីដាច់​​​ដី​កម្ម​សិទ្ធិ​ឯកជន​ ជិត​២០០០​​​​​​​​​​​​​​​​​​​​​​ហិកតា រួម​ជាមួ​​​​​​​​​​​​​​​​​​​​​​​​​​​​យ​នឹង​ទឹកប្រាក់​​​​​​​​​​​​​​​​​​​​ចំនួន​២៥.០០០​ដុល្លារ​​​​​​​​​​​ផង ដែល​​​​​​​​​​លោក​អភិបា​​​​​​​​​លរង​ខេ​​​ត្ត បាន​សន្យា​ថា​​យក​សម្រាប់​រត់​​​​​​​​​​ការ​ធ្វើ​ប្លង់​រឹង ​​​​​​​​​​ទៅលើ​ដី​ដែល​នៅ​​​​​​​​​​​សេស​ស​​​​​​​​​​​​ល់ តែ​ទីបំផុត​គ្រាន់តែ​​​​​​​​​​​ជា​លេស​​​​​​​​​​​​​​​​​​​​​​​​​​តែប៉ុណ្ណោះ ដោយ​គ្មាន​បា​​​​​​​​​​​ន​លទ្ធផល​​​​​​​​​​​អ្វី​ទាំង​​​​​​​អស់។​

យោងតាម​ឯក​​​​​​សារ​ដែ​​​​​​​​​​​​​​​ល​កម្ពុ​ជាថ្មី​ទទួល​​​​​​​​​​​​​​​​​​បាន ​គឺ កន្លងមក​​​​​​​​​​​​​​ លោក​ឧកញ៉ា ស​​​​​​​​​​​​​​​ង ​​ថន អាយុ​​​​​​​​​​​​​​​​​​​​​​​​៦៦​ឆ្នាំ បច្ចុប្បន្ន​រស់​​​​​​​​​​​​​​​​​​​​​​​​​​​នៅ​ភូមិ​បែក​ចាន​ថ្មី ស​​​​​​​​​​​​​​​​​​​​​​​​​​ង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំ​​​​​​​​​​​​បង ខេត្តបាត់​​​​​​​​​​​​​​​​​​​​​​​​ដំបង បាន​ប្រមែ​ប្រមូល​​​​​​​​​​​​លុយកាក់​​​​​​​​​​​ទិញ​យក​​​​​​​​​​​ដី​ពី​មន្ត្រី​យោធភូមិភាគ​៥​​​​​​​​​​​ ដែល​បាន​​​​​​​​​​ពី​របប​គោល​​​​​​​​​នយោបា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ តំបន់​អភិវឌ្ឍន៍ និង​​​​​​​​​​​​មន្ត្រីរាជការ​​​​​​​​នានា សរុប​ចំនួន៥.១៤៤​ហិ​​​កតា នៅក្នុង​ស្រុក​គា​​​​​​​​​​​​​​​​ស់ក្រឡ ខេត្ត​បាត់ដំ​​​​​​​​​​​​​បង ព្រមទាំង​បា​​​​​​​​​​​​ន​អាស្រ័យ​ផ​​​​​​​​​​​​​​​​​ល តាំង​​​​​​​​​​​​​​ពី​ឆ្នាំ​២០០​​​​​​០ មក​ម្ល៉េះ។​

​ឯកសារ​បាន​​បញ្ជាក់​បន្ថែម​ថា ក្រោយ​​​​​​​​​​​​មក​ក៏មាន​ប្រជា​​​​​​​​​​​​ពលរដ្ឋ និង​គ្រួសារ​​​​​​​​​​​​យោធា​មួយចំ​​​​​​​​​​​​​​នួន បាន​ល​​​​​​​​​​​​​​​​​​​​​​​ប​ទៅ​ទន្ទ្រាន​លើដី​របស់លោក​អស់​មួ​​​​​​​​​​​​​​​​​​​​​​​យចំនួន រហូត​ថ្នាក់​ខេត្ត​ ក៏បា​​​​​​​​​​​​​​ន​ដាក់​កម្លាំង​ជំនា​​​​​​​​​​​​​​​​​​​ញ​ដើម្បី​ចុះ​ដោះ​​​​​​​​​​​​​​​​ស្រាយ​វិវាទ​ដី​​​​​​​​​​​​ធ្លី​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​ឡើង ប៉ុន្តែ​អ្វីៗ​ក៏បាន​​​​​​​​​​បញ្ចប់​ដោ​​​​​​​​​​យ​រលូន។​

​សំខាន់​ជាងនេះ​ទៅទៀត​នោះ គឺ​លោក​​​​​​​​​​​ឧកញ៉ា សង ថន​​​​​​​​​​​​​​​​​​​ ក៏បាន​រៀប​​ចំ​គម្រោង​ប្រគល់​​​​​​​​​​​​​​​ដី​គម្រប​ព្រៃ​ឈើ​​​​ទៅ​ឲ្យ​ សម្ដេច ស ខេង​ ចំនួន​៧០០​​​​​​​ហិក​​តា ដើម្បី​ប្រើប្រាស់​​ទៅតា​​​​​​​​​ម​តម្រូវការ គឺ​​​​​​​​​​​​​​​​​​​នៅ​ចំណុច ​ឃុំ​ឆ្នាល់មាន់​២០​០​ហិកតា​​​​​ និង​ចំណុច​ភ្នំ​ស្ន ក្នុង​ឃុំ​ព្រះ​​ផុស ចំនួន​៥០​​​០​ហិកតា​​​​​​​​​​​​ តាមរយៈ​លោ​​​​​​​​​ក​អភិបាល​​​​​​​​​​​​រង​ខេត្ត​ ស៊ូ អា​រ៉ា​ហ្វា​ត់ ដែល​មាន​នា​​​​​​​​​​​​​​​​ទី​ដោះស្រាយ​វិវាទ​ដីធ្លី​ស្រាប់ ​​​​​​​​​​​​​​​​​និង​ជា​ថ្នូរ​ក្នុង​​​​​​​​​​​​​​ការ​សុំឲ្យ​ជំនា​​​​​​​​​​​​​ញ​ចេញ​ប្លង់​​​​​​​​​​​​​​កាន់កា​​​​​​​​​​​​​​​ប់​ស្របច្បាប់​ទៅ​​​​​​​​​​លើ​ដី​ដែល​នៅ​​​​​​​​​​សល់​​​​​​ចំនួន​៤.៤៤៤​ហិកតា​ ហើយ​ឯក​សារ​ប្រគ​​ល់​ដី​នេះ ​​​​​​​​​​​​​​​​​​​​​​​​ក៏​មាន​ការចុះហត្ថលេខា​ទ​​​​​​​​​​​ទួលស្គាល់​ពី​អ​​​​​​​​​​​​តីត លោក​​​​​​​​​​​​​​​អភិបា​​​​​​​លស្រុក ផេង សិទ្ធី ផងដែរ កាល​ពី​ថ្ងៃទី​៧ ​​​​​​​​ខែ​កញ្ញា​​​​​ ឆ្នាំ​២០១៦។​

​ក្រោយពី​បាន​ទទួល​លិខិ​​​​​​ត​ប្រគល់​ដី ចំនួ​​​​​​​​​​​​​ន៧០០ ​​​​​​​​​​ហិកតា រប​​​​​​​​​​​ស់លោក​​​​​​​​​​​​ឧកញ៉ា សង ថ​​​​​​​​​​​​​ន ទៅឲ្យ​ស​​​​​​​​​​ម្តេច ស​​​​​​ ខេង រួចមក នៅ​ថ្ងៃទី៨ ខែ​​ឧសភា ឆ្នាំ​២០១៧ លោក​អ​​​​​​​​​​ភិបាល​​​​​​​​​​​​​​​ខេត្តរង ស៊ូ ​អា​រ៉ា​ហ្វា​ត់ បា​​​​​​​​ន​ក្លែង​ឯក​​​​​​​​​​​​​​​​​សារ​មួយ​ច្បាប់ ដោយមាន​ឡូ​ហ្គូ​សាលាខេត្ត​ លេខ ៤៨១​​ / ១៧ សស​​​​​​​​​​​ ដោយ​ប​​​​​​​​​​​ញ្ជាក់ថា បា​​​​​​​​​​ន​ទទួល​ដី​​​​​​​​​​​ពី​លោក​ឧ​​​​​​​​​​​​​​​​​​​​​កញ៉ា សង ​​​​​​​​​​​ថន ​​​​​​​​​​​​ចំនួន​​​​២៥០០​ហិកតា លើ​ផ្ទៃដី​​សរុប​៥១​៤៤​ហិក​​​​​​​​​​​តា ដែលមា​​​​​​​​​​​​​​​ន​ទីតាំ​ង​ក្នុង​ឃុំ ​​ឆ្នាល់មាន់ ​​​​​​​​​​ឃុំ​ដូន​បា​​​​​​​​​​​​​​​​​​​ និង​ឃុំ​​ព្រះ​ផុស។​

​នៅលើ​លិខិត​ក្លែងក្លាយ​នេះ​ លោក​អ​​​ភិបាលខេ​​​​​​​​​​ត្តរង​បាន​បែ​​​​​​​​​​ងចែក​​​​​​​​​​​​​រួចជាស្រេច​​​​​​​​​​​​​​​​ មុន​នឹង​ប​​​​​​ញ្ជូនទៅ​​សម្ដេច​​​​​​​​​​​​​​​​​​​​​​ ស ខេង ដោយ​លោក​បាន​រៀប​​​រាប់​ថា ដី​ដែល​ត្រូវ​បែង​ចែក​ទៅឲ្យ​ប្រជា​​​​​​​​​​​​​​​​ពលរដ្ឋ និង​គ្រួសារ​យោ​​​​​​​​​​​​​​​​​​​​​​​​ធិន គឺ៣០០ហិ​​​​​​​​​​​​កតា​​​​ នៅ​ចំណុច​ភ្នំ​ស្ន ក្នុងភូមិ​តា​​នួ​ត ឃុំ​ព្រះ​ផុ​​​​​​​ស និង ដី១៦៣​​​​​​​​​​ហិកតា​​​​​​​​​​​ នៅ​ភូមិ​សំរោ​​​​​​ង ឃុំ​ឆ្នាល់មាន់​ គឺ​ពួកគា​ត់​កំពុង​​​​​ដាំ​ដុះ​សព្វថ្ងៃ សរុប​ដី​ដែ​ល​ត្រូវ​បែង​​​ចែក​ពួកគាត់​​​​​​​​​​​មាន​ចំនួន​​​​​​​​​​​​​​ ៤៦៣ហិក​​​​​​​​​​​​តា ដោ​​​យឡែក​ដី​ដែល​នៅ​​​សល់​ពី​កា​​​​​​​​​របែង​​​​​​​​ចែក គឺមាន​ចំនួ​​​​​​​​​​​​​ន​២០៣៧​ហិ​កតា​ គឺ​ត្រូវ​រក្សាទុក ​២០០​ហិក​​​​តា ធ្វើជា​ឧ​​​​​​​​ទ្យាន​ធម្មជាតិ ​សម្ដេច ស ​​​ខេង និង​​​​​​​​​​​​​​​​​​​​​​​​រក្សាទុក​​​​​​​​​​២៥​ហិកតា សម្រាប់​​បុណ្យ​រុក្ខទិវា​ដាំ​​​​​​​​​​​​កូនឈើ​​​​​​​​​​​​​​​​​​​ ដូច្នេះ​ស​​​​​​​​​រុប​ដី​ដែល​​​​​​​​​​​នៅសល់​​​​​​ គឺ​មាន​​ចំនួន​១​​​៨១២​ហិ​​​​​​​​​​​​កតា​​​​​​​ ស្នើសុំ​សម្ដេច ​ទុកជា​ដី​ត្រៀម​បម្រុង​រប​ស់​រដ្ឋបា​​​​​​លខេត្ត​សម្រាប់​​​ប្រើប្រាស់​​​​​​​​​​​ជា​ប្រយោជ​​​​​​​​​​ន៍​សាលា​​​​​​​​​​​​​ខេត្ត​បាត់​​​​​ដំបង។​

​បន្ទាប់ពី​ការ​ក្លែង​ឯក​សារ​ត្រូវ​បា​​​​នបញ្ចប់ លោ​​​​​​​​​​ក ស៊ូ អា​រ៉ា​​​​​​​​​​​​​ហ្វា​ត់ បាន​​​​​​​​​​​យក​ឯកសារ​​​​​​​​​​​នេះ​​​​​ទៅ​ឲ្យ​ លោក ​​​​​ច័ន្ទ សុផល អតីត អភិបា​​​​​​​​​​​ល នៃ​គណ​អភិ​​​​​​​​​​បាលខេ​​​​ត្ត ចុះ​​ហត្ថលេខា ​ទើប​បញ្ជូន​ទៅ ​​​​​​​​​សម្តេច ស ខេ​​​​​​​​​​​​ង ដោយ​​​​​​​​​​​​មិនឲ្យ ​លោ​​​​​​​​​​ក​ឧក​​​​ញ៉ា​ សង ថន ​ដឹង​ឡើយ។​

​ជុំវិញ​ការ​ស្នើសុំ​ពី​ លោ​​​​​​​​​​ក សង ថ​​​​​​​​​​​ន ឲ្យ ​លោក​​​​​​​​​​​​ ស៊ូ អា​​​​​​​រ៉ា​ហ្វា​ត់ ជួយ​​សម្រួល​រត់ការ​​​ទៅកាន់​ម​​​​​​​​​​​​ន្ទីរជំនាញ​​​​​​​​​​​​​​​​ ដើម្បី​ស្នើសុំ​​​​​​​​ចេញ​ប្លង់ កាន់កាប់​​ស្របច្បាប់​​​​​ ( ប្លង់រឹ​​​​​​​​​​​​​ង ) គឺ​លោ​​​​​​​​​ក ស៊ូ អា​រ៉ា​ហ្វា​ត់ បា​នមក​បើ​​ក​យកលុ​​​​​​​​​​យ​ពី​លោក​​​​​​​ឧកញ៉ា ​ចំនួន​៧​លើក​ ក្នុងនោះ​លើក​ទី​១ ​​​​ចំនួន​៥.០​​​​​​​​​​​​​​​​​​​​​០០​ដុល្លារ ​​​​​​​​​​​​លើក​ទី​២ ​​​​​​​​ចំនួន​៤.០​០០ដុល្លារ លើ​​​​​​​​​​​​​​​​​​​​​​​​​​​​​ក​ទី​៣ ចំនួន​៥.០​​​​​​​​​​​​០០​ដុល្លារ ​​​​​​​​​​លើក​​​​​ទី​៤ ចំនួន​២.០០០​ដុល្លារ លើក​​ទី​៥ ចំនួន​១​​​​​​​​​.០០០​ដុល្លារ​ លើក​ទី​៦​ ចំនួន​៥​.០០០​​​​​​​​​​​​ដុល្លារ និង​លើ​​​​​​​​​​​​ក​ទី​៧ ចំនួន​​​​​​​​​​៣.០០០​ដុល្លារ សរុប​ចំនួន​​២៥.០​​​​០០​ដុល្លារ ដោ​​​​​​​​​យ​គ្មាន​បា​​​​​​​​​​​​​​​ន​លទ្ធផ​​​​​​​​​ល​អ្វី​ទាំង​​​​​អស់។​

​នៅក្នុង​នោះ​ផងដែរ លោក​ឧ​កញ៉ា សង ថន បាន​ចំ​​​​​​​​​​​​​​​​​​ណាយ​ប្រាក់​បន្ថែម​ចំនួន​៨.០០​​​​​​​០​ដុល្លារ​ទៀត​​​​​​​​​​​​ ទៅ​ឲ្យ​លោ​​​​​​​​ក ផេង សិទ្ធី អតីត អភិបាល​ ស្រុក​គា​​​​​​​​​​​ស់ក្រឡ​ក្នុងការ​​​​​​​​​​ចាយវាយ​​​​​​​​​​​​​​​ ទៅលើ​កម្លាំង​ជំ​​​​​​​​​​​នាញ​ដែល​បា​​​​​​​​​​​ន​ចុះ​វាស់វែ​​​​​​​​​​​ង​លើ​​​​ផ្ទៃដី​ដែល​ត្រូវ​ប្រគល់ឲ្យ ​សម្តេច ស ខេង និង​វាស់​​​​​វែង លើ​ផ្ទៃដី​ដែ​​​​​​​​​​​នៅសល់ ក្នុង​កា​​​​​​​​​​​​​​​​​រ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់​ជូ​​​​​​​​​ន​ដល់​​​​​លោក​ផ្ទាល់។​

​នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២​០១៧ ក្រសួងម​​​ហាផ្ទៃ​បា​​​​​​​​​​​ន​ចេញ ស ជ​​​​​​​​​​​ ណ ១​ច្បាប់​ ​​​​​​​​​​​លេខ ១២​​​​​៣២ ដោយ​មាន​ចុះហត្ថលេខា របស់​សម្ដេច ស ខេង ផងដែរ ព្រមទាំង​បា​ន​ឯកភាព​​​តាម​សំណើ​​​​​​​​​​របស់​សា​​​​​​​​​​​​​​លាខេត្ត​បាត់ដំបង ​​​​​​​​​​​​​​​​​​​​​​និង​បានប្រគល់​នា​​​​​​​​ទី​នេះ​​​​​​​​​​ទៅ​រដ្ឋបាល​​​​​​​​​​​ខេត្ត​ជា​អ្នកអនុវត្ត។​

​ក្រោយមក​ នៅពេ​លដែល​​​​​​​​​​​​លោក​​​​​​​​​​​​ឧកញ៉ា ស​​​​​​​​​​ង ថន បា​​​​​​ន​ឃើញ ស ជ ណ​ របស់​ក្រសួងម​​​​​​​​​ហាផ្ទៃ គឺ​លោក​​​​​​​​​​​មាន​​​​​​​​ការ​ខកចិត្ត​យ៉ាងខ្លាំង​ទៅ​លោ​ក ស៊ូ អា​រ៉ា​ហ្វា​ត់​ ដែលមា​ន​បំណ​​ង​ស៊ី​ដាច់​​​​​​​​​​ដី​របស់លោ​​​​​​​​​​​​​​​​ក មិន​ត្រឹមតែ​​​​​​ប៉ុណ្ណឹង​ទេ​ ថែមទាំង​មា​​​នរឿង មិន​ប្រក្រតី​មួយ​ចំនួនទៀ​ត​ដូចជា ដី​ដែល​ត្រូវប្រគល់​​ទៅ​សម្ដេ​​​​​​​​​​​​ច គឺ​អង្គភាព​ជំ​​​​​​​​​នាញ​បាន​ចុះ​​​​​​​​​​លេខ​ក្បា​​​​​លដី​ត្រឹមត្រូវ ( និយាម​ការ ) ដោយឡែក​ក្បាលដី​​របស់​លោក​​​​គឺ​គេ​ចុះ​តែ​អក្សរ A B C D ​តែប៉ុណ្​​ណោះ ដែ​ល​បញ្ហា​​​​​​​​​នេះ បើតាម​ប្រភព​អ្នកច្បាប់​មួយចំនួន​​​​​​​​​​​​​បាន​លួ​ច​ខ្សឹប​ថា គេ​​​មានបំណង​​​​​​​​​​ស៊ីដាច់​ដី​ទាំ​​​​​​​​​​ងអស់ បើ​​​​​​​​​​​លោក​ឧកញ៉ា​​​​​​​​​​​មិនបា​​​​​ន​ចាប់អារម្មណ៍​លើ​ចំណុច​នេះ ព្រោះ​ការចុះវា​ស់វែង​ក្នុងពេ​​​​​​ល​តែមួយ​ ​​​​​​​​​​​ហេតុអ្វី​បាន​​​​​​​​​​​​​​​ជា​ជំនាញ​មា​​​​​​​​​​​​ន​គ​​​​​ម្រោង​បែប​នេះ​ទៅវិញ គឺ​នេះ​ជា​​ចេតនា​​​​​​សុទ្ធសា​​​​ធ។​

​បន្ទាប់ពី​បាន​បែក​ធ្លាយ​រឿង​ដ៏​អាស្រូវ​​​​​​នេះ​រួចមក ​​​​​​​​​លោក​ឧកញ៉ា បា​​​​​​​​​​​ន​ឡើងទៅ​ខុទ្ទកាល័យ ​សម្ដេច ​ស ខេង ដើម្បី​សុំ​ពិនិត្យថា​ តើ ឯក​សារ​ប្រគល់​ដី​របស់លោ​​​​​​​​​​​ក ​គឺ​រដ្ឋបា​​​​​​​​​​​​លខេត្ត​ បា​​​​​ន​បញ្ជូន​ភ្ជាប់​មកជា​​​​​​មួយ​ដែ​​​​​​​​​​​រ​ឬទេ តា​​​​​​​​មពិត​គឺ​គ្មាន​ទាល់តែសោះ​ មាន​​ន័យថា​​​​​​​​​​​​​​​​​​​​​​​​​ លោក ស៊ូ អា​រ៉ា​ហ្វា​ត់ ទទួលបាន​​​​​​​​​​ហើយ ទើប​​​​​​​យក​ទៅ​ក្លែង​ឯកសារ​​ថ្មី​ហើយ​​​​​​បញ្ជូន​​​​ទៅ​ សម្ដេច។​

​ដោយសារ​តែមា​ន​បញ្ហា​បែប​​​នេះ ទើប​លោក​​​​​​​​​​ សង ថន បា​​​​​​​​​នដាក់​​​​​​ពាក្យបណ្ដឹង​នៅ​ក្រសួងមហា​ផ្ទៃ ដោយ​​​បា​​​ន​ស្នើសុំ​ផ្អាក​ការប្រគល់​ដី​​នេះ​ជា​បណ្ដោះអា​​​​សន្ន​ ហើយ​ស្នើ​សុំឲ្យ ​លោ​​​​​​​​​​​​​​​​​​ក ស៊ូ អា​រ៉ា​ហ្វា​ត់ ដែល​​​​​​​​​​​​ជា​អភិបា​​​​​​​​​​​​​​​​​​​​លខេត្តរង ប្រគល់​​​​នូវ​ទឹកប្រាក់​ចំនួន២​​​​​​​៥.០០០​ដុល្លារ ម​ក​ឲ្យ​លោ​​​​​​ក​វិញ​សិន​​​ដែរ។

ដោយឡែក​នៅ​​ខេត្តបាត់ដំ​បង គឺ​លោក​​​​​​​​​​​​ឧកញ៉ា​ បានដា​​​​​​​​​​​ក់​ពាក្យ​ប្តឹង​ចូលទៅ​​​​​​​​​​​តុលាការ​​​​​​​​​​​​​​​​ហើយ​ដើម្បី​ឲ្យ​តំណា​​​​​​​​​​ង​អ​​​​យ្យការ​ជួយ​រក​​យុត្តិធម៌។​

​បើតាម​ប្រភព​​ច្បាស់ការ​មួ​​​​យចំនួន​បា​​​​​​​​​​​ន​បង្ហើប​ថា​​​​​​ តុលាការខេត្ត​បាត់ដំ​​​​​បង អាច​មិន​​​​​​​​​​​ចាត់ការ​លើ​​​​​​​​​​​​សំ​​ណុំ​រឿង​នេះ ដោយបាន​ស្នើសុំ​ឲ្យ​ លោក​​​​​​​​​​ឧកញ៉ា ឡើង​​​​​​​​​​​​ទៅ​ដាក់​​​​​​​ពាក្យ​ប្តឹង​នៅឯ​សា​​​​​​​​​​លាឧទ្ធរណ៍​វិញ ព្រោះ​បើ​តុលាកា​រខេត្ត ធ្វើការ​​​​​​លើ​សំណុំ​រឿងនេះ ​វា​អាច​ជាប់​ពា​​​​​​​​ក់ព័ន្ធ​ដ​​​​ល់​មន្ត្រី​ជាច្រើនរូ​ប​ទៀត ព្រោះ​​អំពើ​​ពុករលួយ​​នេះ វា​អាចជា​ប្រព័ន្ធ ​ដូច​សម្ល​កំ​ពិស​យ៉ាង​​ដូច្នេះ​ដែរ​​​​​​​​ បច្ចុប្បន្ន​មជ្ឈដ្ឋាន​ជា​​​​​​​​​​ច្រើន​កំពុ​​​​​​​​​​ង​រង់ចាំ​មើ​​​​​​លថា តើ​ច្បាប់​ហ៊ា​ន​ចាត់ការ​​​​​​​​​​ទៅលើ​មន្ត្រី​ធំៗ​ដែ​​​​​​​​​​​​​​​​​​​​​​​​ល​ប្រព្រឹត្ត​ល្មើស​ច្បាប់​ដែ​រឬទេ​​​​?

​បន្ទាប់ពី​រឿង​នេះ​ ត្រូវបាន​​​បែកធ្លាយ​តាម​​​​​​​​​​​​បណ្តាញ​សារព័ត៌​​​​​​​​​​​​​​មាន​ធំៗ​ក្នុងស្រុក​រួចម​ក​ ថ្មីៗ​នេះ​ក្រ​​​សួង​មហា​​​​​ផ្ទៃ​បានចេញ ស ជ ណ ១​ច្បាប់​​​​​​​​​ទៀត លេខ ២​​​​​​​​​​០៥០ ចុះ​ថ្ងៃទី​​​​​​​​​​​​​​​៣ ខែធ្នូ ឆ្នាំ​២០១៨ ដោយ​ស​​​​​​​​​​​ម្តេច​ក្រឡាហោម​​​​​​​​​​ ស ខេង ជម្រាប​ជូនទៅ​ លោក សង ថន ​ជុំវិញ​ករណី​សុំឲ្យ​កែប្រែ​ លិខិត​លេខ ១​​​​២៣២ ស ជ​​​​​​​​​​​​​​​​​ ណ ចុះ​ថ្ងៃទី​២៥ ​​​​​​​​​​​​​​ខែកក្កដា​ ឆ្នាំ​២០១៧ របស់​ក្រសួងមហាផ្ទៃ ដែល​លោ​ក បាន​ប្តឹងទៅ​លោ​​​​​​ក ស៊ូ អា​រ៉ា​ហ្វា​​​​​​​​​​ត់​ អភិបាល​​​​​​រង​ខេត្ត និង​លោ​ក ទា គឹមហុង អតីត​ទីប្រឹ​ក្សា​ក្រសួងមហាផ្ទៃ ជុំវិញ​ការ​កាត់​​ដី​ចំនួន​២៥០០​ហិកតា នៅ​​​​​​​​​​​​​​​​​​​​​តំបន់​ឃុំ​ឆ្នាលមាន់​​​ ​​​​​​​​ឃុំ​ដូន​បា និ​​​ង​ឃុំព្រះ​ផុស ស្រុក​គា​ស់ក្រឡ ខេត្តបាត់​ដំបង។​

​នៅក្នុង​ខ្លឹម​សារ​នៃ ស ​​​​ជ ណ បាន​បញ្ជា​​ក់ថា បច្ចុប្បន្ន​ក្រសួង​បាន​ណែ​នាំ​ដល់​រដ្ឋបាល​ខេត្ត​​​​​បាត់​ដំប​​​​​​​​​​​​ង​ហើយ​​​ ឲ្យ​សិក្សា ពិនិត្យ និង​ដោះស្រាយ ​ដោយ​ផ្អែក​លើ​គោលកា​​​​​រណ៍​នានា​ដែល​​​​​​​​​​​បាន​ដាក់​​​​​​​​​​ចេញ​កន្លង​​​​​​​មក។ ចំពោះ​​បណ្តឹង​ដែល​លោក​ សង ថន បាន​ប្តឹង​ទៅ​លើ​លោក ស៊ូ អា​រ៉ា​ហ្វា​ត់ និង​លោក ​ទា គឹមហុង ពីបទ ឆ​បោក​ និង​រំ​លោភ​​លើ​សេ​ចក្តីទុកចិត្ត​នោះ ក្រសួងមហា​ផ្ទៃ​សូម​ទុក​ជូន​ទៅ​សាលា​ដំបូង​​​​​ខេត្ត​បាត់​​​​​​​​​​ដំបង ចាត់​​​​​​​​​​ចែង​ទៅតា​​​​​​​​​​ម​សម​​​​ត្ថកិច្ច និង​នីតិវិធី​ជា​ធរ​មាន។​

​គួរ​បញ្ជាក់ដែ​រថា កន្លងមក ​​កាលពី​អំឡុង ខែ​​​​​​​​​​​សីហា ឆ្នាំ​២០១៨នេះ​​​​​​​​​​​ លោក ទា គឹ​​​​​​​​​​​​​​មហុង​ ត្រូវបាន​​​​​​​​​​​តំណាង​​​​អយ្យការ សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​​​​​​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ផង​ដែរ ជុំវិញ​ករ​​​​ណី « ឆបោក ​​​​​​​​​​​និង សមគំ​​​​​និត » មិន​ត្រឹមតែ​ប៉ុណ្ណោះ​នោះទេ​ បុគ្គល​​រូបនេះ​ហ៊ាន​ដាក់ពាក្យ​ប្តឹង​ទាំង​បំពាន ទៅ​លើ​អ្នកសារព័ត៌មាន​​ក្នុងស្រុក​ថែម​ទៀត​ ក្រោយពី​បាន​សរ​សេរ​ចំៗ​ទៅ​​​​​​​លើ​ករណី ឆ​​​​​​​​​​បោក ដែល​​​​​​​​​​លោក​បា​​​​​​​​​​​​​ន​ប្រព្រឹត្ត​នាពេ​​​​​​​​​​​​​​​​ល​កន្លងមក ប៉ុន្តែ​ពេលនេះ​​​​​​​​​​​​គេ​​​​​កំពុង​រង់ចាំ​មើលថា ​តើ​ច្បាប់​អាច​មាន​វិធានការ​ទៅ​​​​​​​​​​​​​​​លើ​បុគ្គល​មានអំណា​​​​​​​​​ច​ធំៗ​បែបនេះ​​​​​​​​​​​បានដែ​​​​​រ​ឬទេ?៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
257 នាក់
ម្សិលមិញ :
408 នាក់
សប្តាហ៍នេះ :
2091 នាក់
ខែនេះ :
12875 នាក់
3 ខែនេះ :
40322 នាក់
សរុប :
1646579 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ