ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
លោកយន្ត មីន រកឃើញឧកញ៉ាម្នាក់ចាក់ដី លុបឆ្នេរសមុទ្ររាមហើយ មិនហ៊ានចាត់វិធានការ បែរជាស្នើរសុំឲ្យផ្អាកទៅវិញ
Sun,23 December 2018 (Time 12:04 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 264នាក់)

ករណីចាក់​ដីលុបឆ្នេរស​​​​​​​​មុទ្រជាករ​​​​​​​​​ណីដែល​​​​​​​​​​​​​​​កំពុងធ្វើឲ្យអភិ​​​​​​​​​បាលខេ​​​​​​​​​​​​​​ត្តព្រះសីហនុ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក យន្ត មីន ​​​​​​​​​​​​​​​ឈឺក្បាល​​​​​​​​​​​​​​​​​​​​​​​​ជាខ្លាំង បូកជាមួយ​​​​​​​​​​​​ករណីមួយ​​​​​​​​​​​ចំនួនធំ​​​​​​​​​​​​​​ទៀតដូច​​​​​​​​​​​​ជា ភាពអា​​​​​​​​​​ណាធិ​​​​​​​​​​​​​​​​​​​បតេយ្យរបស់ជ​​​​​​​​​​​នជា​​​​​​​​​​​​​​​តិ បញ្ហា​​​​​​​​បង្ហូរទឹកស្អុយ​​​​​​​​​​​ចូល​​​​​​​​​​​​​​​​​​​​​​​​​​​​​សមុទ្រ បង្ហាញសំរាម ​​​​​​​​​​​​​​​និង​​​​​​​​​​​​​​​​​​​​​សេវាកម្ម នៅក្នុងខេ​​​​​​​​​​​​ត្តឆ្នេរស​​​​​​​​​​​​មុទ្រស្អាត​​​​​​​​​​​មួយ​​​នេះ។

ថ្មីនេះៗ តាមរ​យៈលិខិត​​​​​​​​​​ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ អភិបាល​​​​​​​​​​​ខេត្តព្រះសីហ​​​​​​​​​​​​​​​​​​​នុលោក យន្ត មីន បា​​​​​​​​​​​នប្រាប់​​​​​​​​​​​​​​​​​​​​​​​ទៅ ឧកញ៉ាម្នាក់ដែល​​​​​​​​​​​​​​​​​​​​​ជាប្រធា​​​​​​​នក្រុមហ៊ុន​​​​​​ អេច.ធី.​​​​​​​​​​ធី.អេច ​​​​​​​​​​​​​​​​​អាយលែនអ៊ិនវិសមេ​​​​​​​​​​​ន ឯ.ក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បាន ស្នើរ ​​​​​​​​​​​​សុំឲ្យឧកញ៉ាម្នាក់ឈប់ចា​​ក់ដីលុបឆ្នេរនៅ​ឧទ្យាន​​​​​​​​​​​​​ជាតិព្រះសី​​​​​​​​​​​​​ហនុ «រាម​​​​​​​​​​​​​»ត​​​​ទៅទៀត។

លិខិតនោះបា​នឲ្យដឹងថា កា​​​​​​​​​​​​​​​​​​លពីថ្ងៃទី១៧ ខែមេសា​​​​​​​​​​​​​​​ ឆ្នាំ២០១៨ ក្រុមហ៊ុ​​​​​​​​​ននេះ ​​​​​​​​​​​បានស្នើសុំសាង​សង់កំ​​​​​​​​ពង់​​​​​​​​​​​​​​​​​​ចម្លង​​​​​​​​​​​​​​​​​​​​​​​​​​​មួយជាលក្ខណៈប​​​​​​​​​​​​​​​ណ្ដោះអាសន្ន ​​​​​​​​​​​​​ហើយរដ្ឋបាល​​​​​​​​​​​ខេត្តក៏​​​​​​​​​​​​​​​​​​​​​​​​យល់ព្រម ដោ​​​​​​​​​​​​​​​​​​​​​យឲ្យក្រុមហ៊ុ​​​​​​​​​​នជីកយក​​​ដីសាង​​​​​​​​​​​ស​​​​​​​​​​​​ង់ផ្លូវលំក្រា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លក្រួសក្រហមដែល​​​​​​​​​​មានទីតាំ​​​​​​​​​​​ងស្ថិត​​​​​​​​​​​នៅភូមិកោះ​​​​​​​​​​​​​​​ខ្យង ឃុំអូរជ្រៅ ស្រុកព្រៃន​ប់។នៅក្នុងលិខិ​​​តបា​​​​​នបញ្ចាក់ថា ដើម្បីចៀស​វាងនូវផល​ប៉ះពាល់​​​​​​​​​​​​​​​​​អវិជ្ជមានផ្សេងៗជា​​​​​​​​​យថា​​​​​​​​​​​​ហេតុ រដ្ឋបាល​​​​​​​​​​​​​​​ខេត្ដព្រះសីហ​​​​​​​​​​​​នុ ក៏បាន​​​​​​​​​​​​ណែនាំទៅ​​​​​​​​​​​​​​​​​​​ម្ចាស់ក្រុមហ៊ុន​​​​​​​​​​​បំពេ​​​​​​​​ញនូវលក្ខខណ្ឌមួយចំ​នួនមុន​​នឹងសា​​​​​​​​​​​​​​​​​​​​​​​ងសង់ ប៉ុន្តែក្រុមហ៊ុន​​​​​​​​​​​ពុំបាន​​​​​​​​​​​​អនុវត្ដស្រប​​​​​​​​​​តា​​​​​មឡើយ។

លិខិតថា៖ «ស្រប​ជាមួយនឹង​​​​សកម្មភាព​​​​​​​​​​​​ករណីកា​​​​​​​​​រជីកយកអា​​​​​​​​​​​ចម៍ដីទៅ​​​​​​​​​​​​​​​​​​​​ចាក់ធ្វើផ្លូវក្រាល​​​​​​​​​​​​​​​​​ក្រួសក្រហមរ​​​​​​​​​​​​​បស់ក្រុមហ៊ុនលោកឧកញ៉ា ក្រសួង​បរិស្ថានពិ​​​​​និត្យឃើ​​​​​​​​​​​​ញថា ​​​​​​​​​​​​​បានធ្វើឲ្យប៉ះពា​​​​​​​​​​ល់ដល់ប​​​​​​​​​​​​​​​​​​​​រិស្ថានយ៉ា​​​​​​​​​​​​​ងធ្ងន់ធ្ង​​​​​​​​​​​​រ ជាពិសេ​​​​​​​​​​​​​​​​​សធ្វើឲ្យខូចទីជម្រាល​ប៉ះពាល់ជី​​​​​​វចម្រុះនិងប្រព័ន្ធ​អេកូឡូស៊ីក្នុ​​​ងតំប​​​​ន់ឆ្នេរ»។

សូមរំលឹកថា កាលពីថ្ងៃទី១៨​ ខែកញ្ញា ប្រមខុ​​​​​​​រាជរដ្ឋាភិបាលក​​​​​​​​​​​​​​​​​​​​​​​ម្ពុជា សម្ដេចអគ្គមហា​​​​​​​​​​​​​​សេនាតីប​​​​​​​​​​​​​តេជោ​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហ៊ុន សែន បានចេញបញ្ជាបន្ទា​​​​​​​​​​​​​ន់មួយឲ្យក្រសួ​​​​​​​​​​​​​ងរៀបចំដែន​​​​​​​​​​ដីចាត់វិធានការកា​យដីចេញពីឆ្នេ​​​​​​​​​​​​​​​​​​រព្រែកត្រែងស្ថិត​​​​​​​​​​​​នៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះ​​​​​​​​​​​​​​​​​សីហនុ ចេញវិញ ​​​​​​​​​បន្ទាប់រក​​​​​​​​​​​ឃើញថា​​​​​​​

ឆ្នេរសមុទ្រមួយ​នេះត្រូវបានចា​​​​​​ក់ដីលុបពី​​​​​​​​​​​​​​​​​​​​​​​​​​​​សំណាក់ក្រុមហ៊ុនរបស់អ្នកស្រី ជឹង សុភាព ភរិយារបស់លោ​​​​​​​​​​​​​​​​​ក ឡៅ ​​​​​​​​​​​ម៉េងឃី​​​​​​ន សមាជិកព្រឹទ្ធស​​​​​​​​​ភាមកពី​​​​​​​​​​​គណប​​​​​​​​​​​​​​​​​​​​​​​​​​ក្សប្រជាជនកម្ពុជា។ ដោយឡែក​​​​​​​​​​​​​​​កាលពីថ្ងៃទី១៥ ​​​​​​​​​​​​​​​​​​ខែធ្នូ សម្ដេច ហ៊ុ​​​​​​​​​​​​​​​​​​​​​​​​​​​​​ន សែន បានបញ្ជាផ្ទាល់​​​​​​​​​​​​មាត់ឲ្យអភិបា​​​​​​​​​​​​​​​​​​​​​លខេត្តព្រះសី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហនុស្តារមុខមាត់ខេត្តនេះ​​​​​​​​​​​​ឡើងវិញ និង​​​​​​​​​​​​​​​​​​​​​​ទប់ស្កាត់កុំឲ្យមានស​​​​​​​​​កម្មភាពចា​​​​​​​​​​​ក់ដីលុប​​​​​​​​​​​​​​​​​​​សមុទ្រប​ន្តទៀត៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
164 នាក់
ម្សិលមិញ :
440 នាក់
សប្តាហ៍នេះ :
2321 នាក់
ខែនេះ :
12588 នាក់
3 ខែនេះ :
40189 នាក់
សរុប :
1647203 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ